ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
រដ្ឋបាលក្រុងប៉ោយប៉ែត ចុះហាមឃាត់ សំណង់ខុសច្បាប់ រំលោភលើដីចំណីផ្លូវរបស់លោក គួច ម៉េង ម្ចាស់នាគទិព្វ២
Wed,16 October 2024 (Time 01:14 PM)
ដោយ ៖ ០០៧ (ចំនួនអ្នកអាន: 147នាក់)


ខេត្តបន្ទាយមានជ័យ ÷ បន្ទាប់ពីអង្គភាពសារព័ត៌មាន យើង បានធ្វើការចុះផ្សាយចំនួនពីរលេខ ពីទីតាំង សាងសង់ សំណង់ខុសច្បាប់រំលោភលើដីចំណីផ្លូវ របស់លោក គួច ម៉េង ម្ចាស់នាគទិព្វ២ ខណៈពេលនេះ រដ្ឋបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោក បោន សិលា អភិបាលរងក្រុងប៉ោយប៉ែត បានចុះហាមឃាត់សំណង់រំលោភលើដីចំណីផ្លូវនេះហើយ នាព្រឹកថ្ងៃ ១៦ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវបេតុង ស្តង់តាងួន ឋិតក្នុងភូមិ គីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បើយោង តាមលិខិតកំណត់ហេតុរបស់រដ្ឋបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ការសាងសង់សំណង់របស់លោក គួច ម៉េង គឺបានរំលោភលើដីចំណីផ្លូវមានទំហំ ៤.៥សង់ទី ម៉ែត្រ ×៣០.៤ សង់ទីម៉ែត្រ និង មានកំពស់ ៤ម៉ែត្រ ។ ក្នុងនោះ ក្រុមការងាររបស់រដ្ឋបាលក្រុងប៉ោយប៉ែត បានណែនាំអោយឈ្មោះ យ៉ែម សុភាព តំណាងម្ចាស់សំណង់ រុះរើសំណង់ ដែលបាន សាងសង់រំលោភលើដី សាធារណៈ ទុកធ្វើជាផ្លូវថ្មើរជើង វិញ ។ ក្នុងកំណត់ហេតុរបស់រដ្ឋបាលក្រុង បានបញ្ជាក់ឲ្យដឹងទៀតថា ឈ្មោះ យ៉ែម សុភាព តំណាងម្ចាស់សំណង់ បានឯកភាព តាមការណែនាំរបស់ក្រុមការងារ ៕


មហាជន អបអរសាទរ និង ថ្លែងអំណរគុណ ដល់រដ្ឋបាលក្រុងប៉ោយប៉ែត ដែលបាន ចុះទប់ស្កាត់ ហាមឃាត់ សំណង់ខុសច្បាប់រំលោភលើដីចំណីផ្លូវសាធារណៈរបស់ម្ចាស់នាគទិព្វ២ ប្រកបដោយ តម្លាភាព ដូចពលរដ្ឋទូទៅ ។ មហាជន បានលើកឡើងទៀតថា សង្ឃឹម រដ្ឋបាលក្រុងប៉ោយប៉ែត និង ចុះហាមឃាត់ឃាត់ ក៏ដូចជា រុះរើ សំណង់នានាផ្សេងទៀត ដែលសាងសង់ លើដីចំណីផ្លូវ ដែលពួកគាត់ នៅមិនទាន់បានចូលរួមជាមួយ អាជ្ញាធរ ក្នុងការរុះរើ ឬ កាត់សំយ៉ាប ដើម្បីរបៀបរបប និង សោភ័ណភាព ក្រុងប៉ោយប៉ែត ជាបន្តទៀត ។

"យើងចូលរួមជាមួយអាជ្ញាធរ ដើម្បី ទីក្រុងយើងស្អាត ក្លាយជាទីក្រុង គួរអោយចង់រស់នៅ" ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
552 នាក់
ម្សិលមិញ :
595 នាក់
សប្តាហ៍នេះ :
3549 នាក់
ខែនេះ :
20676 នាក់
3 ខែនេះ :
55551 នាក់
សរុប :
2649169 នាក់