ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ចាប់ផ្តើមកែច្នៃក្រុងប៉ោយប៉ែត អោយ ក្លាយជា ទីក្រុងមាន ផាសុខភាព
Sat,09 March 2024 (Time 12:00 PM)
ដោយ ៖ លោក រ៉ម សាវី (ចំនួនអ្នកអាន: 212នាក់)


ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានមានប្រសាសន៍ថា «យើងរួមគ្នាធ្វើអ្វីៗដែលមានប្រយោជន៍ដល់ជាតិនិងប្រជាជន»។

ឯកឧត្តមបណ្ឌិត ប៉ាន់ ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានក្រុងប៉ោយប៉ែត ដឹកនាំមន្រ្តីក្រោមឱវាទ និង សហការជាមួយ ស្ថាប័ន ពាក់ព័ន្ធ ដើម្បីបោសសំអាត ព្រៃល្បោះមានដូចជា ត្រែង ស្បូវ ស្មៅ កូនឈើដុះ និង សំរាម ដែលមានតាមដងផ្លូវជាតិលេខ៥ ដើម្បីកែប្រែមុខមាត់ ទីក្រុងប៉ោយប៉ែត អោយមានបរិយាកាសល្អបរិសុទ្ធ សោភ័ណ្ឌភាព ដ៏ស្រស់ស្អាត គ្មានសំរាម និងក្លាយជាទីក្រុងគួរអោយចង់រស់នៅ ប្រកបដោយ ផាសុខភាព ។

សកម្មភាពនៃការបោសសំអាតនេះបានធ្វើឡើងនាព្រឹកថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២៤ ចាប់ពីចំនុចរង្វាន់៥៨ ប្រសព្វគ្នារវាងផ្លូវជាតិលេខ៥ ទៅដល់ផ្សារកណ្តាលនៃក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។


ក្នុងនោះឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន រួមជាមួយក្រុមការងារ បាន សំណូមពរបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាសម្អាតបរិស្ថានឲ្យស្អាតល្អ ជាពិសេស សូមកុំយកសំរាមទៅចោលពាសវាលពាសកាលតទៅទៀត ដោយរួមគ្នា សំអាត ឬទុកដាក់សំរាម ក្នុងធុង សំរាម អោយមានរបៀបរយ ដើម្បីរួមគ្នា ធ្វើអោយទីក្រុងមួយនេះ គ្មានសំរាម ហើយមានតែ ខ្យល់អាកាសល្អបរិសុទ្ធ សោភ័ណ្ឌភាពស្អាត និង ផាសុខភាព ។


តាមការសង្កេត បានអោយឃើញថា ចាប់តាំងពីឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន មានវត្តមាន នៅក្រុងប៉ោយប៉ែត គឺឯកឧត្តមបណ្ឌិត តែងតែយកចិត្តទុកដាក់ ទាំងការងារអភិវឌ្ឍន៍ សុខសុវត្ថិភាព សុខទុក្ខប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ផងដែរ៕

ដោយ : លោក រ៉ម សាវី

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
144 នាក់
ម្សិលមិញ :
493 នាក់
សប្តាហ៍នេះ :
4160 នាក់
ខែនេះ :
23530 នាក់
3 ខែនេះ :
72467 នាក់
សរុប :
1898925 នាក់