ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ទីបំផុត ឃាត់ខ្លួនជនដៃដល់ អុកឡុកភ្នំពេញអោយល្បីរន្ទឺ អស់ឋានទាំងបី
Wed,06 September 2023 (Time 05:29 PM)
ដោយ ៖ រ៉ម គឹមហួរ (ចំនួនអ្នកអាន: 327នាក់)


ភ្នំពេញ: កម្លាំងនគរបាលព្រហ្មទណ្ឌ បើកប្រតិបត្តិការចាប់ពីថ្ងៃទី៣-៥ ខែកញ្ញា ឆ្នាំ២០២៣ ឃាត់ជនសង្ស័យចំនួន៤នាក់ ក្រោយព្រួតគ្នាយកដៃ ជើង ទាត់ធាក់ និងយកដបស្រាបៀរហនុមានវាយក្បាលជនរងគ្រោះបណ្តាលឲ្យបែកក្បាលហូរឈាមរងរបួសជាទម្ងន់សន្លប់បាត់ស្មារតី នៅចំណុចមុខក្លឹបកំសាន្ត នឹកEX ផ្លូវលេខ៥៥ កែងផ្លូវលេខ២៤២ ភូមិ៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៤នឹង០០នាទី។

ក្រោយទទូលបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ សហការជាមួយជាមួយកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ,កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកជីក្រែង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកកំចាយមារ នៃស្នងការដ្ឋាននគរបាលខត្តព្រៃវែង បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ បន្ទាប់ពីហិង្សាព្រួតវាយជនរងគ្រោះឈ្មោះ ម៉ៅ ម៉េងហុង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលេខ៣៥៧ ភូមិកណ្តាល១ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ អ្នករៀបរោងការ បានបែកក្បាលពីក្រោយជាទម្ងន់ដោយសារត្រូវវាយនឹងដបស្រាបៀរហនុមាន។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
181 នាក់
ម្សិលមិញ :
687 នាក់
សប្តាហ៍នេះ :
4447 នាក់
ខែនេះ :
17387 នាក់
3 ខែនេះ :
65211 នាក់
សរុប :
2738257 នាក់