ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ពលរដ្ឋ ៤គ្រួសារ ផ្ទុះការ តវ៉ា៤ថ្ងៃ តែអាជ្ញាធរ គ្មានដំណោះស្រាយ នៅស្រុកកំពង់រោទ៌
Sun,14 January 2024 (Time 03:30 PM)
ដោយ ៖ លោក វិរៈ ភ្នាក់ងារប្រចាំខេត្តស្វាយរៀង (ចំនួនអ្នកអាន: 153នាក់)


ខេត្ត ស្វាយរៀង៖ ប្រជា ពលរដ្ឋភូមិ ឬស្សីអម ផ្ទុះការតវ៉ា សុំឲ្យអាជ្ញាធរដោះស្រាយរកយុត្តិធម៌ មូលហេតុ មានក្រុមអាជីវករជីករណ្តៅដីយកអាចម៌ដីលក់ បានលួចឈុសឆាយដីស្រែរបស់ប្រជាពលរដ្ឋ០៤គ្រួសារធ្វើផ្លូវដឹកអាចម៌ដីចេញទៅចាក់ឲ្យក្រុមហ៊ុន បង្កើតជាតំបន់សេដ្ឋកិច្ចសេសមួយកន្លែង និងបង្កហុយធូលីដីចូលលំនៅឋានរបស់ប្រជាពលរដ្ឋនៅក្នុងភូមិឬស្សីអមឃុំខ្សែត្រ ស្រុកកំពង់រោទ៌ ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំង។

ការផ្ទុះការតវានេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១១មករា រហូតមកដល់ថ្ងៃទី១៣ មករា២០២៤នេះពុំទាន់មានដំណោះស្រាយនៅឡើយ។

បើតាមប្រជាពលរដ្ឋដែលរងគ្រោះ នៅភូមិឬស្សីអមបានប្រាប់អ្នកសារព័ត៌មានយើងថា នៅព្រឹកថ្ងៃទី១០ទី១១មករា ស្រាប់តែមានអេស្កាវទ័រ០២គ្រឿង ទៅលួចឈុសឆាយដីស្រែរបស់ពួកគាត់ ទទឹង១០ម៉ែត្របណ្តោយ៤០០ម៉ែត្រនិងឈុសរំលាយភ្លឺស្រែរបស់ពួកគាត់ ០៤គ្រួសារបង្កឲ្យបាត់ទ្រង់ទ្រាយដើមចូលគ្នា ដោយអយុត្តិធម៌ ដើម្បីធ្វើផ្លូវដឹកយកអាចម៌ដី ទៅលក់ឲ្យក្រុមហ៊ុនធ្វើអភិវឌ្ឍន៍។

ប្រភពបន្តថា ដោយឃើញភាពអយុត្តិធម៌បែបនេះពួកគាត់ទៅប្តឹងលោកមេភូមិឬស្សីអម និងលោកមេឃុំខ្សែត្រឲ្យជួយអន្តរាគមន៍ទប់ស្កាត់ និងឃាត់សកម្មភាពឈប់ឲ្យឈុសឆាយបន្តដើម្បីដោះស្រាយ់។លោកមេភូមិឬស្សីអម បាន ឲ្យដឹងថា ក្រោយពីទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋភ្លាមលោកបានរាយការណ៍ទៅលោកមេឃុំ ៗ បានរាយការណ៍ទៅលោកអភិបាលស្រុកកំពង់រោទ៌ដើម្បីដោះស្រាយ។ប្រភពបន្តថា ការសម្របសម្រួលដោះស្រាយ តំណាងក្រុមហ៊ុន បានយល់ព្រម ធ្វើកិច្ចសន្យា សងការខូចខាតនិងសុំជួលដីប្រជាពលរដ្ឋរងគ្រោះ០៤គ្រួសារ  ក្នុង១ខែ ១០០ដុល្លារ០១គ្រួសារ រយៈពេល០៨ខែ ក៏ប៉ុន្តែ ក្រុមអាជីវកម្មនោះមិនបានអនុវត្តតាមកិច្ចសន្យាទេ បែជានិយាយថា ក្រុមហ៊ុនអត់ទាន់ទម្លាក់លុយឲ្យឡើយ ។

ទាក់ទិនករណីនេះដែរ លោកមេឃុំខ្សែត្រ បានមានប្រសាសន៍ថា ក្រុមអាជីវកម្មជីករណ្តៅដីយកអាចម៌ដីលក់នេះប្រមាណជា០៥ក្រុម មកឈុសឆាយដីស្រែប្រជាពលរដ្ឋ និង ជីកដីចំណីព្រែក ចាក់ដីលប់ប្រឡាយសាធារណៈរបស់រដ្ឋដោយគ្មានច្បាប់អនុញ្ញាតិ ឬជូនដំណឹងមកអាជ្ញាធរឃុំបានដឹងទេ ទើបលោករាយការណ៍លោកអភិបាលស្រុកកំពង់រោទ៌ដើម្បីពិនិត្យនិងដោះស្រាយ ។ 

លោក សុច ពិសី អភិបាលស្រុកកំពង់រោទ៌ ក៏បានចាត់លោកឃុត គីម អភិបាលរងស្រុក កំពង់រោទ៌ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យដោះស្រាយ លទ្ធផល ពិនិត្យឃើញថា ទី១,ក្រុមហ៊ុន ពុំទាន់មានច្បាប់អនុញ្ញាតិ ឬស្នើរសុំមករដ្ឋបាលស្រុកកំពង់រោទ៌ដើម្បីប្តូរប្រភេទដី ឬចាក់ដី សាងសង់អ្វីនោះទេ។ទី២, ក្រុមអាជីវកម្មជីករណ្តៅដី យកអាចម៌ដីដឹកចាក់ឲ្យក្រុមហ៊ុន ក៏គ្មានច្បាប់អនុញ្ញាតិដែរ។ទី៣,ហើយចំពោះក្រុមហ៊ុន ចាក់ដីលប់ប្រឡាយសាធារណៈ ២កន្លែងធ្វើផ្លូវចរាចរណ៍រថយន្ត ក៏ពុំបានសុំច្បាប់ដែរ ។លោកអភិបាលរងស្រុក បានឲ្យដឹងទៀតថា នៅព្រឹកថ្ងៃទី១៣មករា២០២៤ស្អែកនេះ លោកអភិបាលស្រុកលោកចាត់ក្រុមការងារអាជ្ញាធរភូមិឃុំស្រុក សហការជាមួយមន្ត្រីការិយាល័យភូមិបាលនិងសុរិយោដីស្រុកកំពង់រោទ៌ចុះពិនិត្យវាស់វែងផលប៉ះពាល់ ដីស្រែរបស់ប្រជាពលរដ្ឋនិងដីចំណីព្រែក ដីចំណីប្រឡាយ ដើម្បីឲ្យក្រុមហ៊ុន រៀបចំគម្រោង សំណើរសុំទៅអាជ្ញាធរខេត្តពិនិត្យដោះស្រាយ។

ទាក់ទិនករណី នេះដែរ តំណាងក្រុមហ៊ុនម្នាក់ បានប្រាប់អ្នកសារព័ត៌មានយើងនៅរសៀល ថ្ងៃទី ១២ ខែ មករា ២០២៤ថា ក្រុមហ៊ុន មានគម្រោងបង្កើតជាតំបន់សេដ្ឋកិច្ចពិសេស (តំបន់សេដ្ឋកិច្ចពិសេស ហ្វ៉ូយ ស៊ីន) ក្រុមហ៊ុនបានកំពុងរៀបចំច្បាប់អនុញ្ញាតិ ពីអាជ្ញាធរខេត្ត ឈួស ឆាយធ្វើព្រំដី ហើយចំពោះការចាក់ដីលប់ប្រឡាយ ២កន្លែងគឺ ធ្វើផ្លូវ ចូលរថយន្ត នូវពេលរដូវ វស្សា គឺដាក់លូ បើក ផ្លូវ ទឹកវិញ ហើយ។ហើយនៅចំណុចដែលប៉ះពាល់ដី ស្រែ ប្រជា ពលរដ្ឋ ០៤គ្រួសារនោះ ក្រុមហ៊ុនកំពុងដោះស្រាយជូនប្រជា ពលរដ្ឋ រីឯដីហុយ គឺឲ្យក្រុមដឹកដីបាញ់ទឹក  ។ ចំណែកដីព្រែកនិងដីប្រឡាយក្រុមហ៊ុនបានដាក់សំណើរស្នើរទៅអាជ្ញាធរខេត្ត ស្វាយរៀង សុំស្តារ ព្រែកនិងស្តារប្រឡាយដើម្បីយកអាចម៌ ដី និងស្តុកទឹកនៅរដូវ វស្សា ។

បើតាមអាជ្ញាធរស្រុកកំពង់រោទ៌បានឲ្យដឹងថា ក្រុមហ៊ុនបានប្រមូលទិញដី ស្រែ ពីប្រជា ពលរដ្ឋក្នុងភូមិឬស្សីអម ឃុំខ្សែត្រប្រមាណជាង១០០ហិកតា ធ្វើការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ក៏ប៉ុន្តែពុំទាន់ផ្តល់លុយថ្លៃដីប្រជាពលរដ្ឋនៅឡើយទេ គឺខ្លះបានគ្រប់ចំនួនខ្លះទទួលបាន ៨០ភាគរយនិង ខ្លះទៀត ទើបតែទទួលបានលុយកក់ប៉ុណ្ណោះ។ហើយ នាក់រៀបចំដី (គោកជេ)កំពុងឲ្យមន្ត្រីសុរិយោដីស្រុកកំពង់រោទ៌ចុះវាស់វែងដី ប្រជាពលរដ្ឋដែលលក់និងរៀបចំឯកសារលក់ទិញ និង ផ្ទេរសិទ្ធិ ទៅឲ្យអ្នកទិញដីឈ្មោះ លោក អ៊ា សុភាព  ដូច្នេះគឺពុំទាន់ បានផ្ទេរនៅឡើយ ក៏ប៉ុន្តែអ្នករៀបចំដីឲ្យលោក អ៊ា សុភាព បាន ដាក់ គ្រឿងចក្រ ចុះមកធ្វើ សកម្មភាព ជីកយកអាចម៌ដីហ៊ុមព័ទ្ធដីនិងចាក់ដីលើដីប្រជា ពលរដ្ឋទើបមានការតវ៉ា ប្រជាពលរដ្ឋសូមឲ្យក្រុមហ៊ុនផ្តល់លុយថ្លៃដីគ្រប់សិនទើបយល់ព្រមផ្ទេរកម្មសិទ្ធិ ។ហើយក្រុមហ៊ុនត្រូវដាក់ពាក្យស្នើសុំចុំបញ្ជី ប្តូរប្រភេទដីកសិកម្មទៅជាដីសាងសង់ ពីឯកឧត្តមអភិបាលខេត្តអនុញ្ញាតិសិនទើប អាចចាក់ដីបាន ក៏ប៉ុន្តែជាក់ស្តែងក្រុមហ៊ុនបានដាក់ដេញថ្លៃឲ្យក្រុមអាជីវកម្មជីករណ្តៅដីធ្វើសកម្មភាពដោយគ្មានការអនុញាត ពីអាជ្ញាធរឃុំស្រុកខេត្តឡើយ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
589 នាក់
ម្សិលមិញ :
602 នាក់
សប្តាហ៍នេះ :
4409 នាក់
ខែនេះ :
23805 នាក់
3 ខែនេះ :
71945 នាក់
សរុប :
1899972 នាក់