ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ទំនិញគេចពន្ធ បន្តនាំចូលតាមច្រករបៀងមួយចំនួន ក្នុង ភូមិសាស្រ្តខេត្តបន្ទាយមានជ័យ
Fri,08 March 2024 (Time 09:13 PM)
ដោយ ៖ (ចំនួនអ្នកអាន: 423នាក់)


ខេត្តបន្ទាយមានជ័យ ÷ ទោះបីជា ថ្នាក់ដឹកនាំ ខិតខំ យកចិត្តទុកដាក់ និង បញ្ជារអោយ កម្លាំងសមត្ថកិច្ច តាមបន្ទាត់ព្រំដែន ធ្វើការទប់ស្កាត់ រាល់ទំនិញគេចពន្ធ គ្រប់ប្រភេទ យ៉ាងណាក៏ដោយ ក៏ត្រូវបានគេសង្កេតឃើញថា ក្រុមឈ្មួញ នៅតែបន្ត លោបលួច ធ្វើការឃុបឃិតគ្នាជាមួយ កងកម្លាំង ជួរមុខ មួយចំនួនតូច នាំទំនិញគេចពន្ធ ពីប្រទេសថៃ ចូលមកកម្ពុជា ជារៀងរាល់ថ្ងៃ ដោយមិនខ្វល់ពីការខាតបង់ចំណូលពន្ធរដ្ឋឡើយ ទោះបីត្រូវបានគេសង្កេតឃើញថា មានក្រុមគយចល័តតំបន់៥ និង មន្ត្រីជំនាញមួយចំនួនទៀត បានដាក់ប៉ុស្តិ៍ជជុះបណ្តាក់គ្នាដូចខ្យងតាមដងផ្លូវជាតិលេខ៥៨ យ៉ាងណាក៏ដោយ ទំនិញទាំងនោះ នៅតែអាចបាំងភ្នែកមន្រ្តីជំនាញជំនាញ បានដោយរលូនដដែល ។

តាមប្រភពព័ត៌មាន មួយបានអោយដឹងថា ទំនិញជាច្រើនប្រភេទ ត្រូវបានក្រុមឈ្មួញ នាំចេញពីប្រទេសថៃ តាមរបៀងមួយចំនួន នៃបន្ទាត់ព្រំដែនកម្ពុជា ថៃ យកទៅស្តុបទុកនិងចែកចាយ ក្នុងក្រុងប៉ោយប៉ែត និង មួយចំនួនទៀតយកទៅទុកចែកចាយ តាមបណ្តាដេប៉ូមួយចំនួន ក្នុងក្រុងសិរីសោភ័ណ ផងដែរ ។

តាមការសង្កេតឃើញថា ក្រុមឈ្មួញ បានប្រើគ្រប់រូបភាពក្នុងការដឹកជញ្ជួនទំនិញរបស់ពួកគេ តាមរយៈ រថយន្ត សាំយ៉ុង រថយន្តនីសាន់ ម៉ូតូកង់បី និង មធ្យោបាយមួយចំនួនទៀត ដោយរលូន ពុំមានការរំខានពីស្ថាប័នពាក់ព័ន្ធនោះឡើយ ។

តាមការជាក់ស្តែងនាព្រឹកថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២៤ គេសង្កេតឃើញថា រថយន្តដឹកទំនិញមួយគ្រឿង បានដឹកទំនិញជាច្រើនប្រភេទ មានដូចជា ពួកដេក និង ឥវ៉ាន់ចាប់ហួយមួយចំនួន ទៀត យ៉ាងសំពីងសំពោង ខុសលក្ខណៈបច្ចេកទេស ទៅមុខលែងរួច ដោយសារ រថយន្តបែកកង់មុខ និង ឥវ៉ាន់ផ្អៀង មិនអាចបន្តដំណើរទៅមុខបាន ត្រូវបង្ខំចិត្តឈប់ចត នៅតាមបណ្តោយផ្លូវបេតុងមួយកន្លែងក្បែរសឹករងក្រុងប៉ោយប៉ែត ឋិតក្នុងសង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ យោងតាមប្រភពច្បាស់ការបានអោយដឹងថា ទំនិញទាំងនេះ សុទ្ធតែជាទំនិញគេចពន្ធ ដែលឈ្មួញនាំចេញពីប្រទេសថៃ ចូលតាមរបៀងមួយកន្លែង បម្រុងដឹកចូលទៅស្តុបនិងចែកចាយក្នុងក្រុងប៉ោយប៉ែត។
សូមរំលឹកថា : នាពេលកន្លងទៅ នៅរសៀលថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៤ មន្រ្ដីការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៤ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹកនាំដោយប្រធានគយចល័តតំបន់៤ បានសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការឃាត់ត្រួតពិនិត្យរថយន្តម៉ាកLexus ១គ្រឿងកំពុងដឹកជញ្ជូនជ្រូកក្លាសេចំនួន១១០ក្បាលទម្ងន់ប្រមាណ៨៨០គីឡូក្រាម ស្ថិតក្នុងភូមិសាស្រ្ដស្រុកថ្មគោល ខេត្តបាត់ដំបងដែលធ្វើដំណើរចេញពីតំបន់ព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពុំមានឯកសារបែបបទនាំចូល ផងដែរ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
278 នាក់
ម្សិលមិញ :
687 នាក់
សប្តាហ៍នេះ :
4544 នាក់
ខែនេះ :
17484 នាក់
3 ខែនេះ :
65308 នាក់
សរុប :
2738354 នាក់