ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ Friday Daily News ជឿជាក់ ច្បាស់លាស់ ឥតលំអៀង ... ផ្សព្វផ្សាយពាណិជ្ចកម្មទំនាក់ទំនងលេខ 088 5000 993 095 538 995
គ្រឿងក្នុងជ្រូក ប្រហែល ៣០០ ទៅ ៤០០គីឡូក្រាម ហោះពីដីថៃ យកមកប្លុងចោល នៅក្នុងក្រុងប៉ោយប៉ែត
Tue,14 May 2024 (Time 09:36 PM)
ដោយ ៖ ០០៧ (ចំនួនអ្នកអាន: 267នាក់)


ខេត្តបន្ទាយមានជ័យ ÷ នៅវេលាម៉ោង ២:០០រសៀល ត្រូវនិងថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មាន ចំនួន ០៥អង្គភាព :

ទី១ អង្គភាព សារព័ត៌មាន វិថី តារា

ទី២ លោក វេន ប្រុស ហៅ ចាន់ អង្គភាព រស្មីជាយដែន

ទី៣ លោក រ៉ម សាវី អង្គភាព Friday Daily News
ទី៤ លោក ហៀង ឈុន លី កូនចៅ សាន្ត ប៊ុនធឿន

ទី៥ អង្គភាពសារព័ត៌មាន ឦសាន ប៉ុស្តិ៍

»» បានសង្កេតឃើញថា មានរថយន្ត ម៉ាកកាមេរី កាត់ទ្រុង ពណ៌ ស ពាក់ស្លាកលេខ 2B : 8463 បានដឹកគ្រឿងក្នុងជ្រូកប្រហែល ២តោន ដែលសង្ស័យថា ជា (គ្រឿងក្នុងគ្មានច្បាប់អនុញាត និង ខូចគុណភាព ឬ វិចខ្ចប់គ្មានអនាម័យ ) បានដឹកយកទៅចែកចាយតាមគោលដៅនានា ក្នុងក្រុងប៉ោយប៉ែត ។ លុះក្រុមសារព័ត៌មានយើង បានតាមដានពីក្រោយ ដល់ចំណុចមួយកន្លែង ចំងាយពីសាលារៀន ដុនបុស្កូ ចំងាយប្រហែល ២០០ម៉ែត្រ ទៅ ៣០០ម៉ែត្រ ក្នុងភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រថយន្តមួយគ្រឿងនេះ បានឈប់និងសាងគ្រឿងក្នុងជ្រូកមួយចំនួន បន្តទៅរថយន្តមួយគ្រឿង ម៉ាកសុីណា ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AC: 7918 ។

បន្ទាប់ពីឃើញសកម្មភាពបែបនេះ ក្រុមសារព័ត៌មាន យើង បាន ខលទំនាក់ទំនងទៅមន្រ្តីជំនាញ ដើម្បីសុំកិច្ចសហការពី លោក ហ៊ុយ ទូច ប្រធានការិយាល័យ បសុពេទ្យ និង ព្យាបាលសត្វ ខេត្តបន្ទាយមានជ័យ លោក បានចាត់មន្ត្រីក្រោមឱវាទ របស់លោក មកផងដែរ តែមិនទាន់មកដល់ផង ការ សាងទំនិញនេះរួចរាល់ ត្រូវ រថយន្ត សុីណា បានដឹងខ្លួន បើករត់មកតាមផ្លូវបេតុង ឆ្លងកាត់មុខសាលាសង្កាត់ប៉ោយប៉ែត ដល់ផ្លូវបំបែកចូលសាលាសុវណ្ណភូមិ និង ផ្សារ ហ៊ុយ ឡេង បត់ឆ្វេងបានប្រហែល ១០០ម៉ែត្រ តៃកុងរថយន្ត សុីណា ភ័យស្លន់ស្លោ បានលើកគ្រឿងក្នុងជ្រូក ចំនួន ៥ កេស ទម្លាក់ចោល នៅលើដីឡូត៍មួយកន្លែង ឋិតនៅក្នុងភូមិ មិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចបើកគេចខ្លួនបាត់ស្រមោល មុនពេល មន្ត្រីជំនាញ មកដល់ ។

មួយសន្ទុះក្រោយមក មន្ត្រីបសុពេទ្យ និង ព្យាបាលសត្វ បានមកដល់ ធ្វើការត្រួតពិនិត្យ និង ធ្វើកំណត់ហេតុ ដោយលទ្ធផលឃើញថា មានគ្រឿងក្នុងជ្រូកទាំងនេះ មាន ពោះរួម ក្រពះ អណ្តាត សរុប៥កេស មានទម្ងន់ ៣០០គីឡូក្រាម យកទៅកាន់ស្នាក់ការក្បែរសាលាក្រុងប៉ោយប៉ែត រួចដុតកម្ទេចចោល នារសៀលថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៤ ដដែល នេះ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1042 នាក់
ម្សិលមិញ :
534 នាក់
សប្តាហ៍នេះ :
4806 នាក់
ខែនេះ :
25035 នាក់
3 ខែនេះ :
663115 នាក់
សរុប :
2558678 នាក់