ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
លោក ផែង វណ្ណះ ប្រកាសសងជំនួស និងជួយ​រកមេធាវី​ ក្រោយបុរសម្នាក់ត្រូវម្ចាស់​រថយន្ត​៥៧០​ចុះមកទះ​៥​កំផ្លៀង​ និង​ដកហូត​ម៉ូតូ​
Wed,30 August 2023 (Time 03:00 PM)
ដោយ ៖ រ៉ម គឹមហួរ (ចំនួនអ្នកអាន: 268នាក់)


ភ្នំពេញ: ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ លោក ផែង វណ្ណះ ប្រកាសសងជំនួស និងជួយ​រកមេធាវី​ ក្រោយបុរសម្នាក់ត្រូវស្រ្តីម្ចាស់​រថយន្ត​៥៧០​ ចុះមកទះ​ ៥​កំផ្លៀង​ និង​ដកហូត​ម៉ូតូ​យកទៅចាក់សោរទុក។

ហេតុការនេះ បានកើតឡើងកាលពីវេលាម៉ោង៥ព្រឹក និងបង្កការភ្ញាក់ផ្អើល ដល់ម៉ោង១១:៤០នាទីព្រឹក ថ្ងៃ៣០ ខែសីហា ឆ្នាំ២០២៣ នៅមុខមន្ទីរ ពហុព្យាបាល និងសម្ភពឥន្ទ្រទេវី ស្ថិតក្នុងមូលដ្ឋាន សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បើតាមផេកមួយដែលមានឈ្មោះថា Rangsey Roth បានបង្ហោះថា យុវជនដែលជាម្ចាស់ម៉ូតូបានឲ្យដឹងថា៖ ត្រឹម៥០០ដុល្លារ ខ្លួនមាន សមត្ថភាពសង តែហេតុអី ទះគាត់៥កំផ្អៀង រួចជេរប្រមាថគាត់ ហើយយកសោរច្រវ៉ាក់ទៅចាក់ម៉ូតូគាត់ ព្រមទាំងដកសោរម៉ូតូចញ និងមិនដោះស្រាយជាមួយគាត់អ៊ីចឹង? ខណៈម្តាយយុវជនខាងលើ បានប្រាប់ថា៖ នឹងសង៥០០ដុល្លារ តែសុំដាក់ពាក្យបណ្ដឹងទារ ៣,០០០ដុល្លារវិញ ក្រោយទះកូនគាត់៥កំភ្លៀង។

ក្រោយព័ត៌មាននេះ បានផ្ទុះលើបណ្តាញសង្គម ស្រាប់តែលោក ផែង វណ្ណះ បានបង្ហោះសារមួយហាក់គាំទ្រ បុរសជាម្ចាស់ម៉ូតូថា ÷ ជូនទៅ​ក្មួយ​ប្រុស​ ! ពូបាន​ឃើញ​ ព័ត៌មាន​បង្ហោះ​លេីបណ្ដាញសង្គម​ហ្វេសប៊ុក​ ថា​ក្មួយ​បេីកបរ​ខ្វះការ​ប្រុងប្រយ័ត្ន​បណ្ដាល​ឲ្យ​ប៉ះរថយន្ត​ ៥៧០​ ពណ៌ខ្មៅ​ ដាច់​ថ្នាំកាងបន្តិច​ ហេីយត្រូវ​បាន​ស្ត្រី​ម្ចាស់​រថយន្ត​ ៥៧០​ ចុះមកទះ​ ៥​កំផ្លៀង​ និង​ដកហូត​ម៉ូតូ​យកទៅចាក់សោរទុក​ ។

តាមការ​រៀបរាប់​របស់​សារព័ត៌មាន​នៅលេី​បណ្ដាញ​សង្គម​ ក្មួយ​មានកំហុស​តែមួយគត់​ តែ​កំហុស​របស់​ក្មួយ​ គ្រាន់​តែ​សង​សំណងការ​ខូចខាត​រួចហើយ​ក្មួយ​គ្មាន​ជាប់​ទោស​ទណ្ឌ​អ្វីទេ​ បេីក្មួយ​គ្មាន​លទ្ធភាព​ ពូ​សុំជួយ​ចេញ​សងជំនួស​ទាំងអស់​ ។

ចំពោះ​ទង្វើ​ស្ត្រី​ម្ចាស់​រថយន្ត​ ៥៧០​ ពណ៌​ខ្មៅ​ គាត់​មាន​បទល្មើស​ ២​ ទី១​ ប្រេីហឹង្សា​ដោយចេតនា​ ទី២​ ដកហូត​ម៉ូតូ​ដែល​ជា​វត្ថុ​តាង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ ទៅដាក់​ច្រវ៉ាក់​ទុកខ្លួនឯងដោយគ្មានការ​អនុញ្ញាត​ពី​តំណាង​អយ្យការ​ គឺ​ជាទង្វេីខុសច្បាប់​មួយទៀត​ ។ ក្មួយមាន​សិទ្ធិ​គ្រប់​គ្រាន់​ដេីម្បី​ដាក់ពាក្យ​បណ្ដឹង​ចំពោះ​ស្ត្រី​ម្ចាស់​រថយន្ត​ ៥៧០​ ពណ៌​ខ្មៅ​នោះ​ ។ បេីក្មួយ​គ្មាន​លទ្ធភាព​ ពូ​អាច​ជួយ​រកមេធាវី​ និង​នាំ​ក្មួយ​ទៅដាក់​ពាក្យ​បណ្តឹង​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ ។

បេីក្មួយ​ត្រូវ​ការ​ជំនួយពីពូ​ សូមទាក់ទងមកតាម​ ហ្វេសប៊ុក​នេះ​ ឬ​ តាម​ តេឡេក្រាម​លេខ​ ០១២​ ៩៣៣​ ៨៨៣​ សូមអរគុណ​ !

ទោះបីជាគ្រោះថ្នាក់ចរាចរណ៍ក្នុងកម្រិតណាក៏ដោយ អង្គភាពសារព័ត៌មានយើង មិនគាំទ្រ អោយបង្កើតហិង្សាបន្ថែមមួយទៀតនោះទេ។

ក្នុងករណីនេះ ប្រជាពលរដ្ឋ ស្នើរសមត្ថកិច្ចអនុវត្តច្បាប់ និងស្វែងរកយុត្តិធម៌ជូនជនរងគ្រោះពិតប្រាកដផង។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
679 នាក់
ម្សិលមិញ :
1134 នាក់
សប្តាហ៍នេះ :
6249 នាក់
ខែនេះ :
23814 នាក់
3 ខែនេះ :
73498 នាក់
សរុប :
1911950 នាក់