ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួននៅរាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះផងដែរ។ជនក្លែងព្រះរាជក្រឹត្យ ក្លែងទីមួយ គឺ នស/រកត/០៩២៣/០៨ ចុះថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២៣ ដោយតែងតាំង ឯកឧត្តម ហុក ប៊ុនរ៉ត ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ នៃក្របខណ្ឌមន្រ្តីរដ្ឋបាល ជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជា អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានមនុស្ស និងព្រះរាជក្រឹត្យ ក្លែងទីពីរ នស/រកត/០៩២៣/ ២១១៣ ចុះថ្ងៃទី០៤ ខែកញ្ញាឆ្នាំ២០២៣ ដោយតែងតាំង និងផ្ដល់ឋានៈឯកឧត្តម ហុក ប៊ុនរ៉េត ជាជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ រដ្ឋលេខាធិការ សារភាព និងទទួលស្គាល់ថា ខ្លួនពិតជាបានក្លែងឯកសារព្រះរាជក្រឹត្យចំនួន០២មែន។
ចំនួនអ្នកទស្សនា