ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ការដេញថ្លៃកែលម្អរផ្លូវ នៅឃុំចំនួនពីរ ទម្លាក់តំលៃទាបក្រោម៤០ភាគរយ ធ្វើឲ្យមានការព្រួយបារម្ភពីគុណភាពផ្លូវមិនរឹងមាំ
Sat,26 August 2023 (Time 09:31 AM)
ដោយ ៖ លោក វិរៈ ភ្នាក់ងារប្រចាំខេត្តស្វាយរៀង (ចំនួនអ្នកអាន: 201នាក់)


ខេត្តស្វាយរៀង៖ មានការដាក់ដេញថ្លៃគម្រោងកែលម្អរផ្លូវ ២ខ្សែនៅឃុំក្រសាំង និង ឃុំអណ្តូងត្របែក ដោយមាន ក្រុមហ៊ុនចូលដាក់សំណើរដេញថ្លៃ គេហៅថា ការដេញថ្លៃប្រកាប់ប្រចាក់ ទម្លាក់តម្លៃទាបបំផុតមិនធ្លាប់មានគឺ តម្លៃទាបរហូតក្រោម ៤០ភាគរយ អ្នកជំនាញលើកឡើងថា ព្រួយបារម្មណ៍ផ្លូវគ្មានគុណភាព សូមឲ្យម្ចាស់គម្រោងនិងមន្ត្រីលទ្ធកម្ម មេត្តាចុះពិនិត្យគ្រប់ដំណើរការអនុវត្តគម្រោង។

ការដាក់ដេញថ្លៃនេះកើតឡើងនៅព្រឹកថ្ងៃទី២៥សីហា២០២៣ នៅសាលាឃុំក្រសាំង ស្រុករមាសហែក។ គម្រោងទី១៖ ឃុំអណ្តូងត្របែក  ដាក់ដេញថ្លៃគម្រោងកិច្ចសន្យាកែលម្អរផ្លូវដី ក្រាលថ្មបំបែក ប្រវែង១,៩០៣ម៉ែត្រ ទទឹង៦ម៉ែត្រ និងសាងសង់លូមូលភ្លោះមុខកាត់១ម៉ែត្រប្រវែង១០ម៉ែត្រ ១កន្លែង និងសាងសង់លូមូលទោល មុខកាត់១ម៉ែត្រប្រវែង០៦ម៉ែត្រ១កន្លែង និងសាងសង់លូមូលទោលមុខកាត់០,៨០ម៉ែត្រចំនួន០២កន្លែង ប្រវែង៦ម៉ែត្រ និងស្លាកសញ្ញាគម្រោង១។តំលៃ ទឹកប្រាក់ប៉ាន់ស្មាន ១៧៥,៣៨៥,០០០រៀល។ មានក្រុមហ៊ុនចូលដាក់សំណើរដេញថ្លៃចំនួន៧ក្រុមហ៊ុន លទ្ធផល បានទៅលើក្រុមហ៊ុន កែវសុភក្ត័ ដែលអ្នកចូលដេញថ្លៃឈ្មោះកែវសុភក្ត័ ប្រធានក្រុមហ៊ុន ដាក់តម្លៃទាបត្រឹម ៣៣,៧៤៣,១៩០រៀល (គឺតម្លៃទាបបំផុតក្រោម៤០ភាគរយ )តម្លៃប៉ាន់ស្មាន១៧៥,៣៨៥,០០០រៀល។ ចំណែកក្រុមប្រឹក្សាឃុំអណ្តូងត្របែក ម្ចាស់គម្រោង បានលើកឡើងថា តម្លៃទាបអាចទទួលយកបាន ក្រុមហ៊ុនដេញថ្លៃទាប ៣៣,៧៤៣,១៩០រៀល សាងសង់ផ្លូវដីក្រាលថ្មបំបែកបប្រវែង១,៩០៣ម៉ែត្រ ដូចច្នេះគឺនៅ សល់ប្រាក់ចំនួន១៤១,៦៤១,៨១០រៀល អាចចុះកិច្ចសន្យាបន្ថែមសាងសង់បន្ត បានផ្លូវដីក្រាលថ្មបំបែកបាន០៤ខ្សែទៀត ស្មើ៧,៦១២ម៉ែត្រ ចំណេញផ្លូវជូនប្រជាពលរដ្ឋ។

គម្រោងទី២៖ ឃុំក្រសាំង គម្រោងកែលម្អរផ្លូវដី ក្រាលបេតុងអាមេ ១ខ្សែ ប្រវែង៣៨៣ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រនិងចាក់បំពេញដីតាមផ្លូវបេតុង សងខាងកម្រាស់០,១៥ម៉ែត្រ និងសាងសង់លូមូលទោលមុខកាត់០,៦០ម៉ែត្រចំនួន២កន្លែង និងធ្វើស្លាកសញ្ញា១។ តម្លៃប៉ាន់ ស្មាន ២៣៨,៣៧១,០០០រៀល ។មានក្រុមហ៊ុនដាក់សំណើរដេញថ្លៃ០៩ក្រុមហ៊ុន លទ្ធផល៖បានទៅលើក្រុមហ៊ុនវ៉ាន វី ដាក់តម្លៃ ៨៣,៩៧៧,០០០រៀល តម្លៃទាបអាចទទួលយកបាន(តម្លៃទាប ក្រោម៤០ភាគរយ) ។

អ្នកជំនាញលើកឡើងថា ការដាក់តម្លៃទាបរហូតក្រោម៤០ភាគរយគឺហានីភ័យខ្ពស់ ព្រួយបារម្មណ៍ផ្លូវគ្មានគុណភាព ។ប្រភពមហាជនលើកឡើងថា កន្លងមកពិនិត្យឃើញថា ក្រុមហ៊ុនដែលដាក់ដេញថ្លៃទាបក្រោម៤០ភាគរយគឺកេង ដែក ១០លី នៅត្រឹម៨លី មុននិងចាក់ក្រាលបេតុងគម្រោងតម្រូវឲ្យ ក្រាលថ្មទ្រាប់បាត ៉
ក្រុមហ៊ុនចាក់បេតុងផ្ទាល់ដីជាដើម និងមិនគ្រប់ម៉ែត្រ កម្រាស់មិនគ្រប់តាមស្តង់ដានៃកិច្ចសន្យា ប្រជាពលរដ្ឋរិះគន់ និងបានសំណូមពរសូមឲ្យម្ចាស់គម្រោងនិងមន្ត្រីលទ្ធកម្មអ្នកជំនាញបច្ចេកទេសមេត្តា ចុះពិនិត្យគ្រប់ដំណើរការអនុវត្តគម្រោងជាប្រចាំ ដើម្បីធានា នូវការអនុវត្តកិច្ចសន្យា គម្រោងបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស ផ្លូវមានគុណភាព៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
618 នាក់
ម្សិលមិញ :
1134 នាក់
សប្តាហ៍នេះ :
6188 នាក់
ខែនេះ :
23753 នាក់
3 ខែនេះ :
73437 នាក់
សរុប :
1911889 នាក់