ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
នាយទាហាន ម្នាក់ ត្រូវពស់ព្រូសពឹសដាក់ ខណៈពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត
Mon,08 April 2024 (Time 06:52 PM)
ដោយ ៖ លោក រ៉ម សាវី (ចំនួនអ្នកអាន: 239នាក់)


ខេត្តបន្ទាយមានជ័យ ÷ នាយទាហាន ម្នាក់ ប្រចាំការនៅប៉ុស្តិ៍ស្ទឹងបត់ ត្រូវបានពស់ព្រូសពឹស ដាក់មុខ បណ្តាលអោយរងរបួស ត្រូវបានដឹកយកទៅសង្រ្គោះភ្លាមៗនៅឯមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។ ហេតុការនេះកើតឡើងនាថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២៤ ឋិតនៅក្នុងបរិវេណប៉ុស្តិ៍ ស្ទឹងបត់ ក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ នេះបើយោងតាមប្រភពដែលសារព័ត៌មាន យើងទើបទទួលបាននាថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២៤ នេះ។

បើយោងតាមប្រភព បានអោយដឹងថា ជនរងគ្រោះ ឈ្មោះ សាន់ អុល មុខរបរ ជាទាហាន មុនពេលកើតហេតុ គាត់បានចូលទៅបន្ទប់ទឹក ស្រាប់តែចូលទៅដល់ភ្លាម ប៊ិះជាន់សត្វពស់ ធ្វើអោយវាផ្អើលរួចហក់ចឹកតែគេចផុត ទើបវា បើកពពែ និងព្រូសពឹសដាក់ជនរងគ្រោះតែម្តង ។ ប្រភពបន្តថា សត្វពស់ ដែលបាន ព្រូសពឹស ដាក់នាយទាហាន បណ្តាលអោយរងរបួស គឺជាសត្វពស់ ប្រភេទវែកដំបូក ក្រោយកើតហេតុក្រុមទាហានដែលបានឃើញហេតុការបាននាំគ្នារត់ទៅជួយនិងវាយពស់វែកដំបូកស្លាប់ភ្លាមៗផងដែរ ។

បើយោងតាមប្រភព បានអោយដឹងថា ខណៈពេលនេះ ជនរងគ្រោះ បន្ទាប់ពីបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត បានធូរស្រាលវិញហើយ មិនរងរបួសធ្ងន់ធ្ងរនោះទេ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
203 នាក់
ម្សិលមិញ :
493 នាក់
សប្តាហ៍នេះ :
4219 នាក់
ខែនេះ :
23589 នាក់
3 ខែនេះ :
72526 នាក់
សរុប :
1898984 នាក់