ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ទីតាំង ផែអាត់ កំពុងប្រឆាំងនិងបទបញ្ជាររបស់ថ្នាក់ដឹកនាំមែនទេ ទើបលួចបង្កប់ល្បែងសុីសង ពង្វក់ ពលរដ្ឋខ្មែរដូច្នេះ?
Sat,17 February 2024 (Time 01:59 PM)
ដោយ ៖ ០០៧ (ចំនួនអ្នកអាន: 194នាក់)


ខេត្តបន្ទាយមានជ័យ ÷ បែកធ្លាយ ទីតាំង ផែអាត់ មួយកន្លែងទៀតហើយ ដែលត្រូវបានបណ្តាញសារព័ត៌មានមួយចំនួន បានចុះផ្សាយជាបន្តបន្ទាប់មកថា ទីតាំងខារ៉ាអូខេ ដែលមានយីហោ ផែអាត់ មួយនេះ គឺមិនមែនមានតែបំរើសេវាខារ៉ាអូខេតែមួយមុខនោះទេ បែរជា លួចបំរើសេវា ល្បែងស៊ីសង រួមទាំងមានបំរើសេវា វាយឡើង ផងដែរ «នេះបើយោងតាមបណ្តាសារព័ត៌មានក្នុងស្រុក មួយចំនួន បាននាំគ្នាធ្វើការចុះផ្សាយ នាពេលថ្មីៗនេះ ។ ទីតាំងមួយនេះ ឋិតនៅចំណុចខាងក្រោយ សណ្ឋាគារ លី ហេងឆាយ ស្ថិតនៅក្នុងភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សូមរំឭកថា កាលពីថ្ងៃទី ១៣ ខែ មករា ឆ្នាំ២០២៤ កន្លងទៅ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជារអោយកម្លាំងក្រោមឱវាទ ចុះត្រួតពិនិត្យ ទីតាំងខារ៉ាអូខេ ចំនួន ០២កន្លែង ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ដែលមានទីតាំងទី១ យីហោ អេហ្សុិប ខេធីវី ទីតាំងទី ២ យីហោ G9 ដោយក្នុងនោះ សមត្ថកិច្ច បានអោយម្ចាស់ ឬ តំណាង ធ្វើកិច្ចសន្យា ដោយបញ្ឈប់មិនអោយមានការ លួចបង្កប់ល្បែងសុីសង ឬ ជួញដូរគ្រឿងញៀន និង ជួញដូរផ្លូវភេទ ឬ ក៏ប្រព្រឹត្តបទល្មើសផ្សេងៗទៀត ក្នុងទីតាំងខារ៉ាអូខេ ជាដាច់ខាត។ ដោយក្នុងនោះ សមត្ថកិច្ច បានបញ្ជាក់ថា និងបន្ត ធ្វើសកម្មភាព ត្រួតពិនិត្យ ឬធ្វើកិច្ចសន្យា តាមទីតាំងខារ៉ាអូខេ ជាច្រើនទៀតក្នុងក្រុងប៉ោយប៉ែត ផងដែរ។

ក៏ប៉ុន្តែថ្មីៗនេះ បែរជាបែកធ្លាយមកថា ទីតាំង ផែអាត់ ដែលជាទីតាំងបំរើសេវា ខារ៉ាអូខេ មានការលួចបង្កប់ល្បែងស៊ីសង យ៉ាងរំភើយ ហាក់ដូចជា កំពុងផ្គើនជាមួយ អាជ្ញាធរ មាន សមត្ថកិច្ចក្នុងមូលដ្ឋាន ទៅវិញ ។ មហាជនសង្ឃឹមថា សមត្ថកិច្ច ក្នុងមូលដ្ឋាន ជាពិសេស លោក គាត ហ៊ុល ដែលជាគណបញ្ជាការឯកភាពក្រុងប៉ោយប៉ែត និង យកចិត្តទុកដាក់ក្នុងការ បោសសំអាត បញ្ហានេះ កុំអោយកើតមានក្នុងទឹកដីក្រុងប៉ោយប៉ែត ដើម្បីអនុវត្តតាម គោលនយោបាយ ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដើម្បីភូមិ ឃុំ មានសុវត្ថិភាព ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
381 នាក់
ម្សិលមិញ :
602 នាក់
សប្តាហ៍នេះ :
4201 នាក់
ខែនេះ :
23597 នាក់
3 ខែនេះ :
71737 នាក់
សរុប :
1899764 នាក់