ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
បុរសម្នាក់លង់ទឹកអាងកំពីងពួយស្លាប់ នៅស្រុកបាណន់
Fri,15 September 2023 (Time 07:26 AM)
ដោយ ៖ រ៉ម គឹមហួរ (ចំនួនអ្នកអាន: 406នាក់)


បាត់ដំបង: ជនរងគ្រោះឈ្មោះ គង់ វឌ្ឍនា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្រុមទី១៧ ភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បានលង់ទឹកស្លាប់នៅចំណុចក្នុងអាងកំពីងពួយ ស្ថិតក្នុងភូមិឃុំខាងលើ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៧និង៣០នាទី។


ក្រោយពីទទួលបានពត៌មានពីសាច់ញាតិជនរងគ្រោះកម្លាំងនគរបាលផ្នែកជំនាញស្រុក សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនគ្រោះឈ្មោះ គង់ វឌ្ឍនា ពិតជាធ្លាក់លង់ទឹកអាងកំពីងពួយស្លាប់ពិតប្រាកដមែន។

តាមការបញ្ជាក់ពីសាច់ញាតិជនរងគ្រោះ បានអោយដឹងថា ជនរងគ្រោះបានបើកទូកស្មាច់ចេញពីផ្ទះ ទៅក្នុងអាងកំពីងពួយតាំងពី វេលាម៉ោង ១៩និង៣០នាទី​ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់វេលាម៉ោង ០៧ព្រឹក​ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ទើបបានឃើញសាកសពតែអណ្តែត នៅក្នុងអាងកំពីងពួយកន្លែងធ្លាប់ទៅមើលលបដាក់មង ។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
363 នាក់
ម្សិលមិញ :
687 នាក់
សប្តាហ៍នេះ :
4629 នាក់
ខែនេះ :
17569 នាក់
3 ខែនេះ :
65393 នាក់
សរុប :
2738439 នាក់