ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
រឿងកាន់ក្តៅ ធ្វើឱ្យមេឃដីក្រឡាប់ចាក់ ឈ្មោះ ស្រី មាសចាន់រ៉ា ថាខ្លួនត្រូវប៉ូលីសវាយធ្វើបាប ឯប៉ូលីសថាបុគ្គលនេះ ជាជនបង្ក
Fri,08 September 2023 (Time 08:32 AM)
ដោយ ៖ រ៉ម គឹមហួរ (ចំនួនអ្នកអាន: 313នាក់)


ទស្សនាវីឌីអូ:https://fb.watch/mWcBffL4YO/?mibextid=Nif5oz


ភ្នំពេញ: នៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រោយមានការបង្ហោះរបស់ឈ្មោះស្រី មាសចាន់រ៉ា ថាមានជនដៃដល់ជាមន្រ្តីនគបាលក្រសួងមហាផ្ទៃ
គ្នា៨ទៅ៩នាក់ មកវាយរូបលោកដល់ផ្ទះទាំងកំរោល ស្រាប់តែក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌសេចក្ដីបំភ្លឺថា ជាព័ត៌មានមិនពិត។

បុគ្គលឈ្មោះ ស្រី មាសចាន់រ៉ា បានបង្ហោះថា សូមគោរពដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសសូមគោរពដល់ ឯកឧត្តមនាយឧត្តសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សូមមេត្តាជួយរកយុត្តិធម៌ដល់រូបខ្ញុំ និងក្រុមគ្រួសារខ្ញុំបាទផង ដែលមានជនដៃដល់មានគ្នា8ទៅ9នាក់មកវាយរូបខ្ញុំដល់ផ្ទះ ដោយសារស្រី្តជំទង់ៗ3ទៅ4នាក់មានការទំនាស់សំដីជាមួយខ្ញុំ ទេីបស្រីទាំងនោះ បានហៅ ពួកជនដៃដល់ ដែលជាមន្រ្តីនគបាលក្រសួងមហាផ្ទៃ មកវាយ រូបខ្ញុំបាទទាំងកំរោលដល់ក្នុងផ្ទះរបស់ខ្ញុំបាទ។ រឿងកេីតហេតុនៅថ្ងៃទី 17 ខែ 8 ឆ្នាំ 2023 ខ្ញុំបាទបានដាក់ពាក្យបណ្តឹងហេីយ ប៉ុន្តែរហូតមកដល់ពេលនេះ ពុំមានដំណោះស្រាយទេ ស្រាប់តែថ្ងៃនេះ បែរជាមានលិខិតកោះហៅរូបខ្ញុំបាទជាជនរងគ្រោះទៅវិញ ហេីយអ្នកដែលចេញលិខិតកោះហៅខ្ញុំនោះ ក៍ជាក្រុមបក្សពួកជនដៃដល់ដែរ គាត់មានឈ្មោះ ឧត្តមសេនីយ៍ត្រី ព្រំ សារឿន។

បុគ្គលដែលអះអាងថា ខ្លួនជាជនរងគ្រោះនេះ បានបន្តថា
ឈ្មោះអ្នកដែលមកវាយរូបខ្ញុំបាទដល់ផ្ទះរបស់ខ្ញុំ រួមមាន
1)លោក ឧត្តមសេនីយ៍ សិទ្ធ វិចិត្រ មានតួនាទី នាយការិយាល័យគ្រប់គ្រងឯកសារ នៃនាយកដ្ឋានបុគ្គលិក
2) លោក វរៈសេនីយ៍ឯក ឡេង ប៊ុនហួរ មានតួមាទី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនគរបាលព្រហ្មទណ្ឌ និងសហការី
3) ស្រ្តីនៅក្បែផ្ទះខ្ញុំបាទមិនស្គាល់ឈ្មោះ និងបក្សពួកជាច្រេីនអ្នកទៀតដែលមិនបានស្គាល់ឈ្មោះទេ ព្រោះសុទ្ធតែមកពីខាងក្រៅទាំងអស់។


ក្រោយការបង្ហេាះរបស់ឈ្មេាះ ស្រី មាសចាន់រ៉ា ប្រមាណ០៤ម៉ោង ក៏ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចេញសេចក្ដីបំភ្លឺថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មានកិត្តិយសជម្រាបជូនអ្នកសារព័ត៌មាន និងសាធារណៈជនឲ្យបានជ្រាបថា៖

នៅវេលាម៉ោង៩យប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ករណីប៉ុនប៉ងប្រើប្រាស់អំពើហិង្សា និងមានអាវុធ នៅចំណុចបុរីនិរោធ៍មានជ័យ ភូមិតាង៉ូវ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រោយទទួលបានព័ត៌មាននេះ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលកំពុងបំពេញការងារជំនាញនៅមូលដ្ឋាន ពិសេសកំពុងតាមដានមុខសញ្ញាដែលរត់ចេញពីពន្ធនាគារ នៅខេត្តសៀមរាប ក៏បានចុះទៅកន្លែងកើតហេតុដើម្បីសម្របសម្រួលអន្ដរាគមន៍ សំដៅធ្វើយ៉ាងណាបញ្ចៀសរាល់អំពើហិង្សាដែលអាចកើតមានឡើង។

នៅកន្លែងកើតហេតុ ជនរងគ្រោះបានអះអាងថា ឈ្មោះ ស្រី មាសចាន់តារ៉ា ភេទប្រុស បានជេរប្រមាថ និងប៉ុនប៉ងប្រេីប្រាស់ហិង្សាទៅលេីភាគីម្ខាងទៀតដែលមានឈ្មោះ ណាង ស្រីម៉ិច និងឈ្មោះ គុយ គឹមធា ដោយមិនចង់មានបញ្ហាឈ្លោះប្រកែកគ្នា ឈ្មោះ ណាង ស្រីម៉ិច និងឈ្មោះ គុយ គឹមធា ជិះរថយន្តចេញពីកន្លែងកេីតហេតុទៅផ្ទះវិញ ស្រាប់តែឈ្មោះ មាស ស្រីចាន់រ៉ា បានជិះរថយន្តតាមរករឿងពួកគាត់ ដល់ផ្ទះត្រង់ចំណុចបុរីប៉េង ហួតបឹងស្នោរ។

ពេលនោះពួកគាត់បានឃេីញថា ឈ្មោះ ស្រី មាសចាន់រ៉ា មានកាំភ្លេីងខ្លី និងបំណងដកកាំភ្លេីងខ្លីមិនស្គាល់ម៉ាកចេញពីរថយន្ត។ ពួកគាត់មានការភិតភ័យ ក៏បានជិះរថយន្តទៅប្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលនិរោធ៍ ប៉ុន្តែមិនទាន់មានការអន្ដរាគមន៍ ហើយក៏ប្ដឹងមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ បន្ទាប់ពីទទួលព័ត៌មាននេះ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានសហការជាមួយការិយាល័យអនុវត្តដីកា នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សុំគោលការឯកឧត្តមប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចុះទៅកន្លែងកេីតហេតុ។

នៅពេលកម្លាំងជំនាញចុះទៅដល់បានរាយការណ៍ និងសហការជាមួយមូលដ្ឋានដល់កន្លែងកេីតហេតុ សមត្ថកិច្ចយេីងបានឃេីញភាគីទាំងសងខាងកំពុងប្រតាយប្រតប់គ្នា សមត្ថកិច្ចក៏បានឃាត់ភាគីទាំងសងខាង កុំឲ្យឈ្លោះប្រកែកគ្នា បែរជាឈ្មោះ មាស ស្រីចាន់រ៉ា និងក្រុមគ្រួសារបានជេរប្រមាថ មកលេីសមត្ថកិច្ចថា «មកកាងភាគីម្ខាងទៀតទៅវិញ»។ បន្ទាប់មកយេីងបានពន្យល់គាត់ ឲ្យពួកគាត់សម្របសម្រួលបែកគ្នាទៅផ្ទះវិញរៀងខ្លួន។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមធ្វើការច្រានចោលទាំងស្រុងនូវព័ត៌មានមិនពិត ដែលបានចែកចាយនៅតាមបណ្ដាញសង្គមថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទៅកាងភាគីម្ខាង ហើយប្រើប្រាស់អំពើហិង្សាទៅលើភាគីម្ខាងទៀត។ ការចោទប្រកាន់នេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសកងកម្លាំងសមត្ថកិច្ច ដែលកំពុងអនុវត្តតាមតួនាទីភារកិច្ចត្រឹមត្រូវតាមផ្លូវច្បាប់៕


បើទេាះបីជាក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សខាងលើបកស្រាយយ៉ាងណាក៏ឈ្មេាះ ស្រី មាសចាន់រ៉ា បង្ហេាះបន្ត ដើម្បីស្វែងរកយុត្តិធម៌ និងបញ្ជាក់ពីភស្តុតាងនានា ជាសារ និងរូបថតបញ្ជាក់ពីរបួសស្នាមដែលមាននៅលើប្រពន្ធ និងលើរូបលោកផ្ទាល់។


ពាក់ព័ន្ធបញ្ហាខាងលើ សារព័ត៌មានយើង នៅមិនទាន់ដឹងច្បាស់ថា ភាគីខាងណាខុស-ត្រូវនោះទេ មានតែសមត្ថកិច្ចជំនាញទេ ទើបអាចសម្រេច និងផ្តល់ភាពយុត្តិធម៌ជូនជនរងគ្រេាះពិតប្រាកដបាន។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
800 នាក់
ម្សិលមិញ :
1134 នាក់
សប្តាហ៍នេះ :
6370 នាក់
ខែនេះ :
23935 នាក់
3 ខែនេះ :
73619 នាក់
សរុប :
1912071 នាក់