ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
នាពិធីបុណ្យអុំទូកនេះ នឹងមានការតាំងផលិតផលខ្មែរ ដើម្បីបង្ហាញគុណតម្លៃដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ
Sat,26 August 2023 (Time 12:18 PM)
ដោយ ៖ (ចំនួនអ្នកអាន: 162នាក់)


នាពិធីបុណ្យអុំទូកនេះ នឹងមានការតាំងផលិតផលខ្មែរ ដើម្បីបង្ហាញគុណតម្លៃដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ភ្នំពេញៈ លោក កើត ឆែ អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពីការអភិវឌ្ឍអាជីវកម្មក្រោយបរិបទកូវីដ-១៩ ដែលរៀបចំឡើង ដោយសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)។

លោកបានលើកឡើងថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ នេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកន្លែងសម្រាប់ការតាំងលក់ ទំនិញរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ផលិតផលរបស់ខ្មែរ បង្ហាញទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្គាល់ពីផលិតផលរបស់ខ្មែរ ប៉ុន្តែក៏ទាមទារឱ្យមានស្តង់ដាអនាម័យខ្ពស់ និងតម្លៃក៏អាចទទួលយកបាន កាលពីព្រឹកថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣។

លោក ក៏បានអំពាវនាវដល់រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរ-អង្គភាពជំនាញ ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តផ្តល់កិច្ចសហការល្អ និងបង្កលក្ខណៈងាយស្រួលជួយដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ក៏ដូចជាបណ្តាអាជីវកម្មស្របច្បាប់នានា ដើម្បីបង្កើននូវទំនុកចិត្ត និងបរិយាកាសវិនិយោគក្នុងរាជធានីភ្នំពេញ ឱ្យកាន់តែប្រសើរឡើង។

ក្នុងឱកាសនោះដែរលោក ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា និងជាអនុប្រធាន សភាពាណិជ្ជកម្មកម្ពុជា ទទួលបន្ទុកផ្នែកកម្មន្តសាលសហគ្រាស ធុនតូច និងមធ្យម ព្រមទាំងម្ចាស់សិប្បកម្ម ធុនតូច និងមធ្យម បានលើកឡើងថា ដោយមើលឃើញពីសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា មានច្រើនណាស់ដែលកំពុងត្រូវការចំណេះដឹងថ្មីៗ ក៏ដូចជាត្រូវការជួយជ្រោមជ្រែងបន្ថែមទៀត ទាំងផ្នែកបច្ចេកទេស ការជំរុញទីផ្សារក្នុងស្រុក និងការជំរុញទីផ្សារទៅក្រៅប្រទេស ក៏ដូចជាធនធានហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់ និងអភិវឌ្ឍអាជីវកម្មរបស់គាត់។ ដូច្នេះទើបសមាគមសហគ្រាសធុនតូច និងមធ្យម សហការសម្របសម្រួលរៀបចំ ដើម្បីបង្កើតអង្គការសាលានេះឡើង។

អត្ថបទៈ លោក រ៉ម គឺមហួរ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
678 នាក់
ម្សិលមិញ :
1134 នាក់
សប្តាហ៍នេះ :
6248 នាក់
ខែនេះ :
23813 នាក់
3 ខែនេះ :
73497 នាក់
សរុប :
1911949 នាក់