ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ផ្តល់ភាព ជឿជាក់ ច្បាស់លាស់ ឥតលំអៀង មានក្រុមសីលធម៌ អនុវត្តវិជ្ជាជីវៈ ដោយគោរពតាមច្បាប់ស្តីពី "របបសារព័ត៌មាន"... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
សារព័ត៌មាន ក្នុង ក្រុងប៉ោយប៉ែត បានបដិសេធ ការពាក់ព័ន្ធ ជាមួយ បញ្ជីឈ្មោះដែលជនអនាមិកយកទៅបង្ហោះ
Fri,10 May 2024 (Time 04:51 PM)
ដោយ ៖ ០០៧ (ចំនួនអ្នកអាន: 352នាក់)


បន្ទាយមានជ័យ ៖ មួយរយៈចុងក្រោយនេះមានភាពច្របូកច្របល់ បែកធ្លាយរឿងបញ្ជីឈ្មោះមួយដែលគេស្គាល់ ថាជាឈ្មោះ អ្នកសារព័ត៌មាន ដែល អាខោនហ្វេសប៊ុក អាណាមិកមួយ យកទៅបង្ហោះសារធាណៈ ធ្វើអោយផ្អើល ដល់បងប្អូនសារព័ត៌មួយចំនួនយកទៅផ្សព្វផ្សាយបន្តដោយគ្មានប្រភពច្បាស់លាស់ និងមិនគ្រប់ជ្រុងជ្រោយ ។

ធ្វើអោយចលាចលផ្អើលដល់ម្ចាស់ឈ្មោះ ឈ្មោះចំនួន៣នាក់គឺ ១.លោក សេង រាជសី,ប្រធានសមាគមមិត្តភាព អ្នកសារព័ត៌មានអាស៊ាន ,២.លោក សៅ នៅ ចាងហ្វាងខ្មែរ រីផត, ៣.លោក កុសល់ភ្នាក់ងាររស្មីក្រុងតាខ្មៅ (លោក អ៊ុន ចាន់ ថា ចាងហ្វាងរស្មីក្រុងតាខ្មៅ ) ចាងហ្វាងរស្មីក្រុងតាខ្មៅ បានធ្វើលិខិតបដិសេធចំពោះអាខោនហ្វេសប៊ុក ជនអនាមិក បានបង្ហោះមួលបង្កាច់ បង្ខួច វ៉ៃប្រហារ ចោទប្រកាន់ ឈ្មោះទាំង៣ខាងលើ ថាកាន់កញ្ចប់តាមក្លឹមកំសាន្ត នឹងតាម KTV ជាច្រើនកន្លែងក្នុងក្រុងប៉ោយប៉ែត ដោយគ្មាន មូលដ្ឋានច្បាស់លាស់ ។

បើតាម ផេកផ្លូវការរបស់មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បានបង្ហោះលិខិតចំនួន៣ច្បាប់ របស់អង្គភាពចំនួន៣ អង្គភាពបដិសេធ ដើម្បីបញ្ជាក់ ពីភាពស្អាតស្អំរបស់ខ្លួនដូចមាននៅក្នុងលិខិត។

គួរបញ្ជាក់ផងដែរ៖ ឯកឧត្តម នេត្រ ភក្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកសារព័ត៌មាន ក៏ដូចជាអ្នកផលិតមាតិកាវីដេអូ និងអ្នកសរសេរប្លុកមួយចំនួន ជាពិសេសក្រុម MMO សូមគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក្នុងការផលិតខ្លឹមសារដោយមិនត្រូវគិតត្រឹម តែការទាក់ទាញយកចំនួន Likes ; Shares, views ដើម្បីបានប្រាក់ឡើយ,ប៉ុន្តែត្រូវឈរលើមូលដ្ឋានវិជ្ជាជីវៈ ការគោរពនូវសិទ្ធិឯកជនរបស់បុគ្គល និងជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ និងការបង្កចលាចល និងភាពវឹកវរដោយសារតែការចង់បានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ឬតិកតុក របស់ខ្លួន។

ទាក់ទិននឹងការផ្សព្វផ្សាយខាងលើមិនមានសក្ខីកាម មុំចាប់ជ្រុងមិនគ្រប់ជ្រុងជ្រោយ បង្ហោះមួលបង្កាច់ បង្ខួច វ៉ៃប្រហារ ចោទប្រកាន់ទៅលើអ្នកដ៏ទៃមិនជាតម្លៃរបស់អ្នកសារព័ត៌មាននោះឡើយ ។ សូមបែងចែករវាង សារព័ត៌មានប្រជាជន និងសារព័ត៌មានអាជីព អោយដាច់ពីគ្នា ចៀសវាង ការវាយតំលៃ ខុស ឬ ធ្វើអោយប៉ះពាល់កិត្តិយស របស់បុគ្គល ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
430 នាក់
ម្សិលមិញ :
687 នាក់
សប្តាហ៍នេះ :
4696 នាក់
ខែនេះ :
17636 នាក់
3 ខែនេះ :
65460 នាក់
សរុប :
2738506 នាក់