ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ឯកឧត្តម ស សុខា ណែនាំថ្នាក់ដឹកនាំនគរបាលជាតិ យកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាពការងារ និងបន្ដសហការជាមួយស្ថាប័នពាក់ព័ន្ធ
Tue,29 August 2023 (Time 09:29 PM)
ដោយ ៖ រ៉ម គឹមហួរ (ចំនួនអ្នកអាន: 211នាក់)


រាជធានីភ្នំពេញ ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់ថ្នាក់ដឹកនាំកងកម្លាំងនគរបាលជាតិទាំងអស់ ត្រូវបន្ដយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាពការងារតាមតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងយកចិត្តដាក់ខ្ពស់បំផុត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ រសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ ទីស្ដីការក្រសួងមហាផ្ទៃ។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ស សុខា បានផ្សព្វផ្សាយអំពីផែនការយុទ្ធសាស្ដ្រតាមដំណាក់កាលរបស់ក្រសួងមហាផ្ទៃ ក្នុងនោះមានការងារចំពោះមុខសំខាន់ៗ មួយចំនួនដូចជា ការងារចរាចរណ៍, បទល្មើសជួញដូរមនុស្ស, ក្មេងទំនើង, បទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗគ្រប់ប្រភេទ ដើម្បីធ្វើយ៉ាងណាស្របតាមយុទ្ធសាស្ដ្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧។


ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួង អគ្គស្នងការ អគ្គស្នងការរង និងស្នងការនគរបាលរាជធានី-ខេត្ដទាំងអស់ ដែលកន្លងទៅបានយកអស់កម្លាំងកាយចិត្ត ក្នុងការដឹកនាំស្ថាប័នរបស់ខ្លួន ក្នុងការពង្រឹងនូវភាពជឿជាក់របស់ប្រជាពលរដ្ឋ និងនៅក្បែរប្រជាពលរដ្ឋ និងជម្រុញ បណ្ដាខេត្តទាំងអស់ ដែលជាប់ព្រំប្រទល់ជាមួយប្រទេសជិតខាង ត្រូវបន្ដថែរក្សាការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ទប់ស្កាត់ដាច់ខាតកុំឲ្យមានការប៉ុនប៉ងណាមួយមកលើរាជរដ្ឋាភិបាលស្របច្បាប់ ឬការយកទឹកដីប្រទេសកម្ពុជា ដើម្បីវាយប្រហារប្រទេសជិតខាង។ ពាក់ព័ន្ធការបង្ក្រាបបទល្មើសផ្សេងៗ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ស សុខា បានណែនាំឲ្យបន្ដសហការជាមួយបណ្ដាប្រទេសនានា ដែលស្នើសុំកិច្ចសហប្រតិបត្តិការគ្រប់ភាគីទាំងអស់។

លើសពីនេះ ឯកឧត្តមអភិសន្ដិបណ្ឌិត បានជំរុញឲ្យយកចិត្តទុកដាក់កសាងសមត្ថភាពរបស់មន្ដ្រី ពាក់ព័ន្ធព័ត៌មានវិទ្យា ដើម្បីដើរឲ្យទាន់សភាពការណ៍សកល និងបង្កើនទំនើបកម្មក្នុងការបំពេញការងារ ធានាឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ពិសេសការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋជាដើម៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
620 នាក់
ម្សិលមិញ :
1134 នាក់
សប្តាហ៍នេះ :
6190 នាក់
ខែនេះ :
23755 នាក់
3 ខែនេះ :
73439 នាក់
សរុប :
1911891 នាក់