ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ក្រោយរងរិះគន់រឿងកាស៊ីណូបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែង ស្នងការដ្ឋានខេត្តបាត់ដំបងបំភ្លឺថា..
Thu,07 September 2023 (Time 12:22 PM)
ដោយ ៖ រ៉ម គឹមហួរ (ចំនួនអ្នកអាន: 283នាក់)


បាត់ដំបង: ក្រោយរងការរិះគន់ថា កាស៊ីណូ វ៉ាណាធៀន និងរីហ្សត នៅជិតច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣(ភ្នំដី)មួយកន្លែងបានចាប់ផ្តើមដំណើរការបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ សារជាថ្មីវិញហើយ នោះស្រាប់តែផេកមួយដែលមានឈ្មោះថា ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញសេចក្តីបំភ្លឺព័ត៌មានថា ....តាមប្រភពព័ត៌ដែលទទួលបានពីសមត្ថកិច្ចនគរបាលស្រុកសំពៅលូន បានឱ្យដឹងថានៅត្រឹមថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០២៣នេះ ទីតាំងកាស៊ីណូខាងលើ មានដំណើរការជាធម្មតា ដែលការដំណើរការនៅទីនោះ គឺមានលិខិតអនុញ្ញាត(អាជ្ញាបណ្ណ)ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា និងមាននាយកដ្ឋានប្រឆាំងបទល្មើសល្បែ​ង​ពាណិជ្ជកម្មនៃអគ្គស្នងការដ្ឋាននគរបាលជាតិជាអ្នកគ្រប់គ្រងពិនិត្យតាមដាន ។​ ចំពោះសមត្ថកិច្ចន​គរបា​ល​មូលដ្ឋាន ក៏ដូចសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបងពុំមានសិទ្ធិ និងសមត្ថកិច្ចនៅក្នុងទីតាំងកាស៊ីណូនោះទេ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែកញ្ញាឆ្នាំ២០២៣នេះ មានអង្គភាពសារព័ត៌មានក្នុងស្រុកមួយ បានធ្វើការផ្សព្វផ្សាយថា....អ្នកច្បាប់ក៏ដូចមហាជន ទូទៅធ្លាប់បានដឹងហើយថា! គោលការ(កាស៊ីណូ)នីមួយៗនៅក្នុងប្រទេសកម្ពុជា គេមិនតម្រូវឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងនោះឡើយ! ក្នុងនោះបើមានពលរដ្ឋខ្មែរសុំចូលបំរើការងារ ឬសុំច្បាប់អាជីវកម្មបើក(កាស៊ីណូ)ជារឿងត្រឹមត្រូវ តែបើឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសង ទាំងនោះ គឺជារឿងខុសច្បាប់ ១០០% តែផ្ទុយទៅវិញ! ម្ចាស់ កាស៊ីណូ យីហោ(វ៉ាណាធៀន កាស៊ីណូ និងរីហ្សត)មួយកន្លែងស្ថិតនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់បង បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែង(ជល់មាន់ បៀរ អាប៉ោង និងខ្លាឃ្លោក)ខុសច្បាប់ យ៉ាងអនាធិបតេយ្យ រីឯអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! សង្ស័យមានលាភសក្ការៈ និងផលប្រយោជន៍ ផងក៏មិនដឹង....។

គេហទំព័រខាងលើនេះបានបន្តស្នើរដល់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងស្នើរលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់វិធានការតាមផ្លូវច្បាប់ចំពោះទីតាំងកាស៊ីណូនេះ។

ទោះបីជាយ៉ាងណា អង្គភាពសារព័ត៌ហ្វ្រាយដេ ដេលីញូស៍ សូមគោរពស្នើរដល់អជ្ញាធរមានសមត្ថកិច្ចមេត្តា ចុះពិនិត្យទីតាំងល្បែង ជាពិសេសទីតាំងកាស៊ីណូតែម្តង ដើម្បីភូមិឃុំមានសុវត្តិភាព។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
674 នាក់
ម្សិលមិញ :
1134 នាក់
សប្តាហ៍នេះ :
6244 នាក់
ខែនេះ :
23809 នាក់
3 ខែនេះ :
73493 នាក់
សរុប :
1911945 នាក់