ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ហួសចិត្ត ម៉ូតូដួលក្នុងព្រៃមួយយប់ លុះព្រឹកឡើងដឹង ស្ទើរដាច់ផ្ងារ
Wed,20 September 2023 (Time 08:29 AM)
ដោយ ៖ រ៉ម គឹមហួរ (ចំនួនអ្នកអាន: 491នាក់)


បាត់ដំបង: នាវេលាម៉ោ៦ព្រឹក នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ស្ថិតក្នុងភូមិសំរោង ឃុំធិបតី ស្រុកគាស់ក្រឡ មានម៉ូតូមួយគ្រឿងមាក់ Honda កម្លាំង១២៥ cc ឆ្នាំ២០១៧ ព័ណ៌ខ្មៅ ស្លាកលេខ ១x-៩៥២៣ បានទុកចោលក្នុងព្រៃមួយយប់ មិនដឹងមូលហេតុ។

ក្រោយទទូលដំណឹងពីប្រជាពលរដ្ឋភ្លាម លោកអនុសេនីយ៍ឯក ថន ប៊ុនធី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំធិបតី បានមកដល់ទីតាំងភ្លាមៗតែម្តង នឹងធ្វើការត្រួតពិនិត្យទីតាំង និងវត្ថុតាង ព្រមទាំងសំណូមពរប្រជាពលរដ្ឋនៅកន្លែងកើតហេតុជួយលើក និងរុញម៉ូតូនោះយកមកខាងលើ ដើម្បីពិនិត្យបន្ថែម ក៏ប្រទះឃើញ កាបូបលុយមួយ ក្នុងនោះមានលុយមួយចំនួន កាតការងារ និងអត្តសញ្ញាណប័ណ្ឌជនរងគ្រោះ តែមិនឃើញជនរងគ្រោះ ក៏សង្ស័យថា ជនរងគ្រោះអាចដួលម៉ូតូហើយ ផ្លោងចូលក្នុងប្រឡាយទឹក ព្រោះសង្កេតឃើញថា ម៉ូតូមួយគ្រឿងនោះ នៅមានសោរជាប់នឹងម៉ូតូនៅឡើយ ក៏ប្រជាជនបាននាំគ្នាចុះរាវក្នុងទឹក តែមិនជួបជនរងគ្រោះឡើយ។


តាមប្រភពប្រជាពលរដ្ឋនៅកន្លែងកើតហេតុថា កាលពីម៉ោងប្រមាណ២:០០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែលនោះ គឺមានសំឡេងឆ្កែព្រួសខ្លាំង ក៏ប្រជាពលរដ្ឋខ្លះបានចេញមកមើលស្ថានភាព ខាងក្រៅ តែពុំប្រទះឃើញអ្វីប្លែកឡើយ។

លុះម៉ោងប្រហែល៦:៣០នាទីព្រឹក ស្រាប់តែជនរងគ្រោះបានមកដល់ទីតាំងកើតហេតុ នឹងបានរៀបរាប់ពីហេតុការថា យប់មិញខ្លួនជិះម៉ូតូពីរនាក់មិត្តភក្តិ ដោយដាក់ជ្រុល ក៏ដួលម៉ូតូតែម្តង អំឡុងពេលដួលនោះខ្លួនបំរុងលើកម៉ូតូ តែមិត្តភក្តិថា មិនបាច់លើកទេ ដោយខ្លួនចិត្តដែរ ក៏សម្រេចចិត្តដើរទៅផ្ទះ។

ក្រោយពិនិត្យថា ម៉ូតូនោះជារបស់ជនរងគ្រោះពិតប្រាកដមែន លោកអនុសេនីយ៍ឯក ថន ប៊ុនធី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំធិបតី ក៏បានអប់រំជនរងគ្រោះថា បើស្រវឹង សូមកុំបើកបរ នឹងបានប្រគល់ម៉ូតូជនរងគ្រោះយកត្រឡប់ទៅផ្ទះវិញ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
388 នាក់
ម្សិលមិញ :
687 នាក់
សប្តាហ៍នេះ :
4654 នាក់
ខែនេះ :
17594 នាក់
3 ខែនេះ :
65418 នាក់
សរុប :
2738464 នាក់