ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ពលរដ្ឋស្នើរសុំឯកឧត្តមអភិបាលខេត្តស្វាយរៀង មេត្តាជួយទប់ស្កាត់រថយន្ត​យី​ឌុ​ប​ធុន​យក្ស​ប្រភេទ​វ៉េ​អង ដឹក​ទំនិញគេចពន្ធ​បំផ្លាញផ្លូវឆ្លង​ដែន​តាម​ច្រករបៀង​ធ្លកថ្មីទៅប្រទេសវៀតណាម
Thu,21 November 2024 (Time 09:43 AM)
ដោយ ៖ លោក វិរៈ ភ្នាក់ងារប្រចាំខេត្តស្វាយរៀង (ចំនួនអ្នកអាន: 165នាក់)


ខេត្តស្វាយរៀង ​៖​ ពលរដ្ឋស្នើរសុំអោយឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងមេត្តាជួយទប់ស្កាត់រថយន្ត​យី​ឌុ​ប​ធុន​យក្ស​ប្រភេទ​វ៉េ​អងជាច្រើនគ្រឿងក្នុងមួយថ្ងៃៗ ដឹក​ទំនិញគេចពន្ធ​បំផ្លាញផ្លូវឆ្លង​ដែន​តាម​ច្រករបៀង​ក្នុងភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ​ទៅ​ប្រទេស​វៀតណាម​​ ​ដោយ​គ្មាន​ការរំខាន​ដល់​សមត្ថកិច្ច​ការពារ​ព្រំដែន​ទេ ​គឺ​ទៅ​ដោយ​រលូន ​។

បើ​តាម​ពលរដ្ឋរស់នៅភូមិធ្លកថ្មី និងអ្នកដែលរស់នៅតាមផ្លូវទៅ ព្រំដែនធ្លកថ្មី បាន​ឲ្យ​ដឹង​ថា ប៉ុន្មានខែ​ក្នុងរដូវវស្សានេះ ​មាន​រថយន្ត​យី​ឌុ​ប​ប្រភេទ​វ៉េ​អង ជាច្រើនគ្រឿង ដឹងកទំនិញ ពេញ​ៗ​ទ្រុង​សង្ស័យ​ជា​ទំនិញគេចពន្ធ ដោយ​ម្ចាស់​ទំនិញ​ដឹក​ទំនិញ​មក​ ពេលថ្ងៃ និងពេល​យប់ ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​ធ្លកថ្មីចូល​ទៅ​ប្រទេស​វៀតណាម​យ៉ាង​រលូន​ ។

​ប្រភព​បន្ត​ថា ជា​ពិសេស​នៅ​០២​យប់​មក​ហើយ​ គឺ​យប់​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ មាន​រថយន្ត​ធុន​យក្ស​ដឹក​ទំនិញ លោតឆ័ត្រ តាម​ច្រករបៀង ទៅ​ប្រទេស​វៀតណាម​ជា​ច្រើន​គ្រឿង មិន​មានការ​រំខាន​ដល់​លោក​មេ​ប៉ុស្តិ៍​ព្រំដែន​ច្រករបៀងធ្លកថ្មី ​។ ​

​មហាជន​បាន​លើ​កឡើង​ថា រថយន្ត​ធុន​យក្ស​ដឹក​ទំនិញគេចពន្ធ​ឆ្លង​ដែន​ទាំងនេះ កំពុង​បំផ្លាញ​ផ្លូវ​ជនបទ​ ។ បើ​តាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ឃុំ​ត្នោតបាន​ឲ្យ​ដឹង​បន្តថា មាន​រថយន្ត​យី​ឌុ​ប​ធុន​យក្ស​ប្រភេទ​វ៉េ​អង បាន​ចរា​ចរណ៍​ដឹក​ទំនិញគេចពន្ធ មាន​ស្ករ.ស គ្រឿង​អេ​ឡិច​ត្រូ​និ​ច ក្រណាត់ ខោអាវ​គីប និង​ទំនិញ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​សង្ស័យ​ជា​ទំនិញគេចពន្ធ មក​ផ្ទេរ​នៅ​ជិត​ប៉ុ​ស្ត៍​ច្រករបៀង​ធ្លកថ្មី ។​

ចំណែក​ទំនិញ​ជា​ច្រើន​មុខ​ផ្សេង​ទៀត​ គេ​ដាក់​ក្នុង​ទៃ​បិទ​ជិត​មិន​អាច​ដឹង​ថា ​ជា​ទំនិញ​អ្វី​ខ្លះ​និយាយ​ថា ជា​បាល់​ក្រណាត់​ និង​សំលៀក​បំពាក់​គីប ។ ​ហើយ​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀត​ថា រថយន្ត​ធុន​យក្ស​ដឹក​ទំនិញ​ចំណុះ​មិនដឹងថាប៉ុន្មានតោន​ទេ មក​ដល់​ព្រំដែន​បាន​ផ្ទេរ​ទំនិញ​ដាក់​លើ​រថយន្ដ របស់វៀតណាមដែលចូលមកដឹក​ឆ្លង​ដែន​ទៅ​វៀតណាម​យ៉ាង​គគ្រឹក គគ្រេង ឮ​សស្នូ សម្លេង​ម៉ា​ស៊ីន​​ទ្រហឹង​ជា​រៀង​រាល់​យប់​ដោយ​គ្មាន​រំខាន​ដល់​សមត្ថកិច្ច​ណា​ឡើយ​ ។

ពលរដ្ឋបាន​លើក​ឡើង​ទៀត​ថា រថយន្ត​ដឹក​ទំនិញ​ធុន​យក្ស​ប្រភេទ​វ៉េ​អង​ទាំងនេះ​ បាន​ចរាចរណ៍​បំផ្លាញ​ផ្លូវលំ​ជនបទ​ស្រុត​ខូច​ ជាក្រឡុកមានទឹកដក់ ក្លាយទៅជារបាប់បែកភក់ជា​បណ្ដើរ​ៗ ​ហើយ​សូម​ឯកឧត្តមអភិបាលខេត្ត​មេត្តា​ចុះ​ត្រួតពិនិត្យ​មើល​ផង​បើ​គ្មាន​វិធានការ​ទប់ស្កាត់​ទេ​ផ្លូវលំ​ជនបទ​និង​ត្រូវ​ស្រុត​ខូច​អស់​ជា​មិន​ខាន ​។ ប្រជាពលរដ្ឋ​បាន​បន្តទៀតថា រថយន្ត​ធុន​យក្ស​ដឹក​ទំនិញ​បើកបរ​បំផ្លាញ​ផ្លូវ​រាល់ថ្ងៃ​ ពេលមានភ្លៀងផ្លូវក៏រអិល ហើយ​ពេលផ្លូវស្ងួតបង្ក ហុយធូលី​ដី​ចូល​ផ្ទះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូនចៅ​ពួក​គាត់​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ​នេះ​។​ ប្រជាពលរដ្ឋ​មានការ​សង្ស័យ​ទៀត​ថា រថយន្ត​ដឹក​ទំនិញ​ជា​ទំនិញគេចពន្ធ ដោយ​​គ្មាន​ការ​បង់ពន្ធ​ចូល​រដ្ឋ​ទេ ទើប​ផ្ទេរ​ដឹក​តាម​រថយន្ត បន្ត នៅ​ពេល​យប់ ឆ្លង​ដែន​តាម​ច្រករបៀង​ធ្លកថ្មីទៅ​ប្រទេស​វៀតណាម​ ។ ​

ប្រជាពលរដ្ឋ​បាន​សំណូមពរ ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទប់ស្កាត់​កុំ​ឲ្យ​មន្ត្រី​ប៉ុស្តិ៍​ធ្លកថ្មី បើក​ផ្លូវ​ឲ្យ​ឈ្មួញ​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ចេញ​ទៅ​ប្រទេស​វៀតណាម​នៅ​ពេលថ្ងៃ និងពេល​យប់ ពីព្រោះ​រថយន្តធំៗបាន​បញ្ចេញ​សម្លេង​រំខាន​ដល់​ពួក​គាត់​ក្នុង​កា​រ ស​ម្រាន នៅ​ពេល​យប់​ ។​

ទាក់ទិន​ករណី​នេះ​ដែរ នៅព្រឹកថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២៤ សារពត៌មានFriday Daily News បានខលតាមទូរស័ព្ទទៅ សួរលោក មករា មេ​ប៉ុស្តិ៍​ព្រំដែនធ្លកថ្មី លោកអត់បានដឹងទេ ឥឡូវរវល់ប្រជុំនៅដោះស្រាយខាងវៀតណាម ហើយអ្នកដឹកទំនិញឈ្មោះ គឿង។

​ចំណែក​លោក​វរសេនីយ៍ឯក​ យ៉​ន សុផល នាយ​នគ​បាល​វរ​ការពារ​ព្រំដែន​លេខ​៦០៩ នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង​ទូរ​សព្ទ័​ចូល​តែគ្មានអ្នកទទួល៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
543 នាក់
ម្សិលមិញ :
595 នាក់
សប្តាហ៍នេះ :
3540 នាក់
ខែនេះ :
20667 នាក់
3 ខែនេះ :
55542 នាក់
សរុប :
2649160 នាក់