ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
រថយន្តបុកក្មេងស្រីម្នាក់ស្លាប់ រួចគេចខ្លួនបាត់ស្រមោល
Tue,12 September 2023 (Time 04:33 PM)
ដោយ ៖ រ៉ម គឹមហួរ (ចំនួនអ្នកអាន: 181នាក់)


បាត់ដំបង: ក្មេងស្រីម្នាក់ត្រូវបានរថយន្តបុកបណ្តាលស្លាប់បាត់បង់ជីវិត កាលពីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៣និង៤០នាទី ស្ថិតនៅលើផ្លូវជាតិលេខ៥៧ ភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ក្មេងស្រីឈ្មោះ ធី សុខលី អាយុ ១៣ឆ្នាំ ស្នាក់នៅភូមិសាលាបាឡាត់ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានដើររើសអេតចាយនៅកន្លែងកើតហេតុខាងលើជាមួយក្រុមគ្រួសារ រួចបានឆ្លងផ្លូវពីស្តាំទៅខាងឆ្វេង ត្រូវបានរថយន្តមួយគ្រឿង ពណ៌ខ្មៅ មិនស្គាល់ម៉ាក បើកបរពីលិចមកកើតបានបុកក្មេងស្រីឆ្លងផ្លូវនោះ បណ្តាលអោយស្លាប់នៅកន្លែងកើតហេតុតែម្តង។


ក្រោយពីត្រូវរថយន្តបុករួច ក្រុមគ្រួសារក្មេងស្រីរងគ្រោះបានដឹកទៅមណ្ឌលសុខភាពស្ដៅ តែគ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ហើយ រួចក្រុមគ្រួសារក៏នាំគ្នាដឹកមកប្ដឹងនៅអធិការដ្ឋាននគរបាលតែម្ដង។

តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល មានលោកវរសេនីយ៍ឯក សន និល អធិការបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ដោយសារអ្នកបើកបររថយន្តបើកបរល្បឿនលឿនមិនបានប្រយ័ត្នទើបបណ្តាលអោយទៅបុក និងអ្នកថ្មើរជើងពេញមួយទំហឹងតែម្ដង។

សមត្ថកិច្ចនបានបញ្ជាក់ទៀតថា បច្ចុប្បន្នកំពុងស្វែងរកអ្នកបើកបររថយន្ត ដើម្បីដោះស្រាយតាមនីតីវិធី។ ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
787 នាក់
ម្សិលមិញ :
1134 នាក់
សប្តាហ៍នេះ :
6357 នាក់
ខែនេះ :
23922 នាក់
3 ខែនេះ :
73606 នាក់
សរុប :
1912058 នាក់