ថ្ងៃអង្គារ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ឯកឧត្តម សួន សុម៉ាលីន អញ្ជើញជួបសំណេះសំណាលនិងសួរសុខទុក្ខដល់ក្រុមកីឡាករបាល់ទាត់ខេត្តព្រៃវែង
Mon,11 September 2023 (Time 01:40 PM)
ដោយ ៖ លោក វិរៈ ភ្នាក់ងារប្រចាំខេត្តស្វាយរៀងនិង ព្រៃវែង (ចំនួនអ្នកអាន: 155នាក់)


ខេត្តព្រៃវែង៖ នារសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ព្រមទាំងមានការអញ្ជើញចូលរួម ប្រធានមន្ទីរនានាជុំវិញខេត្ត បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ  អ្នកចាត់ការក្រុម គ្រូបង្គោល គ្រូជំនួយ គ្រូចាំទី ពេទ្យចលនា អ្នកបើកបរ និងរៀបចំសម្ភារ: អ្នកថតរូប អ្នកមើលថែផ្ទះ-ចុងភៅ និងកីឡាករ នៃក្លឹបបាលទាត់ខេត្តព្រៃវែង ដើម្បីចង់ដឹងអំពីសុខទុក្ខ នៃការរស់នៅរបស់ក្រុមកីឡាបាល់ទាត់ នៃក្លឹបបាល់ទាត់ខេត្តព្រៃវែងនេះយ៉ាងដូចម្ដេច ដែលស្ថិតនៅបុរីហ្គ្រេនភ្នំពេញ នៃរាជធានីភ្នំពេញ


ថ្លៃងនៅក្នុងឱកាសនិងការអញ្ជើញជួបសំណេះសំណាលនោះដែរឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងបានមានប្រសាសន៍ កោតសរសើរដល់ក្រុមកីឡាបាល់ទាត់ខេត្តព្រៃវែង ដែលបានយល់ចិត្តទុកដាក់ខិតខំ ហ្វឹកហាត់ និងពង្រឹងសមត្ថភាពរបស់ខ្លួនបានយ៉ាងល្អនាពេលកន្លងមក គ្រប់ការប្រកួតក្រុមក្លឹបបាល់ទាត់ខេត្តព្រៃវែងតែងតែទទួលបានលទ្ធផលគួរជាទីមោទនៈ។

ឯកឧត្តម អភិបាលខេត្ត ក៏បាលផ្ដាំផ្ញើដល់ក្រុមកីឡាករបាល់ទាត់ នៃក្លឹបបាល់ទាត់ខេត្តព្រៃវែងទាំងអស់ត្រូវបន្តខិតខំអនុវត្តហ្វឹកហាត់ ស្ដាប់ដំបូន្មានគ្រូដឹកនាំ គ្រូបង្វឹក និងបទបញ្ជាផ្ទៃក្នុងនានា ធ្វើយ៉ាងណាដើម្បីឲ្យក្លឹបឲ្យទាន់ខេត្តព្រៃវែងរបស់យើងនេះ ទទួលបាននូវលទ្ធផលជាផ្លែផ្កា បន្ថែមទៀតនៅពេលខាងមុខ។

ក្នុងនោះដែរឯកឧត្តម អភិបាលខេត្ត បាន​ឧបត្ថម្ភដល់ក្រុមការងារ និងកីឡាករ សរុបចំនួន ៤០នាក់ ក្នុងម្នាក់ទទួលបានថវិកា ៤០០,០០០រៀលផងដេរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
289 នាក់
ម្សិលមិញ :
770 នាក់
សប្តាហ៍នេះ :
3931 នាក់
ខែនេះ :
19840 នាក់
3 ខែនេះ :
85221 នាក់
សរុប :
1786814 នាក់