ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
សេចក្តីជូនដំណឹង មាន ជនឆ្លៀតឱកាស ប្រើប្រាស់តេឡេក្រាម ឈ្មោះ Sary យករូបលោកបណ្ឌិត ទូច វណ្ណៈ ទៅតាំងក្នុង Profile
Thu,18 April 2024 (Time 12:27 PM)
ដោយ ៖ លោក រ៉ម សាវី (ចំនួនអ្នកអាន: 342នាក់)


លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ តាមរយៈហ្វេកប៊ុករបស់លោកចេញសារបដិសេធចំពោះតេឡេក្រាម ឈ្មោះ Sary ដែលបាន យករូបលោកទៅតាំងជា Profile ដូចខាងក្រោម៖

សារបដិសេធចំពោះតេឡេក្រាម ឈ្មោះ Sary ដែលបានប្រើរូបថតរបស់ខ្ញុំ!

នៅមុននេះបន្តិច ខ្ញុំព្រះករុណាខ្ញុំ ទូច វណ្ណៈ បានទទួលដំណឹង និងរូបភាពពីបងប្អូនយើងម្នាក់ ដោយគាត់ឃើញតេឡេក្រាមមួយឈ្មោះ “Sary” បានប្រើរូបថតរបស់ខ្ញុំ ក្នុងប្រូហ្វាល់។ ជាងនេះទៅទៀត តេឡេក្រាមឈ្មោះ Sary នោះ កំពុងធ្វើសកម្មភាពក្នុងគ្រុបតេឡេក្រាមវិនិយោគសាច់ប្រាក់ទៀតផង។

ខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់ជូនដល់ពុកម៉ែ បងប្អូនទាំងអស់ មេត្តាជ្រាបថា ៖ Telegram ដែលមានឈ្មោះ “Sary” ពុំមែនជាតេឡេក្រាមរបស់ខ្ញុំទេ បើទោះបីតេឡេក្រាមនោះ ប្រើរូបថតខ្ញុំក៏ដោយ។
ជាមួយគ្នានេះ ខ្ញុំសូមឱ្យម្ចាស់តេឡេក្រាម ឈ្មោះ “Sary” បញ្ឈប់ជាបន្ទាន់ចំពោះការយករូបថតរបស់ខ្ញុំ ទៅដាក់ក្នុងប្រូហ្វាល់របស់ខ្លួន ទោះក្នុងបំណងអ្វីក៏ដោយ។
ជាមួយគ្នានេះដែរ ខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់ជូនថា សម្រាប់តេឡេក្រាមផ្លូវការរបស់ខ្ញុំព្រះករុណាខ្ញុំ ទូច វណ្ណៈ មានតែមួយប៉ុណ្ណោះ និងមានឈ្មោះថា “Touch Vannak” ដោយប្រើលេខទូរសព្ទ (+855 70 855 456) ព្រមទាំងមានសញ្ញាប៊្លូធីចពីក្រោយឈ្មោះថែមទៀតផង។
អាស្រ័យហេតុនេះ សូមពុកម៉ែ បងប្អូនសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសូមកុំមានការភាន់ច្រឡំ ឬចាញ់បោកជនខិលខូចដោយប្រការណាមួយនោះ៕ សូមអរព្រះគុណ និងសូមអរគុណ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
457 នាក់
ម្សិលមិញ :
687 នាក់
សប្តាហ៍នេះ :
4723 នាក់
ខែនេះ :
17663 នាក់
3 ខែនេះ :
65487 នាក់
សរុប :
2738533 នាក់