ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
ដីព្រៃចំនួន ៨០០ ហិចតា ត្រូវបាន ឈួសឆាយ រាបដល់ដី នៅស្រុកស្វាយលើ
Fri,10 May 2024 (Time 04:14 PM)
ដោយ ៖ ០០៧ (ចំនួនអ្នកអាន: 390នាក់)


ខេត្តសៀមរាប៖ មានសេចក្តីរាយការណ៍មកថា ដីព្រៃឈើធំៗ៨០០ហិចតាត្រូវបានគ្រឿងចក្រវាយកំទេចឲ្យរាបដល់ដី ដែលជាហេតុធ្វើអោយមានមតិមហាជនខ្លះលើកឡើងថា ពិតជាគួរអោយសោកស្តាយបំផុត ចំពោះការបាត់បង់ ដីព្រៃ និង ការបាត់បង់ព្រៃឈើធំ ៗ ដែលពពួកសត្វនានាធ្លាប់ជ្រកកោន នានាពេលកន្លងទៅ ។

ប្រជាពលរដ្ឋបានប្រាប់ថា មានគ្រឿងចក្រអេស្ការវទ័រមួយគ្រឿង និងត្រាក់ទ័រចំនួន៨គ្រឿង កំពុង ធ្វើសកម្មភាពចូលឈូសឆាយ និងវាយកំទេចព្រៃឈើធំៗទាំងនោះ គឺនៅចំណុច ត្រពាំងអាណេល ស្ថិតនៅភូមិ ផ្ចឹកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

ពាក់ព័ន្ធបញ្ហានេះ សារព័ត៌មាន ក្នុងស្រុកមួយបាន សុំការបំភ្លឺពីលោក ម៉ុង ប៊ុនលីម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប តាមប្រព័ន្ធលេឡេក្រាម ដោយសង្កេតឃើញថា លោកចូលមើលហើយ មិនឆ្លើយតប មកវិញនោះទេ ។

រីឯកលោក ទា គឹមសុទ្ធ ប្រធានមន្ទីកសិកម្ម និងនេសាទ ខេត្តសៀមរាប លោកមិនបានចូលមើល តាមព័ន្ធលេឡេក្រាម ហើយ ក៏មិនបាន ឆ្លើយតបដែរ ។

ដោយឡែក លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថាន ខេត្តសៀមរាប បានបញ្ជាក់ថា ÷ ការគេធ្វើនោះ គ៏គេមានប្លង់រឹង(០១) ដោយមានការគាំទ្រ ពីស្រុក ខេត្ត ដល់ក្រសួងកសិកម្ម បើចង់ឃើញប្លង់ សួរទៅស្រុកស្វាយលើទៅ ។

ជុំវិញករណីដូចខាងលើ ត្រូវបានគេសង្កេតឃើញថា រដ្ឋបាលស្រុកស្វាយលើ បានធ្វើលិខិតបំភ្លឺកាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៤ ឲ្យដឹងថា ÷ ដីព្រៃដែលត្រូវបានឈួសឆាយនោះ គឺជា ទីតាំងដីស្នើសុំរបស់សហគមន៍ កសិកម្មទំនើបស្រូវនាងអំ និង ក្បាលដីមួយចំនួនទៀត ស្ថិតក្នុងវិញ្ញាបនបត្រសម្គាល់អចលនវត្ថុត្រឹមត្រូវ តាមប្លង់បទបញ្ជា ០១ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
456 នាក់
ម្សិលមិញ :
687 នាក់
សប្តាហ៍នេះ :
4722 នាក់
ខែនេះ :
17662 នាក់
3 ខែនេះ :
65486 នាក់
សរុប :
2738532 នាក់