លោក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ប៉ៃ លិន ត្រូវបាន សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចលុបឈ្មោះ ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ ។ នេះបើយោងតាមអនុក្រឹត្យរាជរដ្ឋាភិបាលកម្ពុជាលេខ ១០២២/អនក្រ ត ត ចុះថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៤ ។សូមរំលឹកថា លោក ស ប៊ុនសឿង ជាអតីតមេបញ្ជារកងរាជអាវុធហត្ថបន្ទាយមានជ័យ តែត្រូវបានធ្លាប់ជាប់ពន្ធនាគារ រួមជាមួយនិង បក្ខពួក បន្ទាប់ពាក់ព័ន្ធក្នុងការប្រើហឹង្សាបណ្តាលឲ្យពលរដ្ឋម្នាក់ឈ្មោះ ទុយ ស្រស់ ស្លាប់ ក្នុងបញ្ហាទំនាស់ដីធ្លី នៅខេត្តបន្ទាយមានជ័យ ក្នុងកំឡុងឆ្នាំ ២០២០ ។ អតីតទណ្ឌិតរូបនេះ បន្ទាប់ពី ចេញ ពីពន្ធនាគារ មិនទាន់បាន មួយចំអិនកំពិសផង ស្រាប់តែ លិចមុខម្តងទៀត ក្នុងតួនាទី ជាមេបញ្ជារការកងរាជអាវុធហត្ថខេត្តប៉ៃ លិន ហើយបានមានជម្លោះជាមួយអ្នករត់តាក់សុី ពាក់ព័ន្ធនិងតំលៃបញ្ញើឥវ៉ាន់ រួចឈានដល់ការប្រើហឹង្សាដាក់គ្នា ទៅវិញ ទៅមក ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក ។ ក្រោយមកលោក ស ប៊ុនសឿង ត្រូវបានថ្នាក់លើ សម្រេចផ្អាក ការងារបណ្តោះអាសន្ន រហូតដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចលុបឈ្មោះ លោកវរសេនីយ៍ឯក ស ប៊ុនសឿង អត្តលេខ ១៩៧៣៩២ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ៕
ចំនួនអ្នកទស្សនា