ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២៣នេះ លោកជំទាវទ្រី ដាណា បានធ្វើការបង្ហោះលើបណ្តាញហ្វេសប៊ុកថា ជិត១០ម៉ឺនដុល្លារ និងឱកាសការងារ ដែលខ្ញុំបានជួយ និងផ្ដល់អោយ ប៊ុត សីហា តែគួរស្ដាយ គាត់មិនអាចកែបាន។លោកប៊ុត សីហា ជាម្ចាស់ជ័យលាភីលេខមួយ The Voice Cambodai រដូវកាលទីមួយ របស់ស្ថានីយទូរទស្សន៍រស្មីហង្សមាស កាលពីអំឡុងចុងឆ្នាំ២០១៤កន្លងទៅ ប៉ុន្តែជីវិតសិល្បះលោកហាក់មិនសូវមានភាពល្អប្រសើរនោះទេ ក្រោយលោកប្រើប្រាស់គ្រឿងញៀន នឹងត្រូវកម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនបានធ្វើការចាប់ខ្លួនលើកទីមួយ នៅវេលាម៉ោងប្រមាណ៥និង៤០នាទីល្ងាច ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។ នៅតាមផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខវិទ្យាល័យពងទឹក ស្ថិតនៅក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លុះដល់ថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២៣នេះ លោក ប៊ុត សីហា និងបក្ខពួក ក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់សារជាថ្មី ពាក់ព័ន្ធនឹងគ្រឿងញៀសសារជាថ្មី នៅ នៅចំណុចភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលធ្វើបុគ្គលធ្លាប់ជួយ គឺលោកជំទាវ ទ្រី ដាណា មានការខកចិត្ត ព្រមទាំងបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ជិត១០ម៉ឺនដុល្លារ និងឱកាសការងារ ដែលខ្ញុំបានជួយ និងផ្ដល់អោយ ប៊ុត សីហា តែគួរស្ដាយ គាត់មិនអាចកែបាន ហើយម្សិលមិញក៏ឃើញសមត្ថកិច្ចឃាត់ខ្លួន រឿងគ្រឿងញៀន។ សម្រាប់ខ្ញុំ ចូលចិត្តផ្ដល់ឱកាសអោយគេណាស់ ហើយសម្រាប់ ប៊ុត សីហា ពេលមកជួបខ្ញុំដំបូង សន្យាថាកែខ្លួន សុំការងារ និងសុំកសាងជីវិតថ្មី ដោយពេលនោះថតវីដេអូ និងឡាយមុខបងប្អូនជាសាធារណៈ។ ខ្ញុំបានផ្ដល់លុយសុទ្ធគាត់ ៦ម៉ឺនដុល្លារ ទិញឡាន ទិញផ្ទះ ហើយជួយចេញលុយអោយគាត់ផលិតបទចម្រៀងជាច្រើនបទដោយផ្ដល់ប្រាក់ខែអោយជាប្រចាំខ្ទង់ពាន់ដុល្លារ។ តែមួយរយៈខ្លី ក៏លឺថាលក់ឡាន លក់របស់អស់ ចាយលុយអស់ ដើរលេង ទាក់ទងលែងបាន លែងថតបទចម្រៀង។ លោកជំទាវបន្តទៀតថា សម្រាប់ខ្ញុំ ជួយគេមិនដែលចង់បានអីមកវិញ ក៏មិនដែលរំឮកដែរ វាជាបុណ្យរបស់ខ្ញុំ តែខ្ញុំស្ដាយសមត្ថភាព។ យ៉ាងណាក៏ហួសអស់ហើយ រឿងបន្តទៀត មានតែខ្លួនគាត់ប៉ុណ្ណោះ ព្រោះជីវិតមនុស្ស មិនអាចមានឱកាសច្រើនដងទេ។ក្នុងប្រអប់ផ្តល់មតិ(Comment)របស់លោកជំទាវ មានអ្នកចូលទៅខមិនជាច្រើនពាន់ ក្នុងនោះដែលមានខមិនមួយបាននិយាយថា ជួយប៉ុណ្ណឹងហើយនៅមិនមានកំណើតសោះ។
ចំនួនអ្នកទស្សនា