ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ឯកឧត្តម សាយ សំអាល់ ជម្រុញដល់អាជ្ញាធរ ពន្លឿនការចេញប័ណ្ណកម្មសិទ្ធិដីធ្លី ជូនពលរដ្ឋក្នុងតំបន់ពាក់ស្នែង និងរុនតាឯក
Sun,27 August 2023 (Time 09:35 AM)
ដោយ ៖ រ៉ម គឹមហួរ (ចំនួនអ្នកអាន: 205នាក់)


កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជម្រុញអាជ្ញាធរខេត្តសៀមរាប ពន្លឿនការចេញប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក ក្នុងស្រុកបន្ទាយស្រី និងតំបន់ពាក់ស្នែងក្នុងស្រុកអង្គរធំ។


ដើម្បីដោះស្រាយសម្របសម្រួល និងថែរក្សាការពារឲ្យបាននូវតំបន់អភិរក្ស ក្នុងតំបន់រមណីយដ្ឋានអង្គរ គឺតំបន់១ តំបន់២ និងតំបន់៣ កុំឲ្យមានការរំលោភបំពានដោយខុសច្បាប់បន្តទៀត ដើម្បីរក្សាទុកជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ជាតិ និងពិភពលោកផងដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងនេះ បានជម្រុញដល់ ក្រសួង ស្ថាប័នពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ខ្ពស់ សំខាន់អាជ្ញាធរខេត្ត អាជ្ញាធរជាតិអប្សរា ក្នុងការពិនិត្យវឌ្ឍនភាព នៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ក្នុងការជម្រុញកិច្ចការ ដែលនៅសេសសល់ និងយកចិត្តទុកដាក់ លើបញ្ហាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ព្រមទាំងការគាំទ្រដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានផ្លាស់ទីទៅតាំងទីលំនៅក្នុងតំបន់នោះទៀតផង

យោងតាមរបាយការណ៍របស់ក្រុមការងារបានឲ្យដឹងថា ការងារចលនាប្រជាពលរដ្ឋ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ មកទល់ពេលនេះ មានប្រជាពលរដ្ឋ បានចាប់ឆ្នោតជ្រើសរើសដីឡូត៍ សរុប ៩,៨៣៦គ្រួសារ។ លើផ្ទៃដីសរុបសម្រាប់ ធ្វើប្រទានកម្មជូនប្រជាពលរដ្ឋ ដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរ មានទំហំ ២,៤៥៦ហិកតា បែងចែកជា ២០,៩៥២ឡូត៍ ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
636 នាក់
ម្សិលមិញ :
1134 នាក់
សប្តាហ៍នេះ :
6206 នាក់
ខែនេះ :
23771 នាក់
3 ខែនេះ :
73455 នាក់
សរុប :
1911907 នាក់