ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ខុទ្ទកាល័យសម្តេចធិបតី ឱ្យអាជ្ញាធរស្រាវជ្រាវចាត់វិធានការចំពោះជនល្មើស ក្លែងព្រះរាជក្រឹត្យ
Fri,15 September 2023 (Time 04:02 PM)
ដោយ ៖ រ៉ម គឹមហួរ (ចំនួនអ្នកអាន: 323នាក់)


ភ្នំពេញ: ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ខុទ្ទកាល័យ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជម្រាបជូនស្ថាប័នពាក់ព័ន្ធ និងព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពីជនខិលខូចបានក្លែងព្រះរាជក្រឹត្យ ព្រមទាំងឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយសហការធ្វើការស្រាវជ្រាវជាបន្តដើម្បីចាត់វិធានការចំពោះជនល្មើស និងបក្សពួកតាមនីតិវិធីច្បាប់ ។

ខុទ្ទកាល័យ សម្តេចធិបតីបានសរសេររៀបរាប់ថា: ខុទ្ទកាល័យ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយស សូមជម្រាបជូនដល់ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមេត្តាជ្រាបថា៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានជនខិលខូចបានដើរទាក់ទងតាមទីកន្លែងមួយចំនួនដោយអះអាងថា ខ្លួនជាជំនួយការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងតាំងខ្លួនជាមន្រ្តីក្នុងក្រសួង និងស្ថាប័ននានា ដោយប្រើឥទ្ធិពលនៃការក្លែងបន្លំយកឋានៈ តួនាទីរបស់ខ្លួន ដើម្បីសុំឱ្យអាជ្ញាធរ ដែលនៅតាមកន្លែងទាំងនោះសហការ ក្នុងគោលបំណងកេងប្រវ័ញ្ចទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។

ក្នុងការសំណេរនោះបានបន្តទៀតថា : នៅក្នុងសកម្មភាពនេះ ជនខិលខូចបានក្លែងព្រះរាជក្រឹត្យដែលមានព្រះហស្ថលេខារបស់ ព្រះករុណាព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំនួន ២ច្បាប់។ ខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្រ្តី សូមជូនដំណឹងនេះ ដើម្បីថ្នាក់ដឹកនាំបណ្តាក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មេត្តាប្រុងប្រយ័ត្នកុំចាញ់បោកជនខិលខូចទាំងឡាយ និងសូមឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយសហការធ្វើការស្រាវជ្រាវជាបន្តដើម្បីចាត់វិធានការចំពោះជនល្មើស និងបក្សពួកតាមនីតិវិធីច្បាប់ ។

សូមបញ្ជាក់ថា ព្រះរាជក្រឹត្យ ក្លែងទីមួយ គឺ នស/រកត/០៩២៣/០៨ ចុះថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២៣ ដោយ
តែងតាំង ឯកឧត្តម ហុក ប៊ុនរ៉ត ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ នៃក្របខណ្ឌមន្រ្តីរដ្ឋបាល ជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជា អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានមនុស្ស និងព្រះរាជក្រឹត្យ ក្លែងទីពីរ នស/រកត/០៩២៣/ ២១១៣ ចុះថ្ងៃទី០៤ ខែកញ្ញាឆ្នាំ២០២៣ ដោយតែងតាំង និងផ្ដល់ឋានៈឯកឧត្តម ហុក ប៊ុនរ៉េត ជាជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ រដ្ឋលេខាធិការ។


ដោយសារមានកិច្ចអន្តរាគមន៍ពីខុទ្ទកាល័យសម្តេចធិបតីទាន់ពេលវេលា កុំអីមិនដឹងថា មានអាជ្ញាធរ និងប្រជាពលរដ្ឋប៉ុន្មានរូប រងការចាញ់បោកពីសំណាក់ជនក្លែងព្រះរាជក្រឹត្យទាំងនោះទេ។ ចំពោះសេចក្តីសូមជម្រាបជូននេះ បានធ្វើឲ្យមហាជនគោរពអបអរសាទរយ៉ាងខ្លាំង។


ដោយលោក រ៉ម គឹមហួរ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
355 នាក់
ម្សិលមិញ :
687 នាក់
សប្តាហ៍នេះ :
4621 នាក់
ខែនេះ :
17561 នាក់
3 ខែនេះ :
65385 នាក់
សរុប :
2738431 នាក់