បាត់ដំបង: នាវេលាយប់ថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង០២និង៣៧នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២៣ សមត្ថកិច្ចនាំ ក្រុមក្មេងៗដើរលេងយប់ មិនខ្វល់ពីសេចក្តីជូនដំណឹងរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាល នាពេលកន្លងទៅថ្មីៗនេះ ចំនួន៤៦នាក់ មកបរិវេណស្នងការដ្ឋាននគរបាលខេត្ត។កិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចផែនការងារនគរបាលព្រហ្មទណ្ឌ ដែលមានលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ជាស្នងការរងទទួលផែន ក្នុងនោះលោកវរសេនីយឯក ឈឿង គឹមសុង ស្នងការរងដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល មានលោកវរសេនីយ៍ឯក ចៀក ផានិន ជានាយការិយាល័យដឹកនាំកម្លាំងសហការជាមួយកម្លាំងនគរបាលក្រុងបាត់ដំបងដែលមានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ ចុះប្រតិបត្តិការបង្ក្រាបករណី ក្មេងទំនេីង ប្រមូលផ្ដុំ បង្កភាពអនាធិបតេយ្យ ០១ ករណី និងបានធ្វេីការនាំខ្លួនប្អូនៗទាំងនោះចំនួន៤៦ នាក់ ចំនួន២២គ្រឿង ដោយក្នុងនោះមានចំនួន១៥ នាក់ មានផ្ទុកសារធាតុញៀនក្នុងខ្លួន នឹងត្រូវបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនចាត់ការបន្ត ឯចំណែកប្អូនៗដែលជិះម៉ូតូបង្កភាពអនាណាធិបតេយ្យ និង ខុសលក្ខណៈបច្ចេកទេស បានប្រគល់ឱ្យទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកចាត់ការបន្ត និង ប្អូនៗដែលមិនមានពាក់ព័ន្ធនិងបទល្មើសបានធ្វេីការអប់រំឱ្យអាណាព្យាបាលមកធានាយកទៅលំនៅឋានវិញ។ដើម្បីសន្តិសុខក្នុងមូលដ្ឋាន សមត្ថកិច្ចនៅតែបន្តអនុត្តវិធានការនេះឱ្យដូចជាភ្លៀងរលឹម។
ចំនួនអ្នកទស្សនា