ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
កម្លាំងចម្រុះ ចុះបង្រ្កាបទីតាំងស្តុបសាច់មាន់ គ្រឿងក្នុងមាន់ ជិត៤តោន នៅភូមិជោគជ័យ ឃុំអូរបីជាន់
Thu,04 April 2024 (Time 01:27 PM)
ដោយ ៖ លោក រ៉ម សាវី (ចំនួនអ្នកអាន: 248នាក់)


ខេត្តបន្ទាយមានជ័យ ÷ កម្លាំងចម្រុះរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រតិបត្តិការ ទ្រង់ទ្រាយធំ ឆ្មក់ចូលបង្រ្កាបទីតាំងស្តុបសាច់មាន់ គ្រឿងក្នុងមាន់ និងគ្រឿងក្នុងជ្រូក ចុងស្លាបមាន់ ឈាមមាន់ ភ្លៅមាន់ ព្រមទាំងផលិតផលជាច្រើនទៀតដែលផលិតពីសត្វ បានចំនួន ៣១០០ គីឡូក្រាម ដែលមិនមានអនាម័យ និង ខូចគុណភាព ជាពិសេសគឺគ្មានលិខិតអនុញាតពីស្ថាប័នពាក់ព័ន្ធឡើយ។


ទីតាំងដែលកម្លាំងចម្រុះចុះបង្រ្កាបនេះ ត្រូវបានគេដឹងថា ម្ចាស់ឈ្មោះ ណាក់ និង ប្រពន្ធ ឈ្មោះ ដាវី ឋិតនៅម្តុំផ្សារណងចាន់ ក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២៤ ។ តាមប្រភពបានអោយដឹងថា មេឈ្មួញ ឈ្មោះ ណាក់ ម្នាក់នេះ គឺជាមេឈ្មួញដុះស្លែរយូរឆ្នាំ មកហើយ ដែលបានប្រកបមុខរបររកសុី ការនាំចេញសាច់មាន់ គ្រឿងក្នុងមាន់ និងគ្រឿងក្នុងជ្រូក ចុងស្លាបមាន់ ឈាមមាន់ ភ្លៅមាន់ ព្រមទាំងផលិតផលជាច្រើនទៀតមកពីប្រទេសថៃ ចូលកម្ពុជា ដោយមានការឃុបឃិតគ្នាជាមួយកងកម្លាំងជួរមុខដែលប្រចាំការនៅតាមបណ្តាច្រករបៀងមួយចំនួនក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ។

តាមសេចក្តីរាយការណ៍ពីទីតាំងចុះបង្រ្កាបបានអោយដឹងថា សាច់មាន់ គ្រឿងក្នុងមាន់ និងគ្រឿងក្នុងជ្រូក ចុងស្លាបមាន់ ឈាមមាន់ ភ្លៅមាន់ ព្រមទាំងផលិតផលជាច្រើនទៀត ត្រូវបានកម្លាំងចម្រុះ រួមជាមួយ មន្ត្រីជំនាញ បានធ្វើការដកហូត យកទៅដុតកម្ទេចចោល បន្ទាប់ពីរកឃើញថា ទំនិញទាំងនេះ ត្រូវបានមេឈ្មួញរូបនេះ បានដឹកជញ្ជូនមកពីប្រទេសថៃចូលកម្ពុជា គ្មានច្បាប់អនុញ្ញាតពី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ព្រមទាំង អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ការវិចខ្ចប់ ការដឹកជញ្ជូននិងការថែរក្សាផលិតផលទាំងអស់ខាងលើនេះ មិនអនុលោមតាមខ្លឹមសារច្បាប់ស្ដីពីសុខភាពសត្វនិងផលិតកម្មសត្វដែលធ្វើឲ្យបាត់បង់នៅបរិមាណដើម (ខូចគុណភាព)គឺមិនអនុញ្ញាតឲ្យលក់លើទីផ្សារបានទេ ។

ជុំវិញករណីដូចខាងលើនៅរសៀលថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២៤ លោក ហ៊ុយ ទូច ប្រធានការិយាល័យ បសុពេទ្យ និង ព្យាបាលសត្វខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត៌មាន Friday Daily News យើងអោយដឹងថា « វត្ថុតាងផលិតផលសត្វយើងបានអនុវត្តន៍វិធានការណ៍ច្បាប់ ដុតកម្ទេចចោលរួចរាល់ហើយ ដោយយោងតាមច្បាប់ពីសុខភាពសត្វ និង សុំគោលការណ៍ពីឯកឧត្តមព្រះរាជអាជ្ញា »៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
230 នាក់
ម្សិលមិញ :
493 នាក់
សប្តាហ៍នេះ :
4246 នាក់
ខែនេះ :
23616 នាក់
3 ខែនេះ :
72553 នាក់
សរុប :
1899011 នាក់