ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
មន្រ្តីប៉ូលីសមួយក្រុម អាងអំណាច ព្រួយវាយគ្រួសារមួយយ៉ាងអាណាធិបតេយ្យ រួចប្តឹងគេទៀត
Thu,07 September 2023 (Time 04:53 PM)
ដោយ ៖ រ៉ម គឹមហួរ (ចំនួនអ្នកអាន: 198នាក់)


ទស្សនាវីឌីអូ: https://fb.watch/mVlFEJkHsO/?mibextid=Nif5oz


ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ មានគណនីហ្វេសប៊ុកមួយមានឈ្មោះថា Srey Measchandara បានធ្វើការបង្ហោះថា ...ក្រោយទំនាស់ពាក្យសម្តីនឹងម្ចាស់ផ្ទះដែលយកឡានមកចតនៅមុខផ្ទះបស់ខ្ញុំ ដោយពាក្យសម្តី
បែជាលេចមុខបុគ្គលពីរនាក់ ដែលជាមន្រ្តីប៉ូលីស និងបក្សពួកច្រេីននាក់ទៀត ជិៈឡានស្លាកលេខ ន.ប ចំនួន 3 គ្រឿង ចូលវាយរូបខ្ញុំ និងគ្រួសារទាំងកំរោលនៅក្នុងផ្ទះរបស់ខ្ញុំ នៅវេលាម៉ោង 18h :10 នាទី ថ្ងៃទី 17 ខែ សីហា ឆ្នាំ 2023 ....ខ្ញុំបានដាក់ពាក្យបណ្ដឹងតាំងពីថ្ងៃកេីតហេតុ ប៉ុន្តែអត់មានដំណោះស្រាយ...ស្រាប់តែថ្ងៃនេះគេបែជាចេញលិខិតកោះហៅខ្ញុំទៅវិញ។


ម្ចាស់គណនីហ្វេសប៊ុកខាងលើបានសរសេររៀបរាប់ទាំងស្រុងថា: នៅវេលាម៉ោង 18h :10 នាទី ថ្ងៃទី 17 ខែ សីហា ឆ្នាំ 2023 មានជនដៃដល់ចំនួន2នាក់ សង្ស័យត្រូវបានគេស្គាល់ថា ជាមន្រ្តីប៉ូលីស នឹងបក្សពួកជាច្រេីននាក់ទៀត បានលេីកគ្នាមកវាយរូបខ្ញុំ និងគ្រួសារខ្ញុំដល់ផ្ទះ.
ទី 1 - ឈ្មោះ សិទ្ធ វិចិត្រ ឋានៈ ឧត្តសេនីយ៍ត្រី
ទី 2- ឈ្មោះ ឡេង ប៊ុនហួរ មានឋានៈ វរៈសេនីយ៍ឯក
សូមបញ្ជាក់ថា: នៅវេលាម៉ោង 20h: 45 នាទី ថ្ងៃទី 17 ខែ សីហា ឆ្នាំ 2023 រូបខ្ញុំបានស្នេីសុំអោយអ្នកដែលមកចតឡាននៅមុខផ្ទះរបស់ខ្ញុំរំកិលទៅមុខបន្តិច ដេីម្បីអោយខ្ញុំបានចតឡាននៅមុខផ្ទះខ្ញុំដែរ ពេលនោះក៍លេចមុខម្ចាស់ផ្ទះD 03ដែលបានយកឡានមកចតនៅមុខផ្ទះរបស់ខ្ញុំ ហេីយក៍បានជេប្រមាថដល់រូបខ្ញុំ ក៍បានកេីតជាទំនាស់ពាក្យសុំដីនឹងម្ចាស់ផ្ទះដែលយកឡានមកចតនៅមុខផ្ទះបស់ខ្ញុំ ដោយពាក្សសុំដី, បែជាលេចមុខបុគ្គលពីរនាក់ ដែលជាមន្រ្តីប៉ូលីស និងបក្សពួកច្រេីននាក់ទៀត ជិៈឡានស្លាកលេខ ន.ប ចំនួន 3 គ្រឿង:
ទី 1 ហ្សីប ពរណ៏ ខ្មៅ ទី 2 ឡង់ក្រូស័រពណ៌ស ទី 3 ឡង់ក្រូស័រ ពណ៌ស មកធ្វេីសកម្មភាពចូលវាយរូបខ្ញុំនិងគ្រួសារទាំងកំរោលនៅក្នុងផ្ទះរបស់ខ្ញុំ. ( ខ្ញុំបានដាក់ពាក្យបណ្ដឹងតាំងតាំពីថ្ងៃកេីតហេតុ ប៉ុន្តែអត់មានដំណោះស្រាយ. ហេីយខ្ញុំក៍បានផុសfacebook ជាសារធារណៈបានមួយថ្ងៃ ក៍ខាងគេស្នេីរសំអោយរូបខ្ញុំលុបចេញវិញ ហេីយចាំដោះស្រាយតាមក្រោយ រហូតដល់ថ្ងៃនេះមិនបានដោះស្រាយអ្វីទាំងអស់ ស្រាប់តែថ្ងៃនេះគេបែជាចេញលិខិតកោះហៅខ្ញុំទៅវិញ 👉ការចេញលិខិតកោះហៅរូបខ្ញុំ ឈ្មោះ ឧត្តមសេនីយ៏ត្រី ព្រំ សារឿន ក៍ជាបក្សពួកដែលមកវាយរូបខ្ញុំនៅក្នុងផ្ទះខ្ញុំដែរ. ពាក់អាវខៀវ។(អត្ថបទដើមទាំងស្រុង)

ម្ចាស់គណនីដដែលបានបន្តទៀតថា សូមគោរពដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមមេត្តាជួយរកយុត្តិធម៏ដល់រូបខ្ញុំនិងគ្រួសារផង។ សូមបងប្អូនក្នុងfacebook មេត្តាជួយshare អោយខ្ញុំផងដេីម្បីអោយដឹងដល់ថ្នាក់ដឹកនាំ។

ដោយយោងតាមដីកាកោះហៅរបស់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នាយកដា្ឋននគរបាលព្រហ្មទណ្ឌ លេខ២៥៥៦ លកហ លេខសំណុំរឿង ១២៨៩ ចេញដោយឧត្តមសេនីយ៍ឯក ង៉េង ជូ ប្រធាននាយកដ្ឋាន កាលថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០២៣ ហៅឈ្មោះ ស្រី មាសចាន់រ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ផ្ទះCO1(បុរីនិរោធជ័យ),ផ្លូវបេតុង ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចូលមក នាយកដា្ឋននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃបន្ទប់១៣ នៅថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៤:០០នាទី ដើម្បី ចូលមកបំភ្លឺតាមបណ្តឹងរបស់ឈ្មោះ គុយ គឹម ធា និងឈ្មោះ ណា ស្រីម៉ិច ករណី ប៉ុនប៉ងប្រើហិង្សា និងជេរប្រមាថជាសាធារណៈ។

ជុំវិញករណីដូចខាងលើ សារព័ត៌មានយើង នៅមិនទាន់ដឹងច្បាស់ថា តើភាគីខាងណាខុស ខាងណាត្រូវអោយពិតប្រាកដនោះទេ ដូច្នេះ យើងរង់ចាំមើលទាំងអស់គ្នា ថាតើសមត្ថកិច្ចជំនាញ និងផ្តល់ភាពយុត្តិធម៌ អោយទៅខាងណា។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
682 នាក់
ម្សិលមិញ :
1134 នាក់
សប្តាហ៍នេះ :
6252 នាក់
ខែនេះ :
23817 នាក់
3 ខែនេះ :
73501 នាក់
សរុប :
1911953 នាក់