ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
លោក ប៊ុត សីហា ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀនសារជាថ្មី
Tue,12 September 2023 (Time 10:02 PM)
ដោយ ៖ (ចំនួនអ្នកអាន: 181នាក់)


ខេត្តកំពង់ស្ពឺ: វេលាម៉ោង០៤និង១០នាទី រសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោក ប៊ុត សីហា ជាម្ចាស់ជ័យលាភីលេខ១ របស់កម្មវិធីប្រឡងចម្រៀង «The Voice Cambodia» រដូវ កាលទី១ និងគូរកន ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀនសារជាថ្មី នៅ នៅចំណុចភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

កម្លាំងនគរបាលស្រុកគងពិសី បានប្រាប់សារព័ត៌មានមួយថា នគរបាល បានធ្វើការល្បាតតាមមូលដ្ឋាន ក៏ទះ ឃើញក្រុមជនសង្ស័យទាំងពីរនាក់ ដោយមានការសង្ស័យ ទើបឃាត់សួរនាំ និងឆែកឆេរ ទើបរកឃើញ និងដកហូតបានម្សៅក្រាបពណ៌សថ្លា សង្ស័យជា គ្រឿងញៀន ចំនួន០៥កញ្ចប់ ក្នុងនោះ (០៣តូច និង ០២មធ្យម), ទូរសព្ទ០៣គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។

បច្ចុប្បន្ននេះ ជនសង្ស័យទាំងនោះ រួមជាមួយវត្ថុតាងត្រូវបានការិយាល័យជំនាញ កំពុងកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
806 នាក់
ម្សិលមិញ :
1134 នាក់
សប្តាហ៍នេះ :
6376 នាក់
ខែនេះ :
23941 នាក់
3 ខែនេះ :
73625 នាក់
សរុប :
1912077 នាក់