ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ឃា.ត់ខ្លួន ជនជាតិតៃវ៉ាន់ ០៦ នាក់ និង ដ.កហួ.តបាន គ្រឿ..ងញៀ..ន ជិត ១តោន
Fri,04 August 2023 (Time 09:56 PM)
ដោយ ៖ លោក ទន់ ដា ប្រធានគ្រប់គ្រង ព័ត៌មាន ភ្នំពេញ (ចំនួនអ្នកអាន: 235នាក់)


មានសេចក្តីរាយការណ៍ មកថា សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបក្រុមឧក្រិដ្ឋជន ចរាចរណ៍គ្រឿងញៀនឆ្លងដែន បាន ជាង ៧៨០ គីឡូក្រាម ពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ-កម្ពុជា បន្តចេញទៅកោះតៃវ៉ាន់ ប្រទេសចិន តាមលំហរសមុទ្រ ។

អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន
អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។

បន្ទាប់ពីបានទទួលព័ត៌មានចារកម្មពី(DEA) កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកការស៊ើបអង្កេត រយៈពេលជាង០៤ខែ ដើម្បីស្រាវជ្រាវ ច្បាមមុខសញ្ញា ឧក្រឹដ្ឋជនគ្រឿងញៀន ដែលមានអង្គការចាត់តាំង ជនជាតិចិន(តៃវ៉ាន់) ០១ក្រុម ដែលបានធ្វើសកម្មភាពចរាចរណ៍គ្រឿងញៀនឆ្លងដែនពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ-កម្ពុជា បន្តចេញទៅកោះតៃវ៉ាន់ ប្រទេសចិន តាមលំហរសមុទ្រ ។

កាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១+ក៤) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដឹកនាំសម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ បានបើកកិច្ចប្រតិបត្តិការ បង្ក្រាបដោយបែងចែកកម្លាំងជា ០២ក្រុម ។

ក្រុមទី១: នៅវេលាម៉ោង ០២:៣០(យប់) ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បង្ក្រាបនៅចំណុចភូមិគ្រឹះលើភ្នំ ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។

ក្នុងនោះ សមត្ថកិច្ច ឃាត់ខ្លួន ជនសង្ស័យ ចំនួន០២នាក់ ជាជនជាតិ តៃវ៉ាន់ បានដូចខាងក្រោម ÷

១.ឈ្មោះ AN CHI WEI កើតឆ្នាំ ១៩៩២ ។
២.ឈ្មោះ TUAN ZHONG YUE កើតឆ្នាំ១៩៧៧។

រីឯវត្ថុតាង ដែលបានដកហូតរួមមាន

១.សារធាតុញៀនប្រភេទកេតាមីន ចំនួន ៧៨៥ដុំ ស្មើទម្ងន់ 789 kg 781 g ។
២.រថយន្ត ០១គ្រឿង -ទូរស័ព្ទ ០២គ្រឿង។

ដោយឡែកសមត្ថកិច្ច ក្រុមទី២ : នៅវេលាម៉ោង ០៧:៣០(ព្រឹក) ថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួលលេខ ០៩ និងលេខ ១១ ផ្លូវលេខ ០៣ គម្រោងទី៧ បុរីប៉េងហួត(បឹងស្នោរ) សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
បានចុះកិច្ចប្រតិបត្តិការ ឃាត់ជនសង្ស័យ ០៤នាក់ ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) :

១.ឈ្មោះ CHEN CHI HSIANG កើតឆ្នាំ ១៩៨៦ " មេខ្លោង" ។
២.ឈ្មោះ CHAN I YANG កើតឆ្នាំ ១៩៨៩។
៣.ឈ្មោះ LIAO SHI BO កើតឆ្នាំ ១៩៩៧ ។
៤. ឈ្មោះ TSAI YU CHING កើតឆ្នាំ ១៩៨៨។
ដោយនោះវត្ថុតាង ដែលបានចាប់យក រួមមាន :
- រថយន្ត ០៣គ្រឿង
- ម៉ូតូ ០២គ្រឿង
-ទូរស័ព្ទ ០៥គ្រឿង។
-គណនីធនាគារ ០៨គណនី ។

ដូច្នេះ ជនសង្ស័យ ដែលត្រូវបាន ឃាត់ខ្លួន គឺមានចំនួន ០៦នាក់ ជាជនជាតិ តៃវ៉ាន់

ដោយសរុប វត្ថុតាង ទាំងអស់ដែលបានដកហូត ទាំង២ក្រុម រួមមាន :
-សារធាតុញៀនប្រភេទកេតាមីន ចំនួន ៧៨៥ដុំ ស្មើទម្ងន់ 789 kg 781 g ។
-រថយន្ត ០៤គ្រឿង - ម៉ូតូ ០២គ្រឿង -ទូរស័ព្ទ ០៧គ្រឿង -គណនីធនាគារ ០៨គណនី ។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
677 នាក់
ម្សិលមិញ :
1134 នាក់
សប្តាហ៍នេះ :
6247 នាក់
ខែនេះ :
23812 នាក់
3 ខែនេះ :
73496 នាក់
សរុប :
1911948 នាក់