ចំណីអារហារ ភេសជ្ជះ ជាច្រើនកំពុងចរាចរលើទីផ្សារទាំងកំពុងហួសកាលបរិច្ឆេទប្រើប្រាស់ ខូចគុណភាព លើស សារធាតុគីមី បានដកហើយដោយមន្ត្រីអធិការកិច្ចម្ហូបអាហារ នៃសាខា ក.ប.ប. ខេត្តតាកែវ កំពង់ចាម កំពង់ឆ្នាំង ឧត្តរមានជ័យ ព្រះវិហារ មណ្ឌលគិរី ស្ទឹងត្រែង និងរាជធានីភ្នំពេញ នាថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៣នេះ។ក្នុងកិច្ចសហការរបស់មន្រ្តីជំនាញទាំងអស់បានបន្តចុះត្រួតពិនិត្យទំនិញចម្រុះគ្រប់ប្រភេទដែលដាក់លក់លើទីផ្សារ និងកន្លែងលក់ទំនិញនានា ក្នុងភូមិសាស្ត្ររបស់ខ្លួន។ជាក់ស្តែងជំនាញបានរកឃើញទំនិញចម្រុះរួមមាន គ្រឿងទេសចិន មីចិន ភេសជ្ជៈ គ្រឿងសមុទ្រ។ល។ ត្រូវបានត្រួតពិនិត្យ ហើយពពុះសណ្តែក សរសៃគុយទាវ និងអំបិលអ៊ីយ៉ូដ ត្រូវបានមន្ត្រីជំនាញធ្វើតេស្តបឋមស្វែងរកសារធាតុគីមីហាមឃាត់ និងភាពអនុលោមតាមបទដ្ឋានបច្ចេកទេសផងដេរ។ ជាលទ្ធផល បានរកឃើញ៖- មឹក មានលាយសារធាតុម្សៅ ស (Formalin)- អំបិលអ៊ីយ៉ូដមិនអនុលោមតាមបទដ្ឋានបច្ចេកទេស- ពពុះសណ្តែក មានលាយសារធាតុបូរ៉ាក់(Borax) ចំនួន ០.៤គីឡូក្រាម- ភេសជ្ជៈរំលោភសិទ្ធិផ្តាច់មុខ ចំនួន ៣៣.០៧ លីត្រ- ទំនិញចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាព ចំនួន ៩៨.៨៨គីឡូក្រាម និង ១៩ដប/កំប៉ុង។ សរុបរួមចំនួន ១៣២.៣៥គីឡូក្រាម និង ១៩ដប/កំប៉ុង។
ចំនួនអ្នកទស្សនា