ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ឃាត់បង្គាចាក់ចាហួយប្រមាណ ១១០គីឡូ និង នំខូចគុណភាព ចរាចរលើទីផ្សារ
Thu,31 August 2023 (Time 06:16 PM)
ដោយ ៖ រ៉ម គឹមហួរ (ចំនួនអ្នកអាន: 332នាក់)


មន្រ្តី ក.ប.ប រាជធានីភ្នំពេញ ខេត្តតាកែវ និងខេត្តស្វាយរៀង បានរកឃើញ បង្គា មានចាក់ចាហួយ(CMC) ចំនួន១០៧ គីឡូក្រាម និងនំខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន៨.៥គីឡូក្រាម កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

មន្ត្រីយើងទាំងបីសាខា បានបំពេញបេសកកម្មដោយជោគជ័យនេះ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារពីលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីធានាការពារសុខុមាលភាពប្រជាពលរដ្ឋ និងក្រោមការណែនាំរបស់ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.បាននាំរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យ និងដកយកសំណាកគំរូម្ហូបអាហារសរុបបានចំនួន ៥១គំរូ ក្នុងនោះរួមមាន បន្លែ ផ្លែឈើ សាច់បង្កក គ្រឿងសមុទ្រ ត្រីងៀត សរសៃគុយទាវ ។ល។ យកមកត្រួតពិនិត្យបឋម ដើម្បីស្វែងរកឬការពារក្រែងមានការដាក់សារធាតុផ្សេងៗ ដែលអាចប៉ះពាល់ដល់សុខភាព ឬផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ប៉ុន្តែពុំបានរកឃើញមានសារធាតុគីមីហាមឃាត់លើសំណាកគំរូទាំងនោះទេ។

ដោយឡែក មន្ត្រីក.ប.ប បានរកឃើញ បង្គា មានចាក់ចាហួយ(CMC) ចំនួន១០៧ គីឡូក្រាម និងនំខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន៨.៥គីឡូក្រាម។

មន្ត្រីក.ប.ប បានបន្តទៀតថា ចំពោះបង្គា មានចាក់ចាហួយ(CMC) និងខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ទាំងនោះ និងបានចាត់វិធានការតាមនីតិវិធីច្បាប់។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
687 នាក់
ម្សិលមិញ :
441 នាក់
សប្តាហ៍នេះ :
5044 នាក់
ខែនេះ :
17939 នាក់
3 ខែនេះ :
65705 នាក់
សរុប :
2738210 នាក់