ខេត្តស្វាយរៀង ÷ «យោងតាមសេចក្តីរាយការណ៍ បានអោយដឹងថា ក្នុង សង្កាត់ ព្រៃ អង្គុ ញ ក្រុង បាវិត ម្ចាស់ កាស៊ីណូ គ្មានយីហោមួយកន្លែង ចំណុច ភូមិ ទួល កន្តើយ នៅ ច្រក ទ្វេភាគី ព្រំដែន ធ្លក បើកដំណើរការ ឲ្យ ពលរដ្ឋ ខ្មែរ ពី គ្រប់ទិសទី និង ជនជាតិ វៀតណាម ខ្លះ មាន ប៉ាស្ព័រ ខ្លះ អត់ ប៉ាស្ព័រ ចូល ទៅ លេងល្បែង ជល់មាន់ ទ្រង់ទ្រាយ ធំ យ៉ាង ពពាក់ពពូន គ្មាន ញញើត អ្វី ទាំងអស់ ។មន្ត្រី អាជ្ញាធរ និង សមត្ថកិច្ច ថ្នាក់ សង្កាត់ ព្រមទាំង សមត្ថកិច្ច ថ្នាក់ក្រុង បាវិត មិនទាន់ឃើញ ចុះបង្រ្កាប កាស៊ីណូ អត់ ផ្លាក យីហោ មួយនេះនៅឡើយ ទេ ។ ព្រោះ ម្ចាស់ កាស៊ីណូ មាន ខ្នងបង្អែក រឹងមាំ នៅ ពីក្រោយ ចាំ ជួយ បិទបាំង ទើប បុគ្គល រូប នេះ អាច ធ្វើ អ្វីៗ តាម អំពើ ចិត្ត »។ នេះបើយោង តាមប្រភពព័ត៌មាន ដែលអង្គភាពសារព័ត៌មាន យើង ទើបទទួលបាន នាថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៤ នេះ ។យោងតាមប្រភព បានឲ្យដឹងទៀតថា ក្រុមអ្នកញៀនល្បែង នាពេលបច្ចុប្បន្ននេះ នៅពេលថ្ងៃ មិនសូវមានអ្នកចូលលេងល្បែងទេ គឺភាគច្រើន នាំគ្នាសម្រុកចូលលេងនៅពេលយប់។សូម លោក ពេជ្រ វិរះ ស្នងការដ្ឋាន នគរបាល ខេត្ត ស្វាយរៀង និង លោក ប៉េង ពោធិ៍ សា អភិបាលខេត្ត ស្វាយរៀង ពិនិត្យផង ចំពោះករណីមួយនេះ ។ ព្រោះប្រភពព័ត៌មាន បានលើកឡើងថា បច្ចុប្បន្ន ប្រជា ពលរដ្ឋ ខ្មែរ និង ជនជាតិ វៀតណាម មួយចំនួន បាននាំ គ្នា សម្រុកចូល លេងល្បែង ជល់មាន់ និង ល្បែង ផ្សេងៗ ជាច្រើន ប្រភេទ ទៀត យ៉ាង ភ្លូកទឹកភ្លូកដី បែរជា មិនទាន់ ឃើញ មាន ការទប់ស្កាត់ ពី ស្ថាប័ន ពាក់ព័ន្ធ ក្នុង ខេត្ត ស្វាយរៀង ឡើយ ។មជ្ឈដ្ឋាន ខាងក្រៅ .! និង ពលរដ្ឋ ក្នុង មូលដ្ឋាន នៅ ភូមិ ទួល កន្តើយ សង្កាត់ ព្រៃ អង្គុ ញ ក្រុង បាវិត បាន អំពាវនាវ ដល់ ថ្នាក់ដឹកនាំ ក្រសួង មហាផ្ទៃ ជាពិសេស នាយ ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាល ជាតិ ទេីប ឡេីងកាន់តំណែង ថ្មីៗ ពិនិត្យ ឡើង វិញ ចំពោះ កាស៊ីណូ អត់ ផ្លាក យីហោ នៅ ភូមិ ទួល កន្តើយ ខេត្ត ស្វាយរៀង ដែលកំពុង ទទួលបាន ផលប្រយោជន៍ ពីការ បើកដៃ ឲ្យ ពលរដ្ឋ ខ្មែរ ចូល លេង ល្បែង បញ្ជាល់មាន់ ចាក់ភ្នាល់ ស៊ីសង ខុសច្បាប់ យ៉ាងគំហុក ទោះដឹងថា ការបើកដៃអោយពលរដ្ឋខ្មែរ ចូលលេងល្បែង គឺជាការបំពានច្បាប់នៃព្រះរាជាណាចក្រកម្ពុជា យ៉ាងណាក៏ដោយ ។ចំពោះ លោក ពេជ្រ វិរះ ស្នងការដ្ឋាន នគរបាល ខេត្ត ស្វាយរៀង និង លោក ប៉េង ពោធិ៍ សា អភិបាលខេត្ត ស្វាយរៀង មិនទាន់ ចាត់វិធានការ បង្ក្រាប ទប់ស្កាត់ ទង្វើ មិន ប្រក្រតី របស់ ម្ចាស់ កាស៊ីណូ ចំណុច ទួល កន្តេី យ នៅ ច្រក ប៉ុស្តិ៍នគរបាល ការពារ ព្រំដែន ធ្លក នោះទេ ទុក ឲ្យ បុគ្គល និង បក្សពួក ធ្វេី តាម ទំនេី ង ចិត្ត ។ប្រការ នេះ កំពុង ធ្វើឲ្យ ប្រជាពលរដ្ឋ ក្នុង ភូមិ ទួល កន្តើយ សង្កាត់ ព្រៃ អង្គុ ញ ក្រុង បាវិត មាន ការព្រួយបារម្ភ យ៉ាងខ្លាំង ពី បញ្ហា អសន្តិសុខ សង្គម ព្រោះ អំពើ ចោរកម្ម ដូចជា ចោរលួច ឆក់ ប្លន់ អំពើហិង្សា ក្នុង គ្រួសារ និង បទល្មើស ផ្សេងៗ កើតមានឡើង គូរឲ្យ កត់សម្គាល់ថែម ទៀតផង មិនទាន់ ចាត់វិធានការ បង្ក្រាប ឲ្យស្រប តាម គោលនយោបា យ ភូមិ ឃុំ មាន សុវត្ថិភាព ៧ ចំណុច ដែល ដាក់ ចេញ ដោយ ក្រសួង មហាផ្ទៃ ។ជុំវិញករណីដូចខាងលើ នៅរសៀល ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មាន ហ្រ្វាយដេ ដេលី ញូ យើង បានព្យាយាម ទំនាក់ទំនង និង ជម្រាបជូនទៅកាន់លោក ហែម សុវណ្ណារិទ្ធ អធិការក្រុងបាវិត តាមប្រព័ន្ធតេលេក្រាម សង្កេតឃើញថា លោកបានបើកមើលហើយ តែ មិនបានឆ្លើយតបនោះទេ ។ ដោយឡែកលោក ពេជ្រ វិរះ ស្នងការខេត្ត ស្វាយរៀង សារព័ត៌មានយើងបាន ទំនាក់ទំនង និង ជម្រាបជូនលោក តាមប្រព័ន្ធតេលេក្រាម លោកចូលបើកមើលហើយ តែមិនឆ្លើយតបដូចគ្នា ។អ្នកសារព័ត៌មាន គ្រាន់តែ ជា ព្រាប នាំ សារ ពី ថ្នាក់ ក្រោម ទៅ រាជរដ្ឋាភិបាល និង រិះគន់ ក្នុង ន័យ ស្ថាបនា គ្មាន ចេតនា ជាន់ពន្លិច ស្ថាប័ន ពាក់ព័ន្ធ ណា ឡើយ អង្គភាព សារព័ត៌មាន យើងខ្ញុំ រងចាំ ការបកស្រាយ បំភ្លឺ ពី គ្រប់ ស្ថាប័ន ពាក់ព័ន្ធ រៀង រាល់ ម៉ោង ធ្វើការ តាម របប ស្តីពី អ្នកសារព័ត៌មាន ក្នុង ព្រះរាជាណាចក្រ កម្ពុជា សូម អរគុណ ៕
ចំនួនអ្នកទស្សនា