ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
គម្រោងដេញថ្លៃ ជួសជុលផ្លូវលំ ដី ស ក្រាលខ្សាច់ភ្នំ បែរជា មានការបែងចែកលុយថ្លៃទឹកតែគ្នា
Sat,06 April 2024 (Time 03:31 PM)
ដោយ ៖ លោក វិរៈ ប្រធានសាខាប្រចាំ ខេត្ត ស្វាយរៀង និង ខេត្ត ព្រៃវែង (ចំនួនអ្នកអាន: 122នាក់)


ខេត្តព្រៃវែង៖ បើតាមរបាយការណ៍កិច្ចប្រជុំដេញថ្លៃរបស់រដ្ឋបាលឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានការដេញថ្លៃលើគម្រោងកិច្ចសន្យា ជួសជុលផ្លូវលំដីសក្រាលខ្សាច់ភ្នំ បានដំណើរការតាមនីតិវិធីប៉ុន្តែមានការបែងចែកលុយថ្លៃទឹកតែគ្នា នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។

បើយោងតាមគណះកម្មការប្រកាស គម្រោងដេញថ្លៃមាន
រដ្ឋបាលឃុំអន្សោង ជួសជុលផ្លូវលំដីសក្រាលខ្សាច់ភ្នំ ប្រវែង ៦,១គីឡូម៉ែត្រ ដាក់លូ៤កន្លែង ក្នុងតម្លៃប៉ាន់ស្មាន ៣៧០.៣៧៤.២០០រៀល មានក្រុមហ៊ុនបានដាក់ដេញថ្លៃ៤ និងទទួលបាន៤ស្រោមសំបុត្រ។

១.អ្នកដេញថ្លៃ គីម ពក ក្រុមហ៊ុន គីមសក្ខីភព ដាក់ដេញថ្លៃក្នុង តម្លៃ ៣៣៥.៩០០.០០០រៀល

២.អ្នកដេញថ្លៃ លី លឹមហេង ក្រុមហ៊ុន លី លឹមហេង ដាក់ដេញថ្លៃក្នុងតម្លៃ ៣២៩.៨០០.០០០រៀល

៣.អ្នកដេញថ្លៃ គឹមលាង សុបិន ក្រុមហ៊ុន កុល រស្មី ដាក់ដេញថ្លៃ ៣៣៩.៥០០.០០០រៀល

៤,អ្នកដេញថ្លៃ ហេង ណារ៉ា ក្រុមហ៊ុន ហេង ណារ៉ា
ដាក់ដេញថ្លៃ ក្នុងតម្លៃ ៣២៣,០៩០,០០០រៀលដែលគណះកម្មការលទ្ធកម្មសម្រេចយក ក្រុមហ៊ុនដាក់តម្លៃទាបជាងគេអាចទទូលយកបាន ចុះត្រឹមតែជាង៥០លានរៀល ហើយក៏មានក្រុមហ៊ុនច្រើនដែលបានចូលរួមដាក់ដេញថ្លៃ ដោយមិនបានដាក់ដេញដែរ នឹងមានក្រុមហ៊ុនមួយចំនួនទៀតដែលគេដើរចរចាអោយចាំយកលុយថ្លៃទឹកតែ។

ក្រុមអ្នកដើរដេញថ្លៃនិយាយថា ការដេញថ្លៃរបៀបនេះមានការបោះលុយថ្លៃទឹកតែ ហើយប្រហែលជាលោកមេឃុំនិង ក្រុមហ៊ុន ហេង ណារ៉ា ជាអ្នកម្ចាស់ខ្ទង់ប្រាក់ចំណាយ ទៅអោយក្រុមហ៊ុនជាច្រើនទៀតដែលបានមកចូលរួមឈរមើល និងរក្សាភាពស្ងៀមស្ងាត ហើយបង្ហាញថា មានតម្លាភាព ជាលទ្ធផល ដែលពលរដ្ឋចង់បាន ហើយ ពួកគាត់ប្រឹងតាមដានពេលក្រុមហ៊ុនចុះធ្វើផ្លូវដោយផ្ទាល់ ដើម្បីឲ្យក្រុមហ៊ុនធ្វើការប្រយត្ន័ប្រយែង កុំឲ្យមានពាក្យថា ធ្វើហើយ ដកគ្រឿងចក្រចេញខូច កុំឲ្យមានការរិះគន់ដូចមុនថា ផ្លូវខេត្តព្រៃវែង អាក្រក់ឆាប់ខូច ជាប់ផុង ម៉ូតូ ឡានបើកបរ មិនកើត តទៅ ទៀត គឺតាមរបាយការដេញថ្លៃចែកលុយថ្លៃទឹកតែ ផ្លូវជួសជុលល្អស្អាត។

ពលរដ្ឋស្នើរសុំ អោយ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងមេត្តា ដាក់មន្ត្រីជំនាញចុះត្រួតពិនិត្យ តាមដានអោយបានជាប់ជាប្រចាំផង ដើម្បីកុំក្រុមហ៊ុនដែលទទូលបានគម្រោង ធ្វើមិនបាន និងធ្វើមិនត្រូវតាមស្តង់ដា បច្ចេកទេស (កម្រាស់) និងមិនមានគុណភាព តាមកិច្ចសន្យានៃគម្រោង។

មហាជនធ្លាប់បានរិះគន់ថា ផ្លូវដីសក្រាលខ្សាច់ភ្នំ កន្លងមកគឺ ឃើញប្រើប្រាស់មិនបានយួរអង្វែងទេ និងកែលម្ល ដោយដាក់ដេញថ្លៃ ក៏ប៉ុន្តែផ្លូវ ប្រើប្រាស់គ្មានគុណភាព បានន័យថា គម្រោង ជួសជុលរួច ផ្លូវស្រុតខូចវិញតាមក្រោយ ហើយ ក្រុមប្រឹក្សាឃុំ ដាក់សំណើរគម្រោងជួសជុលកែលម្អផ្លូវនេះ ម្តងទៀត ។ពលរដ្ឋសំណូមពរដល់ម្ចាស់គម្រោងនិងមន្ត្រីបច្ចេកទេស មន្ត្រីលទ្ធកម្មមេត្តាបង្កើតគណកម្មការវាយតម្លៃគុណភាពផ្លូវឲ្យបានម៉ត់ចត់ត្រូវតាមស្តង់ដានៃគម្រោង ជៀសវាងផ្លូវគ្មានគុណភាព ធ្វើហើយធ្វើទៀត ជួសជុលហើយផ្លូវខូចដ៏ដែលៗ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
449 នាក់
ម្សិលមិញ :
627 នាក់
សប្តាហ៍នេះ :
4770 នាក់
ខែនេះ :
23886 នាក់
3 ខែនេះ :
72838 នាក់
សរុប :
1898737 នាក់