ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
អាជ្ញាធរក្រុងប៉ោយប៉ែត បន្តចុះណែនាំ និង រុះរើ សំណង់ ឬសំយ៉ាបបំពានលើដីចំណីផ្លូវ
Fri,01 September 2023 (Time 04:14 PM)
ដោយ ៖ លោក រ៉ម សាវី (ចំនួនអ្នកអាន: 385នាក់)


ខេត្តបន្ទាយមានជ័យ ÷ នាព្រឹកថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលក្រុងប៉ោយប៉ែត បន្តចុះណែនាំពលរដ្ឋ អោយរុះរើសំណង់ ឬសំយ៉ាប ផ្សេងៗ ដែលបានសាងសង់ រំលោភលើដីចំណីផ្លូវ ។

ក្នុងកិច្ចប្រតិបត្តិការនេះ ដឹកនាំដោយលោក ពេស រិយាស័ក អភិបាលរងក្រុងប៉ោយប៉ែត លោក យ៉ត សុផាត នាយករងរដ្ឋបាលសាលាក្រុង និង ជឹម វណ្ណារ៉េត ចៅសង្កាត់ អូរជ្រៅ ព្រមទាំងមន្រ្តីជំនាញ ពាក់ព័ន្ធ ជាច្រើនរូបទៀតផងដែរ ។


ក្នុងកិច្ចប្រតិបត្តិការ ចុះណែនាំនិងរុះរើសំណង់ ឬសំយ៉ាបនេះ តាមការសង្កេតបានឲ្យឃើញថា មានពលរដ្ឋជាច្រើន សាទរ ខ្លាំងមែនទែន ដែលអាជ្ញាធរ ខិតខំប្រឹងប្រែង យកចិត្ត ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ក្នុងក្រុងប៉ោយប៉ែត អោយមានសោភ័ណភាពស្អាត និងមានដងផ្លូវ ធំទូលំទូលាយ ឡើងវិញ ។


សូមបញ្ជាក់ថា សកម្មភាពរបស់អាជ្ញាធរ ចុះរុះរើសំណង់ និង កាត់សំយ៉ាប ដែលឡួយចូលលើដីចំណីផ្លូវនេះ មានប្រជាពលរដ្ឋ យ៉ាងច្រើនសន្ធឹកសន្ធាប់ បានស្ម័គ្រចិត្តចូលរួម សហការ និង មានពលរដ្ឋមួយចំនួន ក៏មានការរឹងទទឹងខ្លះផង ដែរ ក៏ប៉ុន្តែមិនចោទជាបញ្ហាធំដំនោះទេ ។ ក្នុងនោះទៀតសោត គេសង្កេតឃើញថា រាល់ការចុះណែនាំពលរដ្ឋ អាជ្ញាធរតែងពន្យល់ពីផលវិបត្តិ និងគុណសម្បត្តិ ហើយក៏ពន្យល់អំពី ការអាចនិងប្រឈម ទៅនិងផ្លូវច្បាប់ផងដែរ ចំពោះបុគ្គលណា ដែលមិនព្រមសហការជាមួយអាជ្ញាធរ រុះរើសំណង់ ឬ សំយ៉ាប ដែលរំលោភបំពានលើដីចំណីផ្លូវរបស់រដ្ឋ ។

គួរបញ្ជាក់ផងដែរថា បើយោងតាមច្បាប់ស្តីពី : ផ្លូវថ្នល់ ត្រង់មាត្រា ៧១ បានចែងថា ជនណាដែលសាងសង់ខុសច្បាប់នូវសំណង់ រឹងមាំ មានលក្ខណៈអចិន្ត្រៃយ៍នៅលើដីសំរាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ត្រូវព្រមាន ជាងលាយលក្ខណ៍អក្សរ និងតម្រូវអោយរុះរើសំណង់នោះ។

ក្នុងករណីរឹងទទឹង ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១សែន ទៅ ២លានរៀល ។

រីឯមាត្រា ៧២ បានចែងថា ជនណាដែលសាងសង់សំណង់ផ្សេងៗ ដោយមិនបានគោរពចំណុចទី១ និង ចំណុចទី២ នៃមាត្រា ៣០ នៃច្បាប់នេះ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ ពី ១សែនរៀល ទៅ ១លានរៀល និងតម្រូវអោយរុះរើសំណង់នោះ ។

ក្នុងករណីរឹងទទឹង ត្រូវផ្ដន្ទាទោស ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ ពី ១លានរៀល ទៅ ៤លានរៀល ។

គួររំលឹកផងដែរ អាជ្ញាធរ គឺបន្ទាប់ពីបានចេញសេចក្តីជូនដំណឹង និង បាន បង្កើតក្រុមការងារ អោយចុះណែនាំពលរដ្ឋ និង រុះរើសំណង់ ឬ សំយ៉ាប ដែលបំពានលើដីចំណីផ្លូវគឺចាប់ពីផ្តើមពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ មកទល់និង ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២៣នេះ គឺមានរយៈពេល៤ថ្ងៃហើយ ក្នុងនោះសង្កេតឃើញថា ទទួលបានផ្លែផ្កា យ៉ាងល្អប្រសើរ ដោយសារមានការចូលរួមសហការយ៉ាងណាពីប្រជាពលរដ្ឋ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
195 នាក់
ម្សិលមិញ :
687 នាក់
សប្តាហ៍នេះ :
4461 នាក់
ខែនេះ :
17401 នាក់
3 ខែនេះ :
65225 នាក់
សរុប :
2738271 នាក់