ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ដកបញ្ឈរជើងស្មៀនឃុំម្នាក់ ក្នុងស្រុកបាធាយ ក្រោយទារលុយ ថ្លៃសុំ ច្បាប់រៀបការចំនួន២០០ដុល្លារ
Wed,06 March 2024 (Time 07:59 PM)
ដោយ ៖ ០០៧ (ចំនួនអ្នកអាន: 230នាក់)


ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បាន សម្រេចដក បញ្ឈរ ជើង លោក ភាព តុលា ស្មៀន ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម។
យ៉ាងណាម៉ិញ គេនៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ ថា តើការដកបញ្ឈរ ជើង មេឃុំម្នាក់នេះ ពាក់ព័ន្ធនិងការ បែកធ្លាយរឿង ទារលុយពីពលរដ្ឋ ថ្លៃ សុំច្បាប់ រៀប អាពាហ៍ពិពាហ៍ ចំនួន ២០០ដុល្លារ សហរដ្ឋ អាមេរិក ដែរឬយ៉ាងណា?

ដីកា ស្ដីពីការផ្ទេរភារកិច្ចមន្ត្រីរាជការ របស់រដ្ឋបាលខេត្តកំពង់ចាម បានធ្វើឡើង នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤។

ទន្ទឹមនិងនោះលោក អ៊ុន ចាន់ដា ក៏បានចេញដីកា សម្រេចតែងតាំង លោកស្រី វី សុង៉ោ ពីមន្ដ្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន រដ្ឋបាលស្រុកបាធាយ ឲ្យទៅ បម្រើការងារ ជា មន្ដ្រី ស្មៀន ឃុំច្បារអំពៅ រហូតមានការសម្រេចពី ក្រសួងមហាផ្ទៃ..!។

ទោះជាក្នុងដីកា សម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម ពុំបានបញ្ជាក់ពីមូលហេតុក្ដី…!។
ប៉ុន្តែគេអាចសន្និដ្ឋានបានថា ការដកបញ្ឈរ ជើងស្មៀន ឃុំច្បារអំពៅ គឺផ្ដើមចេញពីការរិៈគន់របស់ពលរដ្ឋនៅលើបណ្ដាញសង្គម ដែលបាន ចោទប្រកាន់ថា លោក ភាព តុលា បានទាមទារលុយចន្លោះពី១០០ ទៅ២០០ដុល្លារ ជាថ្នូរនឹងការស្នើសុំច្បាប់រៀបអាពាហ៍ពិពាហ៍ និង ថែមទាំងប្រើ ពាក្យ សម្ដី កាយវិការមិនសមរម្យ ទៅ លើពលរដ្ឋ ថែម ទៀត ផង៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
161 នាក់
ម្សិលមិញ :
493 នាក់
សប្តាហ៍នេះ :
4177 នាក់
ខែនេះ :
23547 នាក់
3 ខែនេះ :
72484 នាក់
សរុប :
1898942 នាក់