ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
គម្រោងដេញថ្លៃសាងសង់ផ្លូវដីក្រាលខ្សាច់ភ្នំមានភាពចម្រូងចម្រាស់ចុះតម្លៃក្រោម៥០%អ្នកបច្ចេកទេសព្រួយបារម្មណ៍អំពីគ្មានគុណភាព
Mon,01 April 2024 (Time 04:37 PM)
ដោយ ៖ លោក វិរៈ ប្រធានសាខា ខេត្តស្វាយរៀង និង ខេត្តព្រៃវែង (ចំនួនអ្នកអាន: 149នាក់)


ខេត្តព្រៃវែង៖ មានគម្រោងដាក់ដេញថ្លៃសាងសង់ផ្លូវដីក្រាលខ្សាច់ភ្នំ ឃើញមានក្រុមហ៊ុនជាច្រើនមកពីក្រៅខេត្តនិងក្នុងខេត្តបានចូលដាក់ដេញថ្លៃ ហើយការចូលដាក់ដេញថ្លៃនោះ គឺមានភាពចម្រូងចម្រាស់ ដែលអ្នកដាក់ដេញថ្លៃគេហៅថា «បែកគម្រោង»ដេញបញ្ចុះតម្លៃទាបរហូតក្រោម៥០%ទៅ៦០% អ្នកជំនាញបច្ចេកទេសលើកឡើងថា គ្មានទំនុកចិត្ត លើគុណភាព សូមឲ្យម្ចាស់គម្រោង គ្រប់ឃុំ ចុះត្រួតពិនិត្យ គុណភាពសំណង់ឲ្យបានម៉ត់ចត់ នៅពេលក្រុមហ៊ុនទទួលការចាប់ដំណើរការសាងសង់ ដើម្បីធានា ការសាងសង់មានគុណភាព ត្រឹមត្រូវតាមស្តង់ដា បច្ចេកទេស និងកិច្ចសន្យានៃគម្រោង។ ការដាក់ដេញថ្លៃនេះធ្វើឡើងនៅថ្ងៃទី១ ខែមេសាឆ្នាំ២០២៤ ក្នុងឃុំប្រាសាទ នៃស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

រដ្ឋបាលឃុំប្រាសាទ មានការដាក់ដេញថ្លៃកិច្ចសន្យា គម្រោង សាងសង់ផ្លូវដីសរក្រាលខ្សាច់ភ្នំប្រវែង ៦.៦៥គីឡូម៉ែត្រ តម្លៃប៉ាន់ស្មាន ៤០៤,០៥៨,៣០០រៀល មានក្រុមហ៊ុនដាក់ដេញថ្លៃចំនួន៥ក្រុមហ៊ុន

-ជាលទ្ធផលក្រុមហ៊ុន លី លឹមហេង អ្នកចូលដេញថ្លៃឈ្មោះ លី លឹមហេង ដាក់តម្លៃ៣៥១,៧៣៥,០០០រៀល

-ក្រុមហ៊ុន ហេង ណារ៉ា អ្នលចូលដេញថ្លៃ ឈ្មោះ ហេង ណារ៉ា ដាក់តម្លៃ ៣៥៩.៨៧០.០០០រៀល

-ក្រុមហ៊ុន ផាត់ សុផល អ្នកចូលដេញថ្លៃឈ្មោះ អិុន គឹមហុង ដាក់តម្លៃ ២៩៨.៣៣០.០០០រៀល

-ក្រុមហ៊ុនគឹម សក្ខីភាព ឯ.ក អ្នកចូលដេញថ្លៃឈ្មោះ គឹម សក្ខីភាព ដាក់តម្លៃ ៣៦៣.៩៧៨.០០០រៀល

-ក្រុមហ៊ុន កុល រស្មី អ្នកចូលដេញថ្លៃឈ្មោះ គឹម លាងសុបិន ដាក់តម្លៃ ២៧៥. ០៨៨.០០០រៀល ដែលដាក់តម្លៃទាបជាងគេអាចទទូលយកបានមកអនុវត្តន៍គម្រោង។


ចំណែក ក្រុមអ្នកដេញថ្លៃនិយាយថា គម្រោងបែក មិនបានចែកថ្លៃទឹកតែគ្នា គឺដេញថ្លៃដាក់ទាបក្រោម៥០%នៃតម្លៃទឹកប្រាក់ប៉ាស្មានសរុប។
បើតាមអ្នកចូលដេញថ្លៃម្នាក់បានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងថា ការដេញថ្លៃបែបប្រកាប់ប្រចាក់គ្នានេះកើតឡើងដោយសារ មានក្រុមហ៊ុនតាមទាមទា លុយថ្លៃទឹកតែ ច្រើនជាពិសេសក្រុមហ៊ុនមកពីក្រៅខេត្តគឺ ទាលុយថ្លៃទឹកតែ ច្រើន ក្នុងឃុំមានក្រុមហ៊ុនមកចុះឈ្មោះ ចូលរួមដាក់ដេញថ្លៃ ចាប់ពី២៥ក្រុមហ៊ុនទៅ៣០ក្រុមហ៊ុន ក៏ប៉ុន្តែអ្នកដែលចង់បានគម្រោងពិតប្រកដ មានតែ៥-៦ក្រុមហ៊ុនប៉ុណ្ណោះ ២០ក្រុមហ៊ុនផ្សេងទៀតគ្រាន់តែមកចុះឈ្មោះឬមកតាមទាថ្លៃទឹកតែប៉ុណ្ណោះ ប្រភពបញ្ជាក់ទៀតថា ក្នុងនោះក៏មានអ្នកមកដើរសម្របសម្រួល ជាមួយអ្នកទាលុយថ្លៃទឹកតែដែរ ដោយទាថ្លៃអ្នកសម្របសម្រួល១៥ភាគរយ ដូច្នេះបើគិតទូទាត់ អ្នកទទួលបានគម្រោងត្រូវចំណាយថ្លៃទឹកតែ និងចាយក្រៅផ្លូវការ អស់៣៥%ទៅ៤០% ទើបមិនត្រូវរូវគ្នា សុខចិត្តដាក់ដេញថ្លៃទាបក្រោម៥០% ទុកលុយអភិវឌ្ឍន៍សង្គមជាតិ ជាជាងចាយលុយ ពុករលួយ។

ពលរដ្ឋស្នើរសុំ អោយ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងមេត្តា ដាក់មន្ត្រីជំនាញចុះត្រួតពិនិត្រតាមដានអោយបានជាប់ជាប្រចាំផង ដើម្បីកុំអោយក្រុមហ៊ុនដែលទទូលបានគម្រោង ធ្វើមិនបាន និងធ្វើមិនត្រូវតាមស្តង់ដា បច្ចេកទេស (កម្រាស់) និងមិនមានគុណភាព តាមកិច្ចសន្យានៃគម្រោង។មហាជនធ្លាប់បានរិះគន់ថា ផ្លូវដីសក្រាលខ្សាច់ភ្នំ កន្លងមកគឺ ឃើញប្រើប្រាស់មិនបានយួរអង្វែងទេ និងកែលម្ល ដោយដាក់ដេញថ្លៃ ក៏ប៉ុន្តែផ្លូវ ប្រើប្រាស់គ្មានគុណភាព បានន័យថា គម្រោង ជួសជុលរួច ផ្លូវស្រុតខូចវិញតាមក្រោយ ហើយ ក្រុមប្រឹក្សាឃុំ ដាក់សំណើរគម្រោងជួសជុលកែលម្អផ្លូវនេះ ម្តងទៀត ។ពលរដ្ឋសំណូមពរដល់ម្ចាស់គម្រោងនិងមន្ត្រីបច្ចេកទេស មន្ត្រីលទ្ធកម្មមេត្តាបង្កើតគណកម្មការវាយតម្លៃគុណភាពផ្លូវឲ្យបានម៉ត់ចត់ត្រូវតាមស្តង់ដានៃគម្រោង ជៀសវាងផ្លូវគ្មានគុណភាព ធ្វើហើយធ្វើទៀត ជួសជុលហើយផ្លូវខូចដ៏ដែលៗ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
493 នាក់
ម្សិលមិញ :
627 នាក់
សប្តាហ៍នេះ :
4814 នាក់
ខែនេះ :
23930 នាក់
3 ខែនេះ :
72882 នាក់
សរុប :
1898902 នាក់