អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយាល់គ្រូប ព្រមទាំងជាកំពូលមហាសេដ្ឋីដែលមានទុនវិនិយោគខ្ទង់ពាន់លានដុល្លារ ដែលមានជំនួញធំៗក្នុងដៃ អ្នកឧកញ៉ាបានធ្វើការចែករំលែកអំពីសំនួរសំខាន់ៗមួយចំនួនអំពីទិសដៅរបស់យើងក្នុងជីវិត។ក្នុងនោះដែរអ្នកឧកញ៉ាបានលើកឡើងថា÷ការខិតខំប្រឹងប្រែងគឺជាសកម្មភាពល្អដែលត្រូវធ្វើ ប៉ុន្តែ យើងត្រូវចំណាយពេលសម្រាកខ្លះ ហើយសួរខ្លួនឯងថា "តើយើងនឹងទៅណាបន្ទាប់ទៀត?" អ្នកឧកញ៉ាបានបន្តទៀតថា÷សូមរៀបសំណួរ ហើយសួរខ្លួនយើងនូវសំណួរល្អៗមួយចំនួនអំពីទិសដៅរបស់យើងក្នុងជីវិត ដូចជា “តើខ្ញុំត្រូវកំណត់ភាពជោគជ័យដោយរបៀបណា? តើខ្ញុំកំពុងធ្វើការឆ្ពោះទៅរកភាពជោគជ័យនោះឬ? តើខ្ញុំពេញចិត្តនឹងអ្វីដែលខ្ញុំកំពុងមាននៅពេលនេះទេ? ឧបសគ្គ ឬភាពភ័យខ្លាចអ្វីខ្លះដែលរារាំងខ្ញុំមិនឲ្យដើរតាមក្ដីស្រមៃរបស់ខ្ញុំ? តើអ្វីទៅជាគោលដៅ និងក្ដីប្រាថ្នារយៈពេលវែងរបស់ខ្ញុំ?» សូមដាក់គោលដៅរបស់អ្នកជាកិច្ចការសំខាន់ ហើយរៀបចំពេលវេលា និងធនធានរបស់អ្នក ដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីជីវិត។ ពេលខ្លះ ជីវិតយើងហាក់ដូចជារថភ្លើងលឿនមួយអ៊ីចឹង។ យើងរត់យ៉ាងលឿនឆ្លងកាត់ជំពូកនីមួយៗនៃជីវិត ដោយគ្មានពេលសម្រាកនោះឡើយ។ ប៉ុន្តែ យើងត្រូវព្យាយាមបើករថភ្លើងលឿននោះ ដោយយកចិត្តទុកដាក់។ ផែនការដែលត្រូវបានរៀបចំល្អ នឹងមានលទ្ធភាពដ៏ធំធេងក្នុងការទទួលជោគជ័យ។ជាចុងក្រោយអ្នកឧកញ៉ាបានធ្វើការបន្ថែមទៀតថា ÷ប៉ុន្តែទន្ទឹមនឹងភាពជោគជ័យ យើងគួរស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះមនុស្សដែលយើងធ្លាប់រស់នៅជាមួយ ហើយសំខាន់ជាងនេះទៅទៀត ជាមួយមនុស្សដែលយើងនៅតែអាចនៅជាមួយក្នុងពេលខាងមុខ។
ចំនួនអ្នកទស្សនា