ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
កម្លាំងនគរបាលខេត្តសៀមរាប ពង្រាយតាមគោលដៅ នានាក្នុងខេត្ត ការពារសន្តិសុខ សុវត្ថិភាពជូននាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា
Sat,20 April 2024 (Time 10:18 PM)
ដោយ ៖ ០០៧ (ចំនួនអ្នកអាន: 371នាក់)


ខេត្តសៀមរាប ៖​ ដោយមានការយកចិត្តទុកដាក់ និង មានភាពទំនួលខុសត្រូវខ្ពស់ តាមតួនាទីភារកិច្ច នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០៨:០០នាទី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំបញ្ជា និងដាក់ពង្រាយកម្លាំងឈរជើងតាមបណ្តាគោលដៅសំខាន់ៗ​ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ការពារធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូន សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
411 នាក់
ម្សិលមិញ :
687 នាក់
សប្តាហ៍នេះ :
4677 នាក់
ខែនេះ :
17617 នាក់
3 ខែនេះ :
65441 នាក់
សរុប :
2738487 នាក់