ថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ទីតាំង ផលិតទឹកកាធុម សង្ងំបើកដំណើរការយ៉ាងរលូន នៅភូមិសាមគ្គីមានជ័យ ក្រុងប៉ោយប៉ែត
Fri,11 October 2024 (Time 02:21 PM)
ដោយ ៖ ០០៧ (ចំនួនអ្នកអាន: 185នាក់)


ខេត្តបន្ទាយមានជ័យ ÷ នាពេលកន្លងទៅ សង្កេតឃើញថា មានការរីករាលដាលនៃការបង្កើតទីតាំងផលិតទឹកកាធុម និង ចែកចាយ នៅក្រុងប៉ោយប៉ែត យ៉ាងអាណាធិបតេយ្យ ។ ក្នុងនោះត្រូវបាន ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ អាជ្ញាធរមូលដ្ឋាន ដែលពាក់ព័ន្ធ ចុះទប់ស្កាត់ និង បង្រ្កាប ទីតាំងផលិតទឹកកាធុម បានមួយចំនួន ក្នុងក្រុងប៉ោយប៉ែត ។

ក្នុងនោះត្រូវបានសង្កេតឃើញថា បន្ទាប់ពីអាជ្ញាធរ ចុះបង្ក្រាបតាមទីតាំងផលិតទឹកកាធុម និង ទីតាំងចែកចាយបន្ត មានការស្ងប់ស្ងាត់ មួយរយៈ ក៏ប៉ុន្តែឥឡូវនេះ បែរជាសង្កេតឃើញថា តាមទីតាំងមួយចំនួន នៅតែបន្តសកម្មភាព លួចលាក់ ក្នុងការផលិតទឹកកាធុម និង ចែកចាយទៅ តាមទីតាំងមួយចំនួន ក្នុងក្រុងប៉ោយប៉ែត ដដែល ។

បើយោងតាមការសង្កេត ការរីករាលដាលនៃការផលិតនិងលក់ទឹកកាធុម នេះ គឺ ចាប់តាំងពី សំបូរជនជាតិថៃ សម្រុកចូលមកធ្វើការនៅក្នុងក្រុងប៉ោយប៉ែត រហូតមានការលួចផលិត និង លក់អោយជនជាតិថៃដូចគ្នា តែបច្ចុប្បន្ន បែរជារីកដាលដាល ដល់យុវជនខ្មែរមួយចំនួនផងដែរ កំពុងវក់ក្នុងការប្រើប្រាស់ ឬ ផឹកទឹកកាធុម ជំនួសស្រា ទៅវិញ។



តាមការជាក់ស្ដែង ទីតាំង មួយកន្លែង របស់ជនជាតិថៃ ឋិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានជួលផ្ទះពី ជនជាតិ ខ្មែរ ស្នាក់នៅ បែរជា លួចបង្កប់ ផលិតទឹកការធុម ទាំងយប់ ទាំងថ្ងៃ យ៉ាងរលូន ដើម្បីយកចែកចាយបន្ត ទៅអោយ ជនជាតិថៃ ដូចគ្នា កំពុងតែ ធ្វើការនៅក្នុងក្រុងប៉ោយប៉ែត ដោយ ដឹកជញ្ជូនតាមរយៈម៉ូតូ ។ នេះបើយោងតាមប្រភពពីប្រជាពលរដ្ឋ បានផ្តល់មកអោយ អង្គភាព សារព័ត៌មានយើង ដឹងនាថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤នេះ ។

ប្រភពឲ្យដឹងថា ទីតាំងផលិតទឹកកាធុម មួយនេះ នៅខាងក្រោយ សាលារៀន ហ្គោលប្រាយ ប្រហែល ៥០ម៉ែត្រ ទៅ ១០០ម៉ែត្រ ចូលតាមផ្លូវលំ មួយកន្លែង ជាប់ចំហៀងផ្ទះ វីងមួយឈ្មោះ លឿង សំណាង ប្រហែល ១០០ម៉ែត្រ នៅខាងស្តាំដៃ ជាប់និង ដីទំនេរមួយកន្លែង ដែលគេព័ទ្ធរបងលួស ទុកចោល ។

សូមបញ្ជាក់ថា បើយោងតាមប្រភព បានឲ្យដឹងថា នាពេលកន្លងទៅ លោក កែវ ដួល អធិការ រងក្រុងប៉ោយប៉ែត ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ធ្លាប់បានដឹកនាំកម្លាំង ចុះទៅដល់ទីតាំងផលិតទឹកកាធុមនេះម្តងរួចមកហើយ តែទីតាំងមួយនេះ ត្រូវបានចាក់សោរ ខាងក្រៅ ក៏ត្រលប់មកវិញ អត់បានធ្វើការបង្រ្កាបនោះទេ រហូតមកដល់បច្ចុប្បន្ន ។

ដូច្នេះសង្ឃឹមថា អាជ្ញាធរ និង សមត្ថកិច្ច ក្នុងមូលដ្ឋាន ចុះបង្រ្កាបទីតាំងមួយនេះ ឆាប់ៗ បន្ទាប់ពី ទទួលបានព័ត៌មាន មួយនេះ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
265 នាក់
ម្សិលមិញ :
670 នាក់
សប្តាហ៍នេះ :
4916 នាក់
ខែនេះ :
19311 នាក់
3 ខែនេះ :
54193 នាក់
សរុប :
2634033 នាក់