ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
សម្តេចក្រឡាហោម ស ខេង ជម្រាបជូនជនរួមជាតិ និងសូមប្រយ័ត្នចំពោះជនក្លែងគណនីរបស់សម្តេចដើម្បីផ្ញើសារ ឬធ្វើសកម្មភាពក្នុងគោលបំណងអាក្រក់
Thu,07 September 2023 (Time 08:18 PM)
ដោយ ៖ រ៉ម គឹមហួរ (ចំនួនអ្នកអាន: 185នាក់)


ភ្នំពេញ: នៅថ្ងៃទី០៧ ខែកញ្ញាឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនជនរួមជាតិ និងសូមប្រុងប្រយ័ត្នចំពោះជនក្លែងគណនីរបស់សម្តេចដើម្បីផ្ញើសារ ឬធ្វើសកម្មភាពក្នុងគោលបំណងអាក្រក់ផ្សេងៗ។


សម្តេចក្រឡាហោម បានរៀបរាប់ថា ÷ បងប្អូនជនរួមជាតិជាទីគោរព! ខ្ញុំសូមជម្រាបដល់បងប្អូនជនរួមជាតិឲ្យបានជ្រាបថា នៅពេលថ្មីៗនេះ មានជនអនាមិកបានក្លែងបន្លំដោយបង្កើតជាគណនីហ្វេសប៊ុកក្លែងក្លាយ មានដាក់រូបថត និងឈ្មោះរបស់ខ្ញុំ និងបាននិយាយក្នុងន័យជាខ្ញុំផ្ទាល់ ផ្ញើសារឆ្លើយឆ្លងជាមួយសាធារណជន ជាពិសេសនៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ខ្ញុំផងដែរ ។

សម្តេចបានបន្តទៀតថា ក្នុងន័យនេះ ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិឲ្យបានជ្រាបអំពីផេកហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងៗទៀតរបស់ខ្ញុំជាផ្លូវការមានដូចខាងក្រោម៖

Facebook - https://www.facebook.com/SamdechKrolahomSarkheng/
Telegram - https://t.me/samdechkrolahomsarkheng
YouTube - https://www.youtube.com/@samdechkrolahomsarkheng
Website- https://samdechkrolahomsarkheng.com
TikTok - https://www.tiktok.com/@samdechkrolahom_sarkheng
Mobile App - http://onelink.to/rrq7f7

សម្តេចបន្ថែមបន្តថា អាស្រ័យដូចនេះសូមបងប្អូនជនរួមជាតិមេត្តាប្រុងប្រយ័ត្នចំពោះជនបោកប្រាស់ដែលបានបង្កើតគណនីក្នុងបណ្តាញសង្គមក្លែងក្លាយណាមួយថាជារូបខ្ញុំ ដើម្បីផ្ញើសារ ឬធ្វើសកម្មភាពក្នុងគោលបំណងអាក្រក់ផ្សេងៗ ។

ជាចុងបញ្ជប់សសម្តេច បានជូនពរ ដល់បងប្អូនជនរួមជាតិទាំងអស់សមប្រកបដោយពុទ្ធពរទាំងបួនប្រកាគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ ៕


សូមបញ្ជាក់ថា គណនីពិតរបស់សម្តេច មកដល់ពេលនេះ មានចំនូនអ្នកតាមដាន (Follower)ចំនួន ៤៧៣K និងសញ្ញាគ្រីសពណ៌ខៀវ ឯគណនីក្លែងក្លាយ មានចំនូនអ្នកតាមដាន (Follower)តែចំនួន ៣៨១នាក់ និងគ្មានសញ្ញាគ្រីសពណ៌ខៀវឡើយ។

មកដល់ម៉ោងនេះ អង្គភាពសារព័ត៌មានយើងពុំទាន់ថា នរណាជាអ្នកបង្កើតគណនីក្លែងក្លាយសម្តេចក្រឡាហោម ស ខេង ព្រមទាំងមានដាក់រូបថត ឈ្មោះនិងបាននិយាយក្នុងន័យជាសម្តេចនោះទេ តែទោះបីយ៉ាងណា អង្គភាពយើងសង្ឃឹុមថា អាជ្ញាធរមានសមត្ថកិច្ចនឹងស្រាវជ្រាវវែកមុខម្ចាស់គណនីនោះក្នុងពេលយ៉ាងខ្លីបំផុត ដើម្បីបញ្ជៀសបញ្ហានានានៅក្នុងសង្គម។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
619 នាក់
ម្សិលមិញ :
1134 នាក់
សប្តាហ៍នេះ :
6189 នាក់
ខែនេះ :
23754 នាក់
3 ខែនេះ :
73438 នាក់
សរុប :
1911890 នាក់