ថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
កក្រើកជាថ្មី .! មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ​ឈ្មោះ រិទ្ធ សម្រុក​ដឹកជញ្ជូនឈើ យកទៅលក់​នៅ​ស្រុក​យួន ​តាម​ច្រក​ទ្វេភាគី​ណាំ​លា​ និង​ ច្រក​ដាក់​ដាំ
Fri,22 September 2023 (Time 03:02 PM)
ដោយ ៖ ០០៧ (ចំនួនអ្នកអាន: 323នាក់)


ខេត្តមណ្ឌល​គី​រី ÷ មួយរយៈនេះ ត្រូវបានសារព័ត៌មាន ក្នុងស្រុកជាច្រើនអង្គភាព បាននាំគ្នា ធ្វើការចុះផ្សាយថា មេឈ្មួញ ឈើ ឈ្មោះ រិទ្ធ បានចាប់ផ្តើមធ្វើសកម្មភាព វិញហើយ ពាក់ព័ន្ធនិងបទល្មើសព្រៃឈើ ។

ប្រភពពីសារព័ត៌មាន នានា ដែលបានចុះផ្សាយ បានអោយដឹងទៀតថា មេឈ្មួញ​ឈើ ឈ្មោះ រិទ្ធ និង​បក្សពួក នៅ​តែ​ធ្វើ​សកម្មភាព​កាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ​ដឹកជញ្ជូន​ចេញពី​ចំណុច ស្រែ​ប៊ូ​ម ភូមិ​រ៉ា​យោង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ដឹក​តាម​ប្រភេទ​រថយន្ត​ធុន​ត្រា​ជា​ច្រើ​ន​គ្រឿងសម្រុ​កដឹ​ក​ជញ្ជួន​ទៅប្រទេស វៀតណាម តាម​ច្រក​ទ្វេភាគី​​ព្រំដែន​ណាំ​លា​ និង​ ច្រក​ដាក់​ដាំ យ៉ាង​ពេញបន្ទុក ខណៈសមត្ថកិច្ច​ ជំនាញ​ពាក់​ពន្ធ័​ក្នុង​ខេត្ត​មណ្ឌលគីរី នៅរក្សា​ភាព​ស្ងៀមស្ងាត់​ នៅឡើយ មិនទាន់ឃើញ ចេញប្រតិបត្តិការបង្រ្កាប មេឈ្មួញ ឈ្មោះ រិទ្ធ និងបក្ខពួកនោះទេ ។​

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី បាន​លើកឡើងថា​លោក ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី និង​លោក ឡោ សុខា ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី ក៏ដូចជា​លោក ថង សាវុន អភិបាលខេត្ត​មណ្ឌលគិរី គ្មាន​ឆន្ទៈ​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នោះ​ទេ​។​

​ដោយភាពអសកម្ម ទាំងនេះហើយ បាននិងកំពុង​ធ្វើឲ្យ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ការពារ ព្រៃ​អភិរក្ស ព្រៃ​សហគមន៍​ក្នុង​ស្រុក​កោះ​ញ៉ែ​ក ស្រុក​ពេជ្រា​ដា ស្រុក​កែវ​សីមា​ចៀស​មិន​ផុត​ពី​សេចក្ដី​វិនាស​សាប​សូន្យ នៅក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ឡើយ​។​

​តាម​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វេភាគី​ព្រំដែន​ណាំ​លា ច្រក​ដាក់​ដាំ ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា រយៈពេល​ជិត ១​សប្ដាហ៍​កន្លងទៅ​នេះ​ឈ្មួញ​ជាច្រើន​នាក់​បាន​សម្រុក​ដឹកជញ្ជូន​ឈើ​ប្រណីត និង​ឈើ​ប្រភេទ​លេខ​1 ពី​ចំណុច​ស្រែ​ប៊ូ​ម ក្នុង​ស្រុក​កោះ​ញែក ស្រុក​ពេជ្រា​ដា ចេញ​ទៅ​ស្រុក​យួន តាម​ច្រក​ណាំ​លា យ៉ាងគគ្រឹកគគ្រេង ។​

ដោយប្រភពបន្តថា ​សកសកម្មភា នៃការដឹកជញ្ជូនឈើ របស់ក្រុម​ឈ្មួញទាំងនេះ មិនត្រឹមតែ មិនបង្រ្កាបនោះទេ តែបែរជាមានសមត្ថកិច្ចមួយចំនួន គឺជាអ្នកសម្រួលនិងការពារអោយក្រុមឈ្មួញ ដឹកជញ្ជួន យ៉ាងរលូនចូលទៅប្រទេសវៀតណាមថែមទៀតផង ដែរ ។

​ក្នុងនោះ​លោក យូ សុធា នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វេភាគី​ព្រំដែន​ដាក់​ដាំ​ ស្រុក​អូររាំង កំពុង​រង​ការរិះគន់​ថា សម្ងំ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន យ៉ាង​ត្រជាក់ចិត្ត​។​

​ប្រភព​ពី​មន្ត្រី​នៅ​ច្រក​ណាំ​លា បានឲ្យដឹង​ទៀតថា ឈ្មួញ​ដែល​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន យ៉ាង​គឃ្លើន​នៅពេលនេះ​គឺ​ឈ្មួញ​ឈ្មោះ រិទ្ធ និង​គូរ​កន​របស់​ឈ្មួញ ដែល​សុទ្ធតែ​ជា​ឈ្មួញ​មាន​ខ្នងបង្អែក​រឹងមាំ​។​
​ទោះជា​យ៉ាងណា​បើ​គ្មាន​ការបើក​បា​រ៉ាស់​ពី​សំណាក់​លោក នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វេភាគី​ព្រំដែន​ណាំ​លា​ទេនោះ គឺ​គ្មាន​ឈ្មួញ​ណា​អាច​ដឹក​ជញ្ជូន​ឈើ​ពី​ទឹកដី​ខ្មែរ​ឆ្លង​ចូល​ទឹកដី​យួន តាម​អំពើ​​ចិត្ត​បានដែរ​។​

​ប្រជា​សហគមន៍​ក៍​ដូចជា​ប្រជាពលរដ្ឋ​ ក្នុង​ភូមិ​រ៉ា​យោង ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ស្រុក​កោះ​ញ៉ែ​ក អំពាវនាវ​ដល់ នាយ​ឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ជាតិ ដើ​ម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ធនធានធម្មជាតិ ព្រមទាំង លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ នេសាទ មេត្តា​ចាត់​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ត្រួតពិនិត្យ​ជាបន្ទាន់ បើមិន​ដូច្នោះ​ទេ ព្រៃឈើ​ដែល​នៅ​សេសសល់​បន្តិចបន្តួច ពិតជា​វិនាស​អស់​ក្រោម​ស្នាដៃ​មេ​ឈ្មួញ​ឈ្មោះ រិទ្ធ និង​បក្សពួក​ឈ្មួញ​ជាក់​ជាជាពុំខាន ។


បន្ទាប់ពីបណ្តាញសារព័ត៌មាន នានា បានធ្វើការចុះផ្សាយ ដែលមានខ្លឹមសារដូចខាងលើ គេនៅមិនទាន់ឃើញ អាជ្ញាធរ ឬ ស្ថាប័ន ពាក់ព័ន្ធ ក្នុង ខេត្តមណ្ឌលគីរី ចេញសេចក្តីបកស្រាយបំភ្លឺណាមួយ នៅឡើយទេ ។ ដូច្នេះ មហាជន សង្ឃឹមថា អាជ្ញាធរ និង ចុះ បង្រ្កាបមេឈ្មួញឈើ ឈ្មោះ រិទ្ធ ព្រមទាំងបក្ខពួកឆាប់ៗនេះ និង ធ្វើការបកស្រាយបំភ្លឺ បង្ហាញ ជាសាធារណ: ដើម្បីមហាជន បានដឹង បានឃើញ ហើយនិងចូលរួម សារទរ ប្រសិនមានការបង្រ្កាបទៅលើក្រុមឈ្មួញរកសុីបទល្មើសព្រៃឈើ ទាំងនោះ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
366 នាក់
ម្សិលមិញ :
261 នាក់
សប្តាហ៍នេះ :
3429 នាក់
ខែនេះ :
17634 នាក់
3 ខែនេះ :
51030 នាក់
សរុប :
2607039 នាក់