ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
សារព័ត៌មានក្នុងក្រុងប៉ោយប៉ែត ២៦អង្គភាព រួមគ្នា ប្រឆាំងព័ត៌មានក្លែងក្លាយ និង លើកទិសដៅមួយចំនួនទៀត
Fri,08 March 2024 (Time 07:42 PM)
ដោយ ៖ (ចំនួនអ្នកអាន: 419នាក់)


ខេត្តបន្ទាយមានជ័យ ÷ លោក រ៉ម សាវី ចាងហ្វាង គេហទំព័រ ហ្រ្វាយដេ ដេលី ញូ បានអញ្ជើញចូលរួម ក្នុងពិធីចុះអនុស្សារណ:យោគយល់គ្នា ឬហៅកាត់ជាភាសាបរទេសថា MOU ជាមួយថ្នាក់ដឹកនាំនៃអង្គភាពសារព័ត៌មាន នានា ក្នុងក្រុងប៉ោយប៉ែត សរុបប្រមាណជា ២៦ អង្គភាព រួមគ្នា ជាក្រុមមួយ ដើម្បី "ប្រឆាំងព័ត៌មានក្លែងក្លាយ " ក្នុងគោលបំណង លើកកម្ពស់វិស័យសារព័ត៌មាន ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយអនុវត្តន៍តាម ក្រមសីលធម៌ វិជ្ជាជីវៈ និង ច្បាប់ស្តីពីរបបសារព័ត៌មាន ផ្សាយតែព័ត៌មាន ពិត ហើយ ប្រឆាំងព័ត៌មានក្លែងក្លាយពីសំណាក់ក្រុមឬព័ត៌មាន ទាំងឡាយណា ដែលមានគោលបំណងទុច្ចរិត បំផ្លិចបំផ្លាញ កិត្តិយស និង កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា។ ពិធីចុះអនុសារណ:យោគយល់គ្នានេះ ត្រូវបានធ្វើឡើង នាព្រឹក ថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២៤ នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។


ខ្លឹមសារសំខាន់ៗដែលអង្គប្រជុំទទួលសម្រេចឯកភាព មានដូចខាងក្រោម÷

ពាក្យស្លោក “( រួមគិត រួមធ្វើ រួមការពារ )

១-ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និង មនោគមន៍វិជ្ជា ចូលរួមថែរក្សាសុខសន្តិភាព នឹងអោយតម្លៃព័ត៌មានពិត ។

២-ត្រូវរក្សាខ្លឹមសារឯកជនភាពក្រុមមិនអោយបែកធ្លាយ (ករណីបែកធ្លាយសមីខ្លួនមានសិទ្ធចំណាត់ការតាមច្បាប់ជាធរមាន)។

៣-រួមគ្នា គៀងគរ ពាណិជ្ជករ ចូលរួមចុះអនុស្សារណៈ ដើម្បីស្វែងរកឧត្តមប្រយោជន៍ជូនក្រុម និងអង្គភាព។

៤-ពង្រឹងតួនាទីសារព័ត៌មាន ការតម្រង់ទិស ក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ។

៥-ពិគ្រោះពិភាក្សាយោបល់អោយគ្នាទៅវិញទៅមក រកដំណោះស្រាយបញ្ហាប្រឈម ចំពោះមុខ។

៦-ត្រូវមានទំនាក់ទំនងល្អ មានបដិសណ្ឋាកិច្ច កិច្ចសហប្រតិបត្តិការណ៍ ជាមួយថ្នាក់ដឹកនាំអាជ្ញាធរដែនដី។

៧-បណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាព អ្នកសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន ។

៨-ផ្លាស់ប្ដូរបទពិសោធន៍ និងបំពេញ ឱ្យគ្នាទៅវិញ ទៅ មកដោយឈរលើ គោលការណ៍ស្ម័គ្រចិត្ត។

៩-គៀងគរ សមាជិកថ្មី ដែលស្របតាមលក្ខ័ណ មានអាជ្ញាប័ណ្ណ ឯកសារអន្តរក្រសួង លើវិស័យព័ត៌មានក្នុងមូលដ្ឋាន។

១០-គៀងគរ សប្បុរសជន ចូលរួមធ្វើមនុស្សធម៌ ក្នុងសង្គម។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
252 នាក់
ម្សិលមិញ :
687 នាក់
សប្តាហ៍នេះ :
4518 នាក់
ខែនេះ :
17458 នាក់
3 ខែនេះ :
65282 នាក់
សរុប :
2738328 នាក់