ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
សាច់ខូចគុណភាពនាំចូលពីវៀតណាម ប្រមាណ ៣២៥គីឡូក្រាម ត្រូវបានមន្ត្រីជំនាញដុតកម្ទេចចោល
Thu,31 August 2023 (Time 09:49 AM)
ដោយ ៖ រ៉ម គឹមហួរ (ចំនួនអ្នកអាន: 304នាក់)


កំពត: មន្ត្រីជំនាញ ចាប់បានសាច់បង្កកខូចគុណភាព លួចនាំចូលពីវៀតណាម តាមទូកនៃច្រករបៀងព្រែកចាក ខេត្តកំពត កាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ដែលមានសរុបចំនួន ៩កញ្ចប់ ស្មើនឹង ៣២៣គីឡូក្រាម។


សូមបញ្ជាក់ថា ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ មន្ត្រីស៊ើបអង្កេតសាខា ក.ប.ប. ខេត្តកំពតបាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ សហការជាមួយសាខាគយនិងរដ្ឋាករខេត្តកំពត បានដុតកម្ទេចចោលនូវទំនិញទាំងនោះ នៅទីតាំងដីតារាយន្តហោះចាស់ ក្នុងភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

មន្ត្រីជំនាញបានបញ្ជាក់និងកំពុងបន្តនីតិវិធីចំពោះឈ្មួញទុច្ចរិតនោះផងដែរ ស្របតាមច្បាប់ជាធរមាន។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
158 នាក់
ម្សិលមិញ :
687 នាក់
សប្តាហ៍នេះ :
4424 នាក់
ខែនេះ :
17364 នាក់
3 ខែនេះ :
65188 នាក់
សរុប :
2738234 នាក់