ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
កំពូលឧកញ៉ាម្នាក់ គំរា/មសមត្ថកិច្ចពេលចុះបង្ក្រាបទីតាំងផលិតបារី ESSE ក្លែងក្លាយ នៅស្រុកមេមត់
Tue,29 August 2023 (Time 10:47 AM)
ដោយ ៖ រ៉ម គឹមហួរ (ចំនួនអ្នកអាន: 212នាក់)


ខេត្តត្បូងឃ្មុំ: សមត្ថកិច្ច បានបង្ក្រាបទីតាំងផលិតបារី ESSE ក្លែងក្លាយ នៅស្រុកមេមត់ តែត្រូវកំពូលឧកញ៉ាម្នាក់បានទូរស័ព្ទមកគំរាម កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។

វីឌីអូ: https://fb.watch/mJ8R5TSMI_/?mibextid=Nif5oz

ប្រតិបត្តិការនេះ មានការចូលរួមពី មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស, មន្ត្រីកងរាជអាវុធហត្ថខេត្ត, មន្ត្រីស្នងការដ្ឋាននគរបាលខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ ជំនួសដោយលោក សូ សុវិទ្យា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តត្បូងឃ្មុំ ដោយបង្រ្កាបទីតាំងផលិតបារីក្លែងក្លាយ ម៉ាក ESSE មួយកន្លែង និងឃ្លាំងស្ដុកបារីមួយកន្លែងទៀត គ្មានច្បាប់អនុញ្ញាតនៅឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាប់ផ្លូវចូលមាត់ច្រកទា្វរភាគីដា។


ក្រោយផ្ទុះរឿងនេះ ប្រជាពលរដ្ឋមួយចំនួនបានឆ្ងល់ថា ទីតាំងផលិតបារីក្លែងក្លាយ ម៉ាក ESSE និងឃ្លាំងស្ដុកបារីបែបនេះ តើអាជ្ញាធរនៅទីនោះពិតជាមិនដឹងឬធ្វើមិនដឹងកន្លងមក? តើកំពូលឧកញ៉ារូបនោះជានរណាបានជាអាចបើទីតាំងផលិតបារីក្លែងក្លាយ ម៉ាក ESSE និងហ៊ានគំរាមសមត្ថកិច្ចបែបនេះ?

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
671 នាក់
ម្សិលមិញ :
1134 នាក់
សប្តាហ៍នេះ :
6241 នាក់
ខែនេះ :
23806 នាក់
3 ខែនេះ :
73490 នាក់
សរុប :
1911942 នាក់