បន្ទាយមានជ័យ៖ នាពេលកន្លងទៅ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ ដល់មន្ត្រីក្រោមឱវាទ ឱ្យរៀបចំសណ្តាប់ធ្នាប់កុំឱ្យមានភាពរញ៉េរញ៉ៃ ត្រូវហាមឃាត់ម៉ូតូឌុប និងម៉ូតូផាសស្អាប់ (pass app) មិនឱ្យមកចាប់ភ្ញៀវនៅមុខច្រកអន្តរជាតិទៀតទេ ដើម្បីកុំឱ្យមានការកកស្ទះដល់ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់នៅទីនោះ ។ការដាក់បទបញ្ជារបស់លោកឧត្តមសេនីយ៍ អុីចំ រើន គឺមិនអោយក្រុមម៉ូតូមកចាប់ភ្ញៀវនៅមុខច្រកទ្វាបានទៀតទេ គឺតំរូវឱ្យនៅចាំទទួលភ្ញៀវនៅចំណុចរង្វង់មូល ដើម្បីកុំឱ្យមានការកកស្ទះ និងភាពរញ៉េរញ៉ៃ ។យ៉ាងណាមិញ ការដាក់បទបញ្ជារនេះ ហាក់បីដូចជាគ្មានប្រសិទ្ធភាពទាល់តែសោះ ព្រោះតែការប្រមូលលុយដាក់ខែ ចូលហោប៉ៅតាមរយៈលោក (ឃួន ឬទ្ធិ) និងលោក អ៊ុក ស្រូយ ពីម៉ូតូឌុប និងម៉ូតូផាសស្អាប់ (pass app) ជាប្រចាំខែ ទើបមិនខ្វល់ពីផលប៉ះពាល់ដល់មុខមាត់ច្រកទ្វាអន្តរជាតិប៉ោយប៉ែត និងបទបញ្ជាលោក អុី ចំរើន ។បន្ទាប់ពីឃើញទិដ្ឋភាពបែបនេះហើយ មតិមហាជន បានលើកឡើងថា ប្រហែលបញ្ជាមេមិនធំជាងលុយហើយមើលទៅ!! បានជាមន្រ្តីក្រោមឱវាទមិនអនុវត្តន៍តាមបទបញ្ជាទាល់តែសោះ ។បើតាមការរៀបរាប់ពីក្រុមម៉ូតូឌុប និងម៉ូតូផាស្អាប់ (pass app) មូលហេតុដែលគាត់បានចូលមកដឹកភ្ញៀវនៅក្នុងមុខច្រកនេះបានដោយរលូន គឺតំរូវឱ្យពួកគាត់បង់លុយជាប្រចាំខែចំនួន១នាក់(ម៉ូតូ១គ្រឿង)ចំនួន២៥០០បាត (ពីរពាន់បាត) ទៅ៣០០០បាត (បីពាន់បាត) ក្នុងមួយខែៗ រឺលើសពីនេះ។ មានទាំងក្រុមម៉ូតូឌុប (VlP) 5000បាត (ប្រាំពាន់បាត) ទៅ6000បាត (ប្រាំមួយពាន់បាត) គឺ រត់ដោយសេរី។ សូមបញ្ជាក់ថា បើយោងតាមប្រភពច្បាស់ការបានអោយដឹងថា ក្រុមម៉ូតូ និង ផាស្អាប់ គឺត្រូវបានបែងចែកជា ២ក្រុម ÷ គឺទី ១គ្រប់គ្រងនិងបង់លុយទៅអោយ លោក ឃួន ឬទ្ធិ និង ក្រុមទី២ គ្រប់គ្រងហើយបង់លុយទៅអោយ លោក អ៊ុក ស្រូយ ដែលពួកគាត់ទាំងពីររូបសុទ្ធតែជា នគរបាលអន្តោប្រវេសន៍ ដែលគ្រប់គ្រងដោយ លោក អុី ចំរើន ជានាយប៉ុស្តិ៍។ដូចនេះហើយបានជាក្រុមអ្នករត់ម៉ូតូទាំងនោះ មិនខ្លាចញញើតអ្វីទាំងអស់ ដោយសារតែមានការបង់លុយជាប្រចាំខែ ទើបហ៊ានចូលមកចាប់ម៉ូយនឹងចតចាំភ្ញៀវនៅមុខច្រកអន្តរជាតិប៉ោយប៉ែតយ៉ាងអាណាធិប្បតេយ្យដោយមិនខ្លាចបទបញ្ជា លោក អុី ចំរើនទាល់តែសោះ ។ប្រជាពលរដ្ឋក៏មានការត្អូញត្អែរពីតំលៃម៉ូតូឌុប នឹងម៉ូតូផាស្អាប់ គឺមានការឡើងថ្លៃខ្លាំង ។ នេះក៏ដោយសារក្រុមម៉ូតូត្រូវចំណាយលុយដាក់ខែ ជាប្រចាំខែ ទៅឱ្យលោក វរសេនីយ៍ឯក ឃួន ឬទ្ធិ ទើបបែបនេះ ។ ពាក់ព័ន្ធករណីមួយនេះ លោក ឃួន ឬទ្ធិ លោកបានប្រាប់ តាមទូរស័ព្ទថា ចាំសួរទៅផ្នែករបស់លោកសិន ។ ដោយឡែកលោក អ៊ុក ស្រូយ សារព័ត៌មាន យើង នៅមិនទាន់អាចសុំការបំភ្លឺបានទេ ដោយសារគ្មានលេខទូរស័ព្ទ ។ ដូច្នេះអង្គភាពយើងរីករាយទទួលការបំភ្លឺរៀងរាល់ម៉ោងធ្វើការ។ដូច្នេះសូមសំណូមពរ ឯកឧត្តម សុខ វាសនា អគ្គនាយកនៃអគនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ដាក់ក្រុមការងារចុះពិនិត្យករណីនេះផង។សូមបញ្ជាក់ថា អង្គភាពសារព័ត៌មាន យើង តែងតែ ធ្វើការផ្សព្វផ្សាយ ប្រកបដោយក្រមសីលធម៌ និង វិជ្ជាជីវៈអ្នកសារព័ត៌មាន ដោយគោរពតាមច្បាប់ស្តីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ។ ហើយការផ្សព្វផ្សាយនេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំង គ្រប់ទិដ្ឋភាព ឬជាព្រាបសារពីរាជរដ្ឋាភិបាល ទៅកាន់ ប្រជាពលរដ្ឋ និង នាំយកពីប្រជាពលរដ្ឋ ទៅកាន់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងរិះគន់ក្នុងន័យស្ថាបនា គ្មានចេតនា ជាន់ពន្លិចបុគ្គល ឬ ស្ថាប័ន ណាឡើយ ៕
ចំនួនអ្នកទស្សនា