ថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
អ្នកទោ.ស ជនជាតិវៀតណាម ម្នាក់នៅខេត្តស្វាយរៀង ត្រូវបក្ខពួក នាំគ្នា ទៅរំដោះគេចខ្លួនដោយសុវត្ថិភាព
Thu,31 October 2024 (Time 10:50 AM)
ដោយ ៖ លោក វិរៈ ភ្នាក់ងារប្រចាំខេត្តស្វាយរៀង (ចំនួនអ្នកអាន: 120នាក់)


ខេត្តស្វាយរៀង៖ ជនសង្ស័យជាឧក្រិដ្ឋជន ជនជាតិវៀតណាមម្នាក់ត្រូវបក្សពួកមករំដោះចេញពីពន្ធនាគារខេត្តស្វាយរៀងទាំងកណ្តាលថ្ងៃ ជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។ករណីនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ជា០៤និង ២៥នាទីរសៀលថ្ងៃទី២៨តុលា២០២៤ នៅខាងមុខពន្ធនាគារខេត្តស្វាយរៀងស្ថិតនភូមិស្រះវង់សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយមកកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀងសហការជាមួយកម្លាំងនគបាលនៃអធិការដ្ឋាននគបាលក្រុងស្វាយរៀងនិងនគបាលពន្ធនាគារខេត្តបានចុះស្រាវជ្រាវ រកបក្សពួកជនសង្ស័យ រហូតដល់វេលាម៉ោង០៥និង៣០នាទីល្ងាចថ្ងៃទី២៨តុលា បានកំណត់ទីតាំងមុខសញ្ញាស្នាក់នៅ សមត្ថកិច្ចបានដឹកនាំកម្លាំធ្វើការឡោមពទ្ធ័ ផ្ទះសំណាក់ ចំនួន២ ទី១ ផ្ទះសំណាក់ចំរើនសុវណ្ណវត្តីមានលាភ ទី២ ពទ្ធ័ផ្ទះសំណាក់ សុខហេង។

ប្រភពបន្តថា នៅវេលាម៉ោង ៦និង៣០នាទីយប់ ថ្ងៃទី២៨តុលា សមត្ថកិច្ចបានចូលពិនិត្យផ្ទះសំណាក់ សុខហេង ជាលទ្ធផល បានឃាត់ខ្លួន ជនជាតិវៀតណាមចំនួន០៣នាក់ស្រី២នាក់ប្រុសម្នាក់ យកទៅសាកសួរនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀង។សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ជនជាតិវៀតណាមទាំង០៣នាក់ នេះបានមកជួលបន្ទប់ផ្ទះសំណាក់សុខហេង នៅភូមិស្រះវង់ ចំនួនកន្លះខែមកហើយ និងបានយកបាយម្ហូមឲ្យជនសង្ស័យ នៅពន្ធនាគារខេត្តស្វាយរៀងរាល់ថ្ងៃ ដែលលោកចៅក្រមសាកសួរនៅសាលាដំបូងខេត្តស្វាយរៀងបានចេញដីការឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារ ជាងកន្លះខែមកហើយ។ ចំណែកជនជាតិវៀតណាមចំនួន០២នាក់ ស្រីម្នាក់ បានទៅជួលផ្ទះសំណាក់ចំរើនសុវណ្ណវត្តីមានលាភ ស្នាក់នៅចំនួន១អាទឹត្យមកហើយ សមត្ថកិច្ចដាក់ការ សង្ស័យថា ជា ជនសង្ស័យទៅរំដោះ ជនសង្ស័យ ជាឧក្រិដ្ឋជន ជនជាតិវៀតណាម ម្នាក់ ដែលត្រូវលោកចៅក្រមចេញដីកាឃុំខ្លួនបណ្តោះអាសន្ន ក្នុងពន្ធនាគារខេត្តស្វាយរៀង ពីបទជួញដូរគ្រឿងញៀន និងរក្សាទុកអាវុធ គ្រាប់រំសេវដោយខុសច្បាប់ ដែលប្រព្រិតនៅក្រុងបាវិត ហើយស្រ្តីជនជាតិវៀតណាមម្នាក់ដែលស្នាក់ជាមួយជនសង្ស័យខាងលើ គឺជា ប្រពន្ធរបស់ជនសង្ស័យជាឧក្រិដ្ឋជន ដែលជាប់ក្នុងពន្ធនាគារ ខេត្តត្រូវជនសង្ស័យម្នាក់ទៅរំដោះចេញពីពន្ធនាគារឡើងជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថភាព។ ទាក់ទិនករណីនេះដែរ មន្ត្រីអនុរក្សពន្ធនាគារខេត្តស្វាយរៀងម្នាក់ បានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងថា មុនដំបូងមានជនជាតិវៀតណាមម្នាក់ភេទប្រុស បានមកសុំមន្ត្រីនគបាលយាមពន្ធនាគារ សុំជួបសួរសុខទុក្ខ ជនសង្ស័យ ម្នាក់ជាជនជាតិវៀតណាមជាប់ឃុំនៅពន្ធនាគារខេត្តស្វាយរៀង មន្ត្រីយាមពន្ធនាគារ បាននាំជនសង្ស័យ ពីក្នុងពន្ធនាគារ នៅទ្វាពន្ធនាគារខាងមុខ ខណៈដែលជនសង្ស័យដើរដល់មាត់ទ្វា ខាងមុខស្រាប់តែមានជនសង្ស័យម្នាក់បានដកអាវុធខ្លីផ្ជង់មន្ត្រីពន្ធនាគារ ហើយពេលនោះជនសង្ស័យបានកញ្ឆក់យកអាវុធខ្លី ពីជនមករំដោះនោះរួចកេះកៃកាំភ្លើងបាញ់ទៅលើមន្ត្រីពន្ធនាគារ សំណាងល្អ អត់ផ្ទុះ បើផ្ទុះមិនដឹងថា វាសនាយ៉ាងណានុះទេ ខណៈនោះជនសង្ស័យទាំងពីបានឡើងជិះម៉ូតូចេញទៅ ត្រូវបានមន្ត្រី ពន្ធនាគារម្នាក់ថ្នាក់វរៈសេនីយ៍ បានរត់ដេញតាមម៉ូតូជនសង្ស័យទាន់ហើយក៏មានមន្ត្រីនគបាលម្នាក់ស្រែកថា វាមានកាំភ្លើង ប្រយត្ន័ ខណៈនោះមន្ត្រីនគបាលរូបនោះភ័យក៏ឱនក្រាបទៅលើដី ជាឱកាសជនសង្ស័យបានបើកម៉ូតូឌុបគ្នាគេចខ្លួនបាត់ដោយសុវត្ថភាព ។

បើតាមសមត្ថកិច្ចបានមើលរូបតាមកាម៉ារាសុវត្ថិភាពឃើញជនសង្ស័យជិះម៉ូតូ ពណ៌ស ជាម៉ូតូ ផលិតនៅប្រទេសវៀតណាម។ បើតាមម្ចាស់ផ្ទះសំណាក់សុខហេងបានឲ្យដឹងថា មានជនជាតិវៀតណាម ០៥នាក់ស្រី០៣នាក់ បានមកជួលបន្ទប់ស្នាក់នៅ ចំនួន០៣បន្ទប់រយៈពេលកន្លះខែមកហើយគឺតាំងបុណ្យឆ្លង បុណ្យភ្ជំបិណ្ឌរួច ហើយឃើញដាំបាយធ្វើម្ហូប សម្រាប់មនុស្ស៨-៩នាក់យកទៅឲ្យអ្នកជាប់ឃុំនៅពន្ធនាគារខេត្តស្វាយរៀងរាល់ថ្ងៃ ។ហើយចំពោះជនជាតិវៀតណាមស្រីប្រុស០២នាក់មកស្នាក់នៅបាន១អាទឹត្យក៏ បានចេញទៅជួលផ្ទះសំណាក់ចំរើនសុវណ្ណវត្តីមានលាភស្នាក់នៅ ដោយនិយាយថា ផ្ទះសំណាក់សុខហេង ថ្លៃ។ចំណែកម្ចាស់ផ្ទះសំណាក់ចំរើនសុវណ្ណវត្តីមានលាភ បានប្រាប់អ្នកសារព័ត៌មានយើងនារសៀលថ្ងៃទី២៩តុលានេះថា នេះជាការសោកស្តាយ មានភ្ញៀងបរទេស(ជនជាតិវៀតណាមមកស្នាក់រយៈពេល០៧ថ្ងៃ) ហើយប្អូនគាត់មិនបានថតប៉ាស្ព័យភ្ញៀវជនជាតិវៀតណាមទាំងពីនាក់ទុក ដោយកន្លងមកផ្ទះសំណាក់របស់គាត់ពុំមានភ្ញៀវចូលស្នាក់នៅច្រើនទេគឺមានតែភ្ញៀវប្រចាំមកដាក់ទំនិញ រាល់ថ្ងៃមកសម្រាក និងមានកូនសិស្សមកគេងទើបច្រឡោះប្រហោងមិនបានថតប៉ាសស្ព័រ ទុក នេះជាមេរៀនសម្រាប់លើកក្រោយៗទៀត។

ជុំវិញករណី នេះ សារព័ត៌មាន យើង នៅមិនទាន់បានព័ត៌មាន បន្ថែមទៀតទេ ថា ខណៈពេលនេះ អ្នកទោសវៀតណាមដែលបក្ខពួកមកធ្វើការរំដោះកាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៤កន្លងទៅនេះ សមត្ថកិច្ចយើង បានធ្វើការឃាត់បានមកវិញហើយឬនៅនោះទេ ដូច្នេះសារព័ត៌មាន បានព្យាយាម សុំការបំភ្លឺ ពីលោកប្រធានពន្ធនាគា និង ឯកឧត្ដម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង

ដោយ លោកប្រធានពន្ធនាគារខេត្តស្វាយរៀងបានមានប្រសាសន៍ ថា « ខ្ញុំថា រឿងនិង រឿងសម្ងាត់ មិនទាន់បានឲ្យដឹងទេ ទុកគេស្រាវជ្រាវ បន្តិចមើល ចេះតែខំ កកូ កកាយរឿងនិងណាគេអោយដឹង ក្រសួងមហាផ្ទៃក៏មានរឿងសម្ងាត់ គ្រួសារឯងក៏មាននែលាក់ការសម្ងាត់ដែរ ការងារសម្ងាត់គ្រួសារ ការងារសម្ងាត់អង្គភាព ការងារសម្ងាត់ ក្រសួងមហាផ្ទៃ ការងារសម្ងាត់របស់ប្រទេសជាតិ អាណាគេចេះតែអោយឯង មិនងាប់ តិចមានគេផ្សាយហើយ ព័ត៌មាននៅក្រសួងមហាផ្ទៃ ក៏មានដែរ ទូរទស្សន៍ ចាំយកពីនិងបាន ច្បាស់ » ។ នេះបើយោង តាមកិច្ចសំភាសន៍ តាមទូរស័ព្ទ រវាង លោកប្រធានពន្ធនាគារខេត្តស្វាយរៀង និង អង្គភាពសារព័ត៌មាន Friday Daily News នាព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៤នេះ ។

រីឯ ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា ខេត្តស្វាយរៀង បានមានប្រសាសន៍ថា «សមត្ថកិច្ចកំពុងធ្វើការហើយ បាទ » ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
313 នាក់
ម្សិលមិញ :
670 នាក់
សប្តាហ៍នេះ :
4964 នាក់
ខែនេះ :
19359 នាក់
3 ខែនេះ :
54241 នាក់
សរុប :
2634081 នាក់