ថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ពន្ធបន្ថែម និងការប្រាក់ លើអចលនទព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវការលើកលែង
Thu,28 September 2023 (Time 03:53 PM)
ដោយ ៖ រ៉ម គឹមហួរ (ចំនួនអ្នកអាន: 296នាក់)


រាជធានីភ្នំពេញ: ថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២៣នេះ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារបានសេចក្តីជូនដំណឹងស្តីពីការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធលើអចលនទព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់។

ក្នុងសេចក្តីជូនដំណឹងនេះ គឺបានការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធលើអចលនទព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ រហូតដល់ដំណាច់ឆ្នាំ២០២៣ ប៉ុន្តែមិនមានអនុភាពចំពោះការបានបង់រួចនោះទេ ផ្ទុយទៅវិញចាប់ពីឆ្នាំ២០២៤ តទៅ ក្នុងករណី ម្ចាស់អចលនទ្រព្យ មិនបានបំពេញកាតព្វកិច្ចពន្ធទាំងពីរនេះនឹងត្រូវអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ដោយជាក់ស្តែងក្នុងពេលបច្ចុប្បន្ននេះ បញ្ហាពន្ធជាប្រធានបទក្តៅ បានធ្វើអោយមានការផ្ទុះរិះគន់យ៉ាងកក្រើកខ្លាំងក្នុងប្រទេសកម្ពុជា រហូតដល់សម្តេចបវរមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានផ្ញើរសារសំឡេងក្នុងបណ្តាញសង្គមតេឡេក្រាមរបស់សម្តេចជូនសមាជិក រាជរដ្ឋាភិបាល ពាក់ព័ន្ធករណីពន្ធដារ៖ មិនទាន់មានការសម្រេចជាផ្លូវការរបស់រាជរដ្ឋាភិបាល ក្នុងការប្រមូលពន្ធចំណេញមូលធននៅដើមឆ្នាំ២០២៤ ហើយរាជរដ្ឋាភិបាលថ្មីក៏មិនមានបង្កើតពន្ធថ្មីណាមួយ ដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋនោះទេ។


អញ្ជឹងយើងងាកមកមើលសេចក្តីជូនដំណឹងខាងលើ អគ្គនាយកដ្ឋានពន្ធដារបានជូនលេខសម្រាប់ទំនាក់ទំនងCall Center) តាមរយៈលេខទូរស័ព្ទ ១២៧៧ ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ ឬកម្មវិធីជជែកផ្ទាល់ជាមួយពន្ធដារ GDT Live Chat ព្រមទាំងសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីទទួលបានសេចក្ដីជូនដំណឹងនេះ ម្ចាស់អចលនទ្រព្យ ទាំងអស់ពិតជានឹងយកចិត្តទុកដាក់ និងអញ្ជើញមកបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានទាន់ពេលវេលាកំណត់ខាងលើ ជាពុំខាន។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
240 នាក់
ម្សិលមិញ :
670 នាក់
សប្តាហ៍នេះ :
4891 នាក់
ខែនេះ :
19286 នាក់
3 ខែនេះ :
54168 នាក់
សរុប :
2634008 នាក់